_ភូមិគ្រឹះត្រកូល Jeon_
Jungkook ដើរចូលទៅក្នុងភូមិគ្រឹះរបស់គេដោយស្រវឹង
តិចៗ បន្ទាប់ពីពិធីជប់លាងកាលពីល្ងាចមិញជាមួយមិត្តរបស់គេ ដើរចូលមកដល់មាត់ជណ្តើរគេក៏ក្រឡេកទៅបន្ទប់ទទួលភ្ញៀវឃើញមានភ្លើងបើកចោលគេនៅឡើយ គេក៏ដើរ ចូលទៅមើល រួចក៏ញញឹមបន្តិចនៅពេលឃើញប្អូនស្រីរបស់ខ្លួនកំពុងតែគេងលង់លក់នៅលើសាឡុង មិនដឹងតាំងពីស្មើរណា គេដឹងថានាងមកគេងនៅត្រង់នេះដោយសារតែចាំគេ មិនថាគេបានប្រាប់នាងប៉ុន្មានដងទៅហើយនោះទេ នាងនៅ តែចាំគេដដែល"Ella!" Jungkook ឧទានតិចៗ មុននឹងអោនទៅបីប្អូនស្រីរបស់គេនៅក្នុងរង្វង់ដៃរបស់គេ
"អឹម!" Ella នៅរង្វង់ដៃមមើរបន្តិច
"បងប្រាប់ហើយថាកុំចាំបង" Jungkook និយាយហើយញញឹមមើលមុខប្អូនស្រីរបស់គេ និយាយហើយគេក៏នាំប្អូនស្រីគេចូលបន្ទប់គេងរបស់នាង ហើយក៏ដាក់នាងលើពូកថ្នមៗ ដោយខ្លាចនាងភ្ញាក់
"រាត្រីសួស្តី" និយាយរួច Jungkook ក៏បិទភ្លើងដើរចេញទៅវិញJungkook បានដើរចូលទៅក្នុងបន្ទប់ប៉ាម៉ាក់របស់គេ ដោយនៅក្នុងបន្ទប់មានរបៀបរៀបរយដូចដើម ទោះជាគ្មានម្ចាស់ពិតមែន ក៏គេនៅតែអោយអ្នកបម្រើរៀបចំសម្អាតជាប្រចាំមករយៈពេលបីឆ្នាំនេះ គេដើរទៅដល់មុខរូបថតប៉ាម៉ាក់របស់ ហើយញញឹមដោយរលីងរលោងបន្តិច គេពិតជានឹកដល់អ្នក មានគុណទាំងពីររបស់គេខ្លាំងណាស់
"ប៉ា..ម៉ាក់.. ថ្ងៃនេះកូនបានសម្លាប់ឃាតករដែលបាញ់អ្នកទាំងពីររួចហើយ" Jungkook និយាយដោយបន្តសម្លឹងមើលទៅរូបថតប៉ាម៉ាក់ របស់គេដដែល
"តែកូនសន្យាណា! នឹងតាមចាប់មេក្លោងនៅពីក្រោយរឿងនេះអោយបាន កូននឹងធ្វើអោយវាឈឺចាប់វេទនាជាងពួកយើងមួយរយមួយពាន់ដង កូននឹងធ្វើអោយពួកវាឃ្លាតពីមនុស្សដែរវាស្រឡាញ់ ដូចដែលវាពង្រាត់ប៉ាម៉ាក់ចេញពីកូនអញ្ចឹង" Jungkook និយាយហើយក៏បានជូតទឹកភ្នែកនៅកែមភ្នែករបស់គេបន្តិច មុននឹងបិទភ្លើងដើរចេញទៅបន្ទប់របស់គេវិញ*****
_នៅក្នុងព្រៃ_
ស្រ្តីម្នាក់កំពុងតែឈរបន្តើរយំបន្តើរ តែមើលទៅដូចជារងចាំនរណា ម្នាក់មកជួបនាង មិនយូរប៉ុន្មានក៏មានមនុស្សអាវខ្មៅបីនាក់ដើរ មករកនាង ព្រមទាំងនៅក្នុងដៃមានកាន់ទូរសព្ទ័មួយគ្រឿង
![](https://img.wattpad.com/cover/314983590-288-k211602.jpg)
YOU ARE READING
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance