Chapter 16

1K 78 4
                                    

_JJ Group_

"បងប្រុសត្រូវការកាហ្វេទេ?" Ella សួរនាំបន្ទាប់ពីប្រជុំចប់ ហើយ កំពុងតែដើរចេញពីបន្ទប់ប្រជុំ

"បងមិនញ៊ាំទេ! មានអារម្មណ៍ថាចង់ឈឺក្រពះ យ៉ាងម៉េចក៏មិនដឹងនោះទេ" Jungkook តបអង្អែលពោះរបស់គេ គេមានអារម្មណ៍ចុកៗ ក្រពះតាំងពីព្រឹកមកម្ល៉េះ មិនអោយឈឺយ៉ាងម៉េច បើគេត្រូវមកអង្គុយនៅក្នុងបន្ទប់ប្រជុំ តាំងពីម៉ោង 6:30 ព្រឹកមកម្ល៉េះ ហើយស្មើរនេះម៉ោង 6:00 ល្ងាចបាត់ទៅហើយ

"អញ្ចឹងចាំខ្ញុំចូលទិញថ្នាំក្រពះអោយបង" Ella និយាយឡើងដោយយកចិត្តទុកដាក់ រឿងដែលខឹងតូចចិត្តជាមួយ Jungkook កាលពីអាទិត្យមុនគឺនាងបំភ្លេចចោលអស់បាត់ទៅហើយ

"មិនអីទេ! នៅផ្ទះប្រហែលជាមានហើយ" Jungkook តបបន្តើរដើរ បន្តើរ ហើយក៏ឈប់រងចាំជណ្តើរយន្ត

"កុំមកប្រហែល! ចាំខ្ញុំចូលទិញអោយបង...បងប្រុសត្រឡប់ទៅវិញមុនទៅ" Ella និយាយដោយញញឹមជាមួយបងប្រុសរបស់ខ្លួន

"តែបងមិនចង់ញ៊ាំថ្នាំឈឺក្រពះទេ!"

"ហេតុអី? បងចង់ធ្វើអោយខ្លួនឯងឈឺដល់ស្លាប់មែនទេ?" Ella សួរទាំងមិនយល់ តាំងពីប៉ាម៉ាក់របស់ Jungkook ចែកឋានបាត់ ដំបូងៗ គេផឹកស្រាដូចជាញ៊ាំអាហារអញ្ចឹង សម្ងំនៅតែក្នុងបន្ទប់ដើម្បីផឹក ហើយក៏បណ្តាលអោយមានជម្ងឺក្រពះនេះឡើងមក តែ Jungkook ក៏មិនដែលគិតនឹងព្យាបាល ឬផឹកថ្នាំដើម្បីអោយវាបានធូរស្បើយឡើយ រាល់ពេលដែលគេឈឺតែតែងតែ ចរចេសមិនព្រមផឹកថ្នាំ យកលេសនេះលេសនោះមកបាំងមុខរហូត មានម្ដងនោះគេធ្លាប់ឈឺក្រពះដល់សន្លប់ទៀតផង ទើបមិត្តរបស់គេ Taehyung និង Ella ព្យាយាមសុំអង្វរកអោយឈប់ផឹកស្រា ហើយគេក៏យល់ព្រមកាត់ បន្ថយ នៅសល់តែផឹកស្រាក្រហមតិចៗ ដូចរាល់ថ្ងៃនេះ

"គ្រាន់តែប៉ុណ្ណឹងវាមិនស្លាប់នោះទេ Ella" Jungkook តបទៅប្អូនស្រីរបស់គេវិញ

"ខ្ញុំមិនខ្វល់ថាមូលហេតុអីទើបបងមិនផឹកថ្នាំនោះទេ! តែខ្ញុំគ្រាន់តែប្រាប់បងវិញថា ខ្ញុំនឹងសួរមីង Yun បើដឹងថាបងមិនព្រមញ៊ាំថ្នាំនោះទេ បងមានបញ្ហាជាមួយខ្ញុំជាមិនខាននោះទេ...ខ្ញុំលែងបណ្តោយបង ទៀតហើយ" Ella តបទៅបងប្រុសគេទាំងប្រាកដប្រជា ដោយធ្វើអោយ Jungkook បានត្រឹមតែស្ងាត់មាត់ តែគេក៏មិនបានយល់ព្រមថាផឹកឬក៏មិនផឹកនោះដែរ

Heartless Romance Where stories live. Discover now