_Jeon's Mansion_
វាហាក់ដូចលឿនពេករហូតខួរក្បាលគិតអ្វីមិនបាន មួយប៉ព្រិចភ្នែកប៉ុណ្ណោះជីវិតរបស់ Jimin ក៏ហាក់ដូចជារលាយគ្មានសល់អ្វីសោះឡើយ គេមិនអាចធ្វើអ្វីបានក្រៅពី ឈ្ងោកមុខទទួលរងនូវទុក្ខវេទនា មួយនេះ
"ខ្ញុំ...ខ្ញុំព្រមធ្វើគ្រប់យ៉ាង...សុំត្រឹមតែអ្នកប្រុសសន្យាថា...នឹងមិនអោយខ្ញុំទៅដេកជាមួយកូនចៅអ្នកប្រុស" Jimin និយាយដោយសម្លេងខ្សាវៗ ដែលធ្វើអោយ Jungkook កញ្ឆក់ដៃអោយងើបឡើងមក ជាមួយស្នាមញញឹមមានល្បិចបង្ហាញពេញផ្ទៃមុខសង្ហា Jungkook សម្លឹងមើលគេមួយភ្លែតមុននឹងសើយអាវរបស់ Jimin ហើយលូកដៃចូលទៅអង្អែលសាច់ខ្នងរលោងរបស់គេ
"អ្នកប្រុស...ចង់ធ្វើអី...?"
"ឯងខ្លាចមែនទេ? ភ្លេចហើយឬថាឯងព្រមដេកជាមួយយើង!" Jungkook និយាយចំអន់ព្រមទាំងសម្លឹង Jimin ដោយក្រសែភ្នែកស្អប់ខ្ពើម ធ្វើអោយ Jimin មុខក្រហមយ៉ាងខ្លាំងសម្លឹងទៅមើលកូនចៅរបស់ Jungkook ពីរនាក់ទៀតហើយក៏អោនមុខចុះ គ្រាន់តែ ប៉ុណ្ណេះគេគ្រាំគ្រាខ្លាំងណាស់ទៅហើយ
"តែនេះ...មានមនុស្សច្រើនណាស់"
"ដេកនៅត្រង់នេះអោយកូនចៅយើងបានមើលដែរទៅអោយដឹងថាឯងមិនធ្លាប់ដេកជាមួយអ្នកណាមែនឬកុហក"
ផាច់!!!
បាតដៃតូចរបស់ Jimin ទះទៅលើមុខរបស់ Jungkook ភ្លាមដោយកំហឹងខឹងដែលគេធ្វើបែបនេះដាក់ខ្លួន
"ខ្ញុំដឹងថា..អ្នកប្រុសស្អប់ខ្ញុំតែខ្ញុំ...ក៏ជាមនុស្សដែរ អ្នកប្រុសមិនគួរមក មើលងាយខ្ញុំបែបនេះ...គ្រាន់តែខ្ញុំព្រមដេកជាមួយអ្នកប្រុស វាជារឿងអាម៉ាស់ណាស់ទៅហើយក្នុងជីវិត....អ្នកប្រុសគិតចង់ជាន់ឈ្លីខ្ញុំដោយរបៀបណាទៀត?" Jimin មានអារម្មណ៍ថាឈឺចាប់ ហេតុអីបានជា គេស្អប់ខ្លួនយ៉ាងនេះ ខណៈដែលខ្លួនតែងតែនឹកអាណិត ដល់ភាពឈឺចាប់របស់ Jungkook ទៅវិញនូវអ្វីដែលគេបានបាត់បង់
"ឯងគិតថាឯងជាអ្នកណាបានជាហ៊ានមកទះកំភ្លៀងយើង" Jungkook សួរឡើងដោយកំណាចមុននឹងចាប់កញ្ចឹងករបស់ Jimin ចាប់ហើយក៏ទម្លាក់បបូរមាត់ទៅរកភ្លាម គេបឺតជញ្ជក់បបូរមាត់ របស់ Jimin យ៉ាងក្តៅគគុកដែលធ្វើអោយអ្នកដែលមិនមានបទ
ពិសោធន៍ បានតែភាំងភ្លឹកតែម្ដងរហូតគេដកមាត់ចេញពីបបូរមាត់
របស់ Jimin ហើយលើក Jimin មកបីមកក្នុងរង្វង់ដៃភ្លាមៗ
ESTÁS LEYENDO
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance
