ភាគទី : 18 » [ អាក្បាលខូច ]
Yoonmin Novel
___________
ទីងៗៗៗ....!!
សម្លេងចុចកណ្ដឹងច្រើនដងនៅមុខផ្ទះរបស់ថេយ៉ុង តាមមើលដូចអន្ទះសារដល់ហើយ រាងតូចរត់ចេញមកដើម្បីមើលថាអ្នកណាក៏ចរឹកយ៉ាប់ម្លេះ តែដល់ពេលបានឃើញមុខទើបដឹងថា អរ...ចរឹកយ៉ាប់មែន
«លោកមករកអ្នកណា?» ថេយ៉ុងសួរទាំងមិនទាន់បើកទ្វារឲ្យ ដឹងថាមករកអ្នកណាតែធ្វើជាសួរ
«ជីមីននៅឯណា?» យ៉ុនហ្គីសួរបែបសោះកក្រោះ ល្មមតែចង់ប្រាប់អីលែងប្រាប់វិញតែម្ដង
«ខ្ញុំមិនដឹងទេ!»
«កុំមករួមគំនិតគ្នាណា» នាយឈោងចាប់ទាញកអាវ ថេយ៉ុងពីខាងក្រៅរបង យី...កម្រោលម្លេះ បើបើកទ្វារវិញសង្ស័យច្របាច់កថេយ៉ុងមិនខាន
«អួយនែ..លោកលែងណាស» ថេយ៉ុងប្រឹងបេះដៃគេចេញ បើទាញម្លឹងៗរបូតអាវថេយ៉ុងហើយ ចៃដន្យ ជុងហ្គុកក៏មកដល់ល្មម ឃើញសកម្មភាពមិត្តឡប់សតិកំពុងធ្វើបាបម្ចាស់ចិត្តខ្លួន ក៏ស្ទុះមកចាប់ទាញយ៉ុនហ្គី បេះដៃចេញពីអាវថេយ៉ុងហើយរុញឡើងដួលច្រងាប់ច្រងឹលតែឯង
«អាឡប់ ឯងចង់ធ្វើស្អីសង្សារយើង?! ប្រយ័ត្នយើងសំពងឯងបែកក្បាលទៅ» ជុងហ្គុកចង្អុលមុខអ្នកដួលលើដី ថេយ៉ុងឃើញអញ្ចឹងក៏ប្រញាប់បើកទ្វារចេញមកឃាត់ ក្រែងមិត្ត2នាក់នេះវាយគ្នា
«បង...គឺគាត់មករកជីមីន ខ្ញុំមិនដឹងទេថាជីមីនទៅណា លោកជាពូគេហេតុអីមិនដឹងបាត់ក្មួយទៅណា ឬមួយ មកពីធ្វើឲ្យគេឆ្អែតចិត្ត» ថេយ៉ុងចេញមកឈរតោងដៃជុងហ្គុកហើយសួរបកទៅយ៉ុនហ្គីវិញ ឃើញនាយ សង្ហាងើបឈរមក រាងតូចក៏ខិតទៅក្រោយសង្សារ
«យើងមិនជឿថាឯងមិនដឹងទេ» យ៉ុនហ្គី
«ជឿមិនជឿជារឿងរបស់ឯងតើ ទាក់ទងអីនឹងសង្សារយើង ឈប់កម្រោលចូលមួយថ្ងៃវាងាប់មែន? យើងមិនប្លែកចិត្តទេដែលជីមីនរត់ចោលឯង» សូម្បីតែមិត្តក៏លែងកាន់ជើងដែរ បើនាយនៅតែធ្វើចរឹកបែបនេះ ទៀតនោះ តើអ្នកណាគេចង់រស់នៅក្បែរមនុស្សចូលចិត្តប្រើអារម្មណ៍កម្រោលហើយយល់តែចិត្តខ្លួនឯងចឹងទេ
«បើយើងដឹងថារួមគ្នាលាក់យើង យើងមិនលើកលែងឲ្យទេ!» នាយទាញអាវឲ្យមានរបៀបវិញ មុននឹងដើរចេញទៅរកឡានវិញ ថេយ៉ុងមើលមុខជុងហ្គុកហើយដកដង្ហើមធំរៀងៗខ្លួន«ហេតុអីក៏អូនមិនប្រាប់បងផងថាជីមីននៅឯណា?» ជុងហ្គុកចូលមកក្នុងផ្ទះហើយក៏ឆ្លៀតជជីកសួររឿងជីមីនពីថេយ៉ុង ដឹងថារាងតូចមានដំណឹងជីមីន តែមិននិយាយប្រាប់អ្នកណាសោះ
«បើអូនប្រាប់បង បងនឹងយកទៅប្រាប់ពូរបស់គេ ព្រោះបងជាមិត្តស្លាប់រស់ដែលគិតពីអារម្មណ៍មិត្តខ្លាំង» ថេយ៉ុងអោបដៃសម្លឹងមុខជុងហ្គុក
«បងក៏មិនខុសពីអូនដែរ អូនស្រលាញ់ជីមីន បងក៏ស្រលាញ់មិត្តបងដូចគ្នា» ជុងហ្គុកញាក់ស្មាបង្ហាញថាវាជារឿងធម្មតា គ្រាន់តែថាគេចេះបែងចែករឿងដែលត្រូវនិយាយនិងមិនត្រូវនិយាយហើយ
«ជីមីនគេចង់ស្ងប់ស្ងាត់ខ្លះ តាំងពីត្រលប់មកវិញមានរឿងរហូត លោកយ៉ុនតែងតែធ្វើបាបគេ កាលលើកមុនបែកក្បាល ហើយប៉ុន្មានថ្ងៃមុនអូនឃើញស្នាម ធ្មេញលើ.កគេទៀតផង បងគិតទៅមើលតើមានរឿងអីកើតឡើងលើជីមីនទៅ?» ថេយ៉ុងបង្ហាញទឹកមុខបារម្ភមិត្ត វាក៏ជាហេតុដែលគេចង់លាក់បាំង ក៏មិនចង់ឲ្យអ្នកណាតាមទៅរំខានមិត្តដែរ
«អាតាណើបនោះលេងអីឆ្គួតៗអញ្ចឹង មិនដឹងទេហ្អីថាធ្វើបែបនឹងធ្វើឲ្យក្មេងបាក់ស្បាត ហ្ហើយ...មិនដឹងពន្យល់ដល់សឹកបបូរមាត់ប៉ុន្មានដងទៀតទេ» ជុងហ្គុកអោបដៃចងចិញ្ចើមចូលគ្នា មិនយល់ បើថាហួងហែងមិចក៏មិនថ្នាក់ថ្នម ហើយថាមិនចូលចិត្តចាំបាច់តាមរកគេធ្វើអី?
«បងធ្វើមិនដឹងមិនលឺរឿងនេះមួយទៅណាអូនសុំ អូនចង់ឲ្យជីមីនបានរំសាយអារម្មណ៍ខ្លះ» ថេយ៉ុង
«សឺត...សំណាងអូនហើយដែលមានសង្សារចរឹកល្អដូចបង ហ្ហឹស.ហ្ហឹស...មិនដែលឲ្យអូនពិបាកចិត្តទេ» នេះនាយកំពុងតែសរសើរខ្លួនឯងហើយតើ នៅឆ្លៀតថើបថ្ពាល់ថេយ៉ុងមួយខ្សឺតទៀត
«ឲ្យបានអញ្ចឹងរហូតទៅ» ☺️
__________
#ជើងភ្នំក្រោយផ្ទះលំហែ
«ហ្ហា៎...អាកាសធាតុល្អណាស់លោកតា» មុខស្រស់វិញហើយ ទើបតែមកបាន 2-3ថ្ងៃសោះ រាងតូចឈរ ត្រដាងដៃនៅក្រោមព្រះអាទិត្យពេលព្រឹកព្រលឹម ស្រូបយកខ្យល់អាកាសបរិសុទ្ធ
«អញ្ចឹងហើយទើបតាសុខចិត្តមករស់នៅទីនេះ ទុកផ្ទះនៅសេអ៊ូលឲ្យកូនចៅនៅនឹងណា» លោកតាកាន់ឈើច្រត់ដើរមកឈរជិតចៅសម្លឹងមើលទេសភាព ដើមឈើ ផ្កាចម្រុះពណ៌ និង ដំណាំដែលគាត់ដាំមកជាយូរ (ចំការក្រូច កូនប្រុសគាត់ចូលចិត្តក្រូច)
«និយាយអញ្ចឹង បើសិនជាចៅចង់ពង្រីកចំការមួយ ទៀតបានទេ? ចំការផ្ការដែលនាំពូជថ្មីមកពីបរទេសណា» ជីមីនក៏ចូលចិត្តផ្កាដែរ ម្លោះហើយទើបចង់ពង្រីកសួនផ្កាឲ្យក្លាយជាចំការផ្កាដែលដាំនៅជើងភ្នំ គិតទៅមើលដីធំល្វឹងល្វើយគ្របដណ្ដប់ដោយផ្កាស្រស់ស្អាត តើវាត្រជាក់ភ្នែកខ្លាំងប៉ុណ្ណា 🌸
«តាមចិត្តចៅទេ ដីទាំងនេះអនាគតទៅជារបស់ចៅហើយ លើកលែងតែចំការក្រូចទេ តាទុកឲ្យអាកូនជើងល្អ» លោកតាអត់ភ្លេចកូនជើងល្អសោះ យ៉ាងហោចណាស់គាត់ក៏មិនអាចលំអៀងលើកូនចៅណាម្នាក់ដែរ
«លោកតា ចៅបានរៀនធ្វើម្ហូបជាមួយម៉ែដោះ ចាំថ្ងៃនេះចៅនឹងធ្វើម្ហូបឲ្យលោកតាពិសារណាស» ក្មេងតូចខិតមកតោងដៃផ្ដេកក្បាលនឹងស្មាលោកតាយ៉ាងទន់ភ្លន់ស្និទ្ធស្នាល បែកទៅបរទេស 5ឆ្នាំក្មេងម្នាក់ នេះតែងតែខលមកលេងលោកតា ហើយសន្យាថានឹងមករស់នៅជាមួយលោកតាវិញថ្ងៃណាមួយ ឥលូវក៏សម្រេចហើយ
«អឺៗ...ពូកែយល់ចិត្តម្លឹងៗស្នំតែអាកូនក្បាលខូច នោះវាចូលចិត្តឯងងើបក្បាលមិនរួចទើបត្រូវ កាលឯងនៅអាយុ 5-6ឆ្នាំ បាត់ឯងបន្តិចមិនបានទេ រត់ទៅយកឯងពីម៉ាក់ឯងវិញហើយ» គាត់រំលឹកទាំងចង់សើចបន្តិច ហួសចិត្តបន្តិច មែន...កាលជីមីននៅតូចគឺយ៉ុនហ្គីនេះហើយជាអ្នកមើលថែជីមីនជំនួសប៉ា ងូតទឹក បញ្ចុកបាយ ស្លៀកពាក់ ជូនទៅសាលា និង យប់ឡើងគេងអោបបណ្ដើរនិយាយរឿងនិទានបណ្ដើរ
«ខ្ញុំចាំ នេះហើយជាមូលហេតុដែលខ្ញុំស្រលាញ់គាត់ ហើយក៏ព្រមអភ័យឲ្យគាត់គ្រប់យ៉ាង» ជីមីនពេបមាត់ តិចៗនឹកស្រណោះ បើសិនជាមិនមានរឿងផ្លាស់ប្ដូរចិត្តគំនិតរបស់លោកពូទេ ពេលនេះខ្លួនប្រហែលកំពុងស្ថិតក្នុងរង្វង់ដៃគាត់មិនខាន តែវាហួសអស់ហើយ ពេលនេះយើងគ្រាន់តែជាក្មេងសម្អប់ ដែលគាត់ស្អប់មិនចង់ឃើញមុខ ស្អប់ចង់តែស្ដីថា បន្ទោសឲ្យខុសគ្រប់រឿងប៉ុណ្ណោះ
«ហ្ហើយ...ទុកឲ្យពេលវេលាជាអ្នកផ្សះផ្សារចុះណាចៅ ទង្វើល្អៗវានឹងយកឈ្នះចិត្តមនុស្សបាន» លោកតាដាក់ដៃលើក្បាលចៅស្រាលៗ
_________
#តាមផ្លូវមក Daegu«អាឡូយូមីណា» យ៉ុនហ្គីបើកឡានបណ្ដើរនិយាយទូរសព្ទបណ្ដើរ
[ បងបាត់ទៅណា អ្នកបម្រើប្រាប់ថាបងចេញពីផ្ទះតាំងពីម្សឹលមិញ ] នាងល្អមករកនាយដល់ផ្ទះតែមិនជួប ព្រោះយ៉ុនហ្គីតាមរកជីមីន 2ថ្ងៃហើយ
«បងមិនបាននៅសេអ៊ូលទេ បងទៅ Daegu» យ៉ុនហ្គីបង្វែរចង្គូតកាច់ចូលផ្ទះរបស់លោកប៉ាគេ មកដល់លឿនណាស់ ថែមទាំងមិនឲ្យដំណឹងទៀត
[ អេ! មិចក៏បងទៅទីនោះវិញ? ក្រែងបងសន្យាជាមួយអូនហើយហ្អីថាយើងទៅរើសចិញ្ចៀននោះ ] លឺហើយម៉ួម៉ៅតែម្ដង ត្រូវបោកបានចិញ្ចៀនពេជ្រពាក់ហើយ សុខៗទៅដល់ Daegu បាត់ស៊យមែន
«បងមានការ ប៉ុណ្ណឹងសិនចុះ» យ៉ុនហ្គីសម្លឹងទៅក្នុងផ្ទះទាំងមានសង្ឃឹមបន្តិចហើយ ព្រោះឃើញឡាន របស់ជីមីនឈប់នៅមុខនឹងអ្នកបម្រើនៅមុខនឹងឃើញនាយប្រុងហៅតែនាយលើកដៃជាសញ្ញាឲ្យស្ងាត់ 🤫 ហើយដើរលបៗចូលទៅក្នុង ភ្នែករំពៃសម្លឹងរកមើលក្មេងតូចម្នាក់នោះ សម្លេងក្រេះក្រោសនៅក្នុងផ្ទះបាយ យ៉ុនហ្គីលបៗចូលទៅមើលក៏ឃើញជីមីនកំពុងធ្វើម្ហូបពាក់អៀមរូបកូនទាឡើង Cute 🥰
«ហ្ហឹមមម រកឃើញហើយ» មកដល់ភ្លាមក៏អោបពីក្រោយជាប់ណែនធ្វើដូចស្វាមីទើបចេញពីធ្វើការ ហើយចូលមកអោបថើបភរិយាដែលកំពុងធ្វើម្ហូបរងចាំស្វាមីយ៉ាងអញ្ចឹង
«ហ្ហឿយ! លោកពូ...លែងខ្ញុំ មិចក៏មករកឃើញ» ជីមីនរើបម្រះបេះដៃនាយចេញពីចង្កេះរបស់ខ្លួន មិចក៏មករកឃើញលឿនយ៉ាងនេះ នៅហ៊ានមកអោបគេទៀត ចុះបើមានគេមកឃើញតើគិតយ៉ាងមិច?
«យើងគួរតែដាក់ទោសក្មេងខូចដូចឯងហើយ នៅសេអ៊ូលសុខៗរត់មក Daegu» នាយមិនខ្វល់នឹងសំណួររាងតូចទេ តែបែរជាដាក់កំហុសឲ្យគេទៅវិញ នៅតែលោកពូមិនដែលខុសដដែល
«គឺរត់មកនៅឲ្យឆ្ងាយពីលោកពូហ្នឹងហើយ លែង!» កាយតូចនៅតែប្រឹងរើបម្រះមិនឈប់ មិនចង់ឲ្យគេអោប មិចក៏ចេះតែធ្វើអ្វីលើសៗមកលើខ្លួនបែបនេះ មិនប្លែកទេដែលខ្លួនរត់ចោល
«មិនលែង! នឹងអោបបែបនេះរហូតដល់ឯងព្រមទទួលថាឯងខុសដែលរត់ចោលយើង» យីពូ...😒
ផូស...!! មួយឈើច្រត់កណ្ដាលក្បាលពីក្រោយ
«អូយយ៉ូយ...» យ៉ុនហ្គីស្រែកឡើង ព្រលែងដៃពីចង្កេះជីមីនលើកដៃមកអង្អែលក្បាលខ្លួនយ៉ាងលឿន
«អាក្បាលខូចលែងចៅយើងភ្លាម!» លោកតាដៃរហ័សគ្រាន់បើនៀក មិចដែរអន់ចង់នៅ?? 🤭To be continue....
លីលី វីស្ទែន 🌸