ភាគទី : 38 » [ អេ! ឯងជាអ្នកណា? ]
Yoonmin Novel
___________
ជីមីនមិនដឹងឆ្លើយតបនឹងហ្យុងជុនថាមិច មានតែបង្វែររឿងកុំឲ្យគេនិយាយពីរឿងញ៉ែរញ៉ងអីអស់នឹង ណាមួយពេលនេះខ្លួនខ្វល់ខ្វាយតែពីបញ្ហាដែលកំពុងរកដំណោះស្រាយប៉ុណ្ណោះ
«ពួកយើងបំបែកគ្នាទៅ ខ្ញុំដល់ពេលទៅផ្ទះហើយ អរគុណលោកម្ដងទៀត» ជីមីនញញឹម តិចៗអោនលាគេយ៉ាងត្រឹមត្រូវ តែក៏ត្រូវគេហៅកាក់ម្ដងទៀត
«ឲ្យយើងជូនទៅទេ ថ្ងៃនេះយើងបើកឡានមក មានទាំងអង្គរក្សទៀត» នាយញាក់ចិញ្ចើមបន្តិច មានអង្គរក្សមកតែមិញនេះចេញមុខការពារជីមីនដោយខ្លួនឯង មិនចាំបាច់ឲ្យអង្គរក្សហត់ទេ
«ផ្ទះខ្ញុំនៅជិតនេះតើ» ជីមីនចង្អុលបន្តិចចង់ថាមិនបាច់រំខានអីបែបនេះ
«ក្រែងឯងជាកូនសេដ្ឋីហ្អេះ? ហេតុអីមករស់នៅតំបន់សំណង់តូចៗអញ្ចឹង?» សំណួរនេះកាន់តែពិបាកឆ្លើយហើយ ដូច្នេះសុំធ្វើមិនលឺញឹមៗដើរចេញតែម្ដង បើនៅទៀតគេជីករឹសជីកគល់ដល់ឈ្មោះយ៉ុនហ្គីឥលូវហើយ
«មិនប្រាប់ក៏មិនអី ឲ្យមនុស្សស៊ើបបន្តិចក៏ដឹងហើយ យើងធានាឯងមិនរួចពីដៃយើងទេ» អ្វីដែលនាយចង់បានហើយ ពិបាកនឹងរបូតពីដៃណាស់ គ្រាន់តែថាក្មេងម្នាក់នេះរាងសំខាន់ជាង អ្នករាល់ដង នាយតាមចិត្តគេរហូត
________
#ក្លឹបជុងហ្គុក«ច្បាស់ហើយហ្អីថាមិត្តបងមិនមកទីនេះ?» ថេយ៉ុងអង្គុយលើភ្លៅសង្សារហើយសួរបញ្ជាក់ក្រែងយ៉ុនហ្គីមកជួបខ្លួននឹងពិបាករកលែស ឬរត់គេច ព្រោះគ្រាន់តែនាំជុងហ្គុកទៅជួបជីមីននឹងបកស្រាយចង់បែកពពុះមាត់ហើយ
«លឺថារវល់ប្រជុំការងារដល់យប់ ហើយនៅត្រូវតាមរកមិត្តអូនទៀត ប្រហែលមិនមកទេ» ជុង ងើយថើបថ្ពាល់សង្សារមួយខ្សឺតរៀបរាប់ជឿជាក់បានថាយ៉ុនហ្គីនឹងសម្រាកមកក្លឹប ដោយសារ រវល់ការងារ ណាមួយគេតាំងចិត្តហើយថានឹងទៅតាមរកជីមីន
«បងអត់មានធ្លោយប្រាប់មិត្តបងថាជីមីននៅឯណាទេណា មិនអញ្ចឹងអូនខ្វៃបងមិនខាន» ថេយ៍ ចាប់លុញថ្ពាល់ជុងហ្គុកដោយបាតដៃសងខាង គម្រាមបែបគ្រឺតក្នាញ់ ធម្មតាទេមនុស្សស្រលាញ់គ្នា គេក៏សាសងតាមរបៀបគូស្នេហ៍ស្និទ្ធស្នាលស្អិតរមួត
«ចុះបន្ទាប់ពីរួចរាល់ជីមីននឹងទៅបរទេសមែនទេ?» ជុងហ្គុក