Chapter 32

2K 89 13
                                        

_Jeon's House_

"អូយ!" Jimin ឧទានឡើងដោយសម្លេងស្អក មានអារម្មណ៍ស្ងួត ក ព្រមជាមួយនឹងឈឺក្បាលខ្ទូកៗ តែម្ដង រៀបនឹងដាក់ជើងចុះពីលើពូក ស្រាប់តែមានអារម្មណ៍ចុករោយនៅមួយល្វែងក្រោមរបស់ខ្លួនតែម្ដង

Jimin ក៏នឹកឃើញរឿងដែលកើតឡើងកាលពីយប់ម្សិលមិញ នឹកឃើញហើយក៏លើកដៃខ្ទប់មុខដោយភាពខ្មាសអៀន អោយយកមុខ ទៅទុកនៅឯណា ហើយហេតុអីសុខៗ គេត្រូវថ្នាំ? គេមិនបានញ៊ាំអ្វីផ្តេសផ្តាសនោះទេកាលពីម្សិលមិញ

"អេ៎! ឬមួយទឹកផ្លែឈើរបស់អ្នកនាង Lilia?"

Jimin ដកដង្ហើមធំហើយក៏ក្រឡេកមើលចុះមកលើរាងកាយរបស់ខ្លួនហើយបើកភ្នែកធំយ៉ាងភ្ញាក់ផ្អើល លើដងខ្លួនរបស់គេសុទ្ធតែដុំក្រហមធំៗ ដែលបង្កឡើងដោយការខាំញិចរបស់ Jungkook  មិនលើកលែងសូម្បីតែនៅសាច់គល់ភ្លៅរបស់គេ

"ស្លាប់ហើយ!" Jimin ឧទានឡើងហើយ ផ្តួលខ្លួនទៅគេងទៅលើពូកវិញ ទាំងកំពុងខ្មាសខ្លួនឯង ល្ងាចនេះគេប្រឈមមុខជា Jungkook យ៉ាងម៉េច អីឡូវសូម្បីតែចង់ចុះពីលើពូកក៏គេចុះមិនរួចផង គិតហើយក៏លើកភួយមកឃ្លុំមុខជិត

*****

_JJ Group_

Jungkook ចេញពីប្រជុំមកវិញ ផ្កាប់មុខលើតុយ៉ាងអស់កម្លាំងយប់ មិញគេគេងបានតែមួយម៉ោងប៉ុណ្ណោះ ទម្រាំតែ Jimin ព្រមអោយគេឈប់ គេស្ទើរតែដាច់ខ្យល់បាត់ទៅហើយ នឹកឃើញដល់រឿង យប់មិញ គេពិតជាចង់ឃើញទឹកមុខរបស់ Jimin ដែលស្វាងថ្នាំនោះដល់ហើយ

តុក! តុក!!

"រំខានមែន" Jungkook ឧទានឡើងទាំងទើសចិត្ត រកតែបិទភ្នែកគេងមួយភ្លែតមិនបាន
"ចូលមក"

"បងប្រុសនេះខ្ញុំឆុងកាហ្វេអោយបង" Ella និយាយដោយញញឹមរួចដាក់កាហ្វេនៅលើតុ
"ប្រជុំមុននេះឃើញបងដូចជាងងុយគេង"

"អរគុណហើយ Ella"

"បងមិនស្រួលខ្លួនត្រង់ណាទេ?" Ella សួរដោយបារម្ភ

"គ្រាន់តែបងគេងមិនបានគ្រប់គ្រាន់ហើយ ភ្ញាក់ពីព្រឹកពេកតែ
ប៉ុណ្ណោះ"

"អឹម! ចុះបងប្រាប់ខ្ញុំបានហើយនៅថានោះវាជាចិញ្ចៀនគូរស្នេហ៍ដែលបងអោយខ្ញុំទៅជួយកម្ម៉ង់កាលពីថ្ងៃមុននោះបងពាក់ជាមួយអ្នកណា?" Ella ក៏យកលេសសួរនាំរឿងនេះម្ដងទៀត ព្រោះកាលពីប៉ុន្មានថ្ងៃមុននាងបានសួរម្ដងហើយ តែបងប្រុសនាងថាមិនទាន់ដល់ពេលត្រូវប្រាប់

Heartless Romance Where stories live. Discover now