ភាគទី : 45 » [ លោកពូឆ្គួតហើយ ]
Yoonmin Novel
___________
«អ្អាយយ...!! វាស្អីហ្នឹង ឆ្គួតអស់ហើយមែនទេហ្ហាស?!» នាយស៊ូជីទទួលលឺនឹងត្រចៀកផ្ទាល់ ស្រែកសន្ធាប់សឹងបែកក្លឹប ទឹកមុខដូចជាបិសាច ភ្លាមៗ សុខៗយូមីណារូបពិតក៏បង្ហាញខ្លួន នៅត្រូវលឺយ៉ុនហ្គីសារភាពស្រលាញ់ជីមីននឹងមុខទៀត
«នាងនឹងហើយឆ្គួត ប្រើសមាសភាពខ្ញុំបោកប្រាស់អ្នកដទៃ នាងគិតថាក្រដាសអាចខ្ចប់ភ្លើងបានហ្អេះ?» យូមីណាក៏មិនបាននៅស្ងៀមដែរ នាងតតាំងជាមួយស៊ូជីដែលធ្វើបាបនាងដោយប្រយោល យកឈ្មោះនាងមកបោកប្រាស់អ្នក ដទៃបែបនេះ
«ហ្ហើស! បងយ៉ុន តើបងជឿដែរហ្អីថានាងពិការនេះជាយូមីណាពិត? សំអាងលើអីត្រូវមកចោទថាអូនក្លែងក្លាយ?» នាងចាប់ផ្ដើមច្រងេងច្រងាង កាយវិការដាក់គ្រប់គ្នា ចង្អុលទៅចង្អុលមកដូចមនុស្សស្រវឹង
«ជីមីន បង...!» យ៉ុនហ្គីដូចមិនខ្វល់សោះ ដើរទៅឈោងដៃចង់ចាប់ដៃជីមីន តែរាងតូចខិតគេចចេញយ៉ាងលឿន
«ពេលនេះមិនមែនជាពេលលេងសើចទេ លោកពូល្មមស្វាងហើយ» ជីមីនទាញកែវទឹកក្បែរនោះមកជះនៅនឹងមុខរបស់នាយជាពូ ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងយ៉ាងខ្លាំង
«បងយ៉ុន ហ្ហើយ! ជីមីននិយាយត្រូវហើយ ពេលនេះជាពេលដែលបងត្រូវដឹងថានាងស៊ូជីបោកបងមកជាយូរហើយ នេះជាមុខមាត់ពិតរបស់នាង កាលមិនទាន់កែសម្ផស្ស ចំនែកនេះគឺជារូបកាលពីតូចរបស់នាងនិងបងប្រុសដែលថតជុំគ្រួសារអូន» យូមីណាបង្ហាញភស្តុតាងមកជាបន្តបន្ទាប់ យ៉ុនហ្គីទាញយកមកមើលទាំងមុខមាំឃូវ នាយ ងាកទៅមើលមុខស៊ូជីដោយក្រសែរភ្នែកហួសចិត្ត សក់ក្បាលសើមជោគអស់ហើយ
«ទេ! នាងប្រឌិត» ស៊ូជី«សារភាពទៅស៊ូជី...» មិត្តភក្តិញៀនល្បែងដែលស្ថិតក្នុងដៃរបស់ហ្យុងជុនក៏មកដែរ
«ឯង! នាងមិត្តក្បត់! មិនពិតទេ ពួកវាប្រឌិត សុទ្ធតែពួកបង្កើតរឿងចង់ធ្វើបាបអូនណាបងយ៉ុន» ស៊ូជី
«ប្រឌិតហ្អេះ? គ្រួសារនាងគុំគួននឹងលោកប៉ាយើង ទាំងដែលគាត់ខំទំនុកបម្រុងពួកឯង ពេលប៉ាម៉ាក់ពួកឯងស្លាប់ តែឯងវារមើលគុណ» យូមីណា
«រមើលគុណស្អីទៅ!! ហ្ហើស គឺប៉ាឯងជាដើម ហេតុធ្វើឲ្យគ្រួសារយើងរលាយ» ស៊ូជីខឹងពេក ច្រលំរបូតមាត់ប្រកែកនឹងការពិត
«លឺទេបងយ៉ុន? នាងគឺក្លែងក្លាយ នាងកែមុខឲ្យដូចអូន ហើយមកបោកបងយករបស់មានតម្លៃ យកទ្រព្យសម្បត្តិបង នាងគិតថាប៉ាអូនធ្វើឲ្យគ្រួសារនាងរលាយ តែតាមពិតគឺប៉ានាងជាមនុស្សក្បត់ ចុងក្រោយបាបកម្មធ្វើឲ្យគាត់រលាយខ្លួនឯង នៅដើរចោទអ្នកដទៃបានទៀត» យូមីណាសម្លឹងទៅស្រីមុខដូចនាងដោយការ ខកចិត្ត និង អស់សង្ឃឹម
«មិនពិតទេ! ប៉ាឯងធ្វើល្អយកមុខ ដូចជាឯងអញ្ចឹង តាំងពីតូចមកគេស្រលាញ់ឯងគ្រប់គ្នា ចំនែកយើងបងប្អូនសាច់ឈាមដែរ តែគេទុកដូចអ្នកបម្រើ ហ្ហឹក! យើងស្អប់គ្រួសារឯងណាស់» នាងល្អស្រែកយំខ្លាំងៗមិនសមបំណង ចាប់ដបស្រាក្បែរដៃមកបោកប្រាវវ ហើយប្រុងដើរចូលទៅរកយូមីណា
«មីងកុំណាស ចង់ធ្វើស្អី?» ជីមីនចេញមុខមកពាំងយូមីណាដែលនៅរទេះរុញ ថ្វីត្បិតថានាងពិការតែនាងក្លាហានណាស់ ដូច្នេះមិនអាចឲ្យនាងមានរឿងអីទេ
«នាងកុំគិតអីឆ្គួតៗណាស» យ៉ុនហ្គីលើកដៃរ៉ាមិនឲ្យស៊ូជីចូលក្បែរអ្នកណាម្នាក់ក្នុងចំនោមជីមីននិងយូមីណាឡើយ
«ហ្ហឹស! បើជ្រុលជាបែកការណ៍ហើយ អញ្ចឹងយើងបង្ហើយពួកឯងតែម្ដងទៅ» ស៊ូជីគិតថាវាងាយដល់ម្លឹងមែនទេ? បើមិត្តនាងដែលនៅក្នុងដៃហ្យុងជុនមក អញ្ចឹងហ្យុងជុនក៏មកដែរ