Chapter 20

1.2K 77 7
                                    

_JJ Group_

"បងប្រុស! ល្ងាចនេះខ្ញុំមិនទៅញ៊ាំបាយផ្ទះទេ" Ella និយាយជាមួយ Jungkook នៅក្នុងបន្ទប់ធ្វើការរបស់ Jungkook

"ឯងទៅណា?" Jungkook ងាកមុខចេញពីឯកសារបែរទៅនិយាយប្អូនស្រីរបស់ខ្លួន

"ទៅខួបកំណើតមិត្តរបស់ខ្ញុំ"

"ត្រូវការអោយបងអនុញ្ញាតអោយឯងចេញមុនម៉ោងទេ?" Jungkook និយាយហើយញញឹមទៅកាន់ប្អូនស្រីរបស់គេ
"ចាំបងមើលឯកសារមួយច្បាប់នេះហើយ! ឯងយកទៅទុកវិញ រួចចេញទៅចុះ"

"ចាស៎! អរគុណប្រុសសង្ហា" Ella និយាយញញឹមយកចិត្តបងប្រុស

ប្រហែលជាដប់នាទីក្រោយ Jungkook ក៏បានមើលរួចរាល់ហើយអោយ Ella យកវាទៅទុកដើម្បីអោយនាងឆាប់ចេញទៅកម្មវិធីរបស់នាង បន្ទាប់ពី Ella ចេញទៅបាត់ ក៏គេក៏ទទួលបានទូរសព្ទ័ខលចូលពី ខាងប៉ារបស់ Jimin គឺលោក Hajoon

_On Phone_

"អាឡូលោកប្រធាន"

"លោកពូ Hajoon មានការអ្វីមែនទេ?"

"បាទគឺមាន! គឺខ្ញុំសុំច្បាប់មួយអាទិត្យដើម្បីត្រឡប់ទៅទីក្រុងវិញបាន ទេ?"

"លោកមានបញ្ហាអ្វីនៅទីក្រុងនេះមែនទេ?"

"គឺអាទិត្យក្រោយជាខួបកំណើតរបស់កូនប្រុសរបស់ខ្ញុំ! ហើយខ្ញុំត្រូវទៅមើលគេរៀបចំហាងកាហ្វេដើម្បីអោយហើយមុនខួបកំណើតរបស់គេ"

"ខួបកំណើតរបស់ Jimin?"

"បាទលោកប្រធាន! ខ្ញុំចង់ទៅមើលអោយប្រាកដចិត្តថាហាងនោះ រៀបចំបានល្អមុននឹងខួបកំណើតរបស់គេ"

"អីឡូវអញ្ចេះ! រឿងហាងកាហ្វេចាំខ្ញុំរៀបចំជំនួសលោកចុះ...លោកមិនបាច់មកទីក្រុងក៏បានដែរ"

"តែមិនរំខានលោកប្រធានទេឬ? ព្រោះហាងនោះនៅមិនទាន់រៀបចំ ហើយច្រើនណាស់ ណាមួយខ្ញុំក៏នឹកកូនប្រុស"

"មិនអីទេ! លោកមើលតែក្រុមហ៊ុននៅទីនោះអោយល្អចុះ! ចាំខ្ញុំចាត់ការរឿងនេះអោយ...លោកពូ Hajoon កុំបារម្ភអី...ចាំពេលខ្ញុំទមនេរដៃខ្ញុំនឹងនាំ Jimin ទៅលេងលោកពូនៅកោះទៅចុះ កុំអោយលោក ពូពិបាកធ្វើដំណើរផ្លូវឆ្ងាយ"

"អញ្ចឹងខ្ញុំអរគុណលោកប្រធានជាមុនផងណា! ចាំផ្ញើរទីតាំងហាង ទៅលោកហើយនឹងលេខមេការដែលរៀបចំនៅទីនោះ"

Heartless Romance Donde viven las historias. Descúbrelo ahora