🥀 ក្មេងសម្អប់ 🥀

4.9K 121 1
                                    

ភាគទី: 01 » [ មិនចូលចិត្ត ]
#Yoonmin Novel
_____________

អ្នកស្រីមីន ស៊ូហេ ជាកូនស្រីរបស់លោករដ្ឋមន្ត្រីចាស់ ក្រោយគាត់ចូលនិវត្តន៍ទៅ មរតកទាំងអស់ធ្លាក់លើអ្នកស្រី និង ប្អូនប្រុស ឈ្មោះ មីន យ៉ុនហ្គី (មីន ស៊ូហ្គា) ដែលលោករដ្ឋមន្ត្រីយកមកចិញ្ចឹម ទាំងភូមិគ្រឹះ ក្រុមហ៊ុន និង ជំនួញជាច្រើនដែលអ្នកទាំង2 ត្រូវកាន់កាប់ ។ អ្នកស្រីបានរៀបការនៅអាយុ 18ឆ្នាំ មកទល់នឹងពេលនេះ អ្នកស្រីមានអាយុ 46ឆ្នាំហើយចំនែកប្អូនប្រុសទើបតែអាយុ 30ឆ្នាំប៉ុណ្ណោះ ។
អ្នកស្រីស៊ូហេ មានកូនប្រុសម្នាក់ឈ្មោះ មីន ជីមីន អាយុ 18ឆ្នាំហើយ កាលពីក្មេងគេ Cute ណាស់ ថ្ពាល់ប៉ោងៗ មាត់តូចស្រួចៗ ភ្នែកលិបៗ ហើយចរឹកវិញប៉ិនងិកងក់ងរច្រើន លោកពូរបស់គេចូលចិត្តគេណាស់ ។
_______

+ ត្រលប់ទៅកាល ជីមីន នៅអាយុ 13ឆ្នាំ

សួនច្បារមុខផ្ទះ ក្មេងតូចអង្គុយលេងតុក្កតាក្មេងស្រីសក់ក្រហម ជាធម្មតាមានតែក្មេងស្រីទេដែលចូលចិត្តល្បែងបែបនេះ សុខៗក៏ឃើញលោកពូដើរចូលមក អាល្អិតទម្លាក់តុក្កតាចុះស្ទុះទៅរកលោកពូយ៉ុនហ្គីយ៉ាងលឿន

«លោកពូ...»

«ហ្ហស...មីននីធ្វើអីហ្នឹង? លេងតុក្កតានឹងទៀតហើយមែនទេ? ពូប្រាប់ហើយថាវាជាតុក្កតារបស់ក្មេងស្រីទេ» យ៉ុនហ្គីលើកក្មួយពរនិងងាកមកមើលរបស់លេងទាំងនោះ

«មីនចូលចិត្ត មីនចង់លេង លោកពូតែងតាមចិត្តមីនគ្រប់យ៉ាងមិនអញ្ចឹង? ហើយនេះអ្នកណាគេ?» ក្មេងតូចងាកទៅឃើញស្រីស្អាតម្នាក់ឈរក្រោយលោកពូរបស់ខ្លួន មើលតាមការធ្វើខ្លួនក៏មិនមែនអ្នកអន់នោះដែរ សម្លៀកបំពាក់សិចស៊ី បបូរមាត់ក្រហមទុំ សក់វែងទម្លាក់ប្រាស់ស្មា សាច់ខ្ចីរលោង តើនាងជា...?

«សង្សាររបស់ពូ នាងឈ្មោះ យូមីណា» យ៉ុនហ្គី

«សួស្ដី មីននី...» ស្រីស្រស់ញញឹមស្ញេញដាក់ក្មេងតូច តែអ្នកម្ខាងងាកមុខចេញមិនពេញចិត្ត បង្ហាញឲ្យឃើញច្បាស់ៗថាមីនហួងហែងលោកពូ សុខៗបង្ហាញថាមានសង្សារ លោកពូច្បាស់ជាគ្មានពេលឲ្យគេទៀតទេ ព្រោះរវល់តែមានស្នេហា

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now