🥀 ក្មេងសម្អប់ 💔

1.4K 62 0
                                    

ភាគទី : 05 » [ ក្មួយឯងមិត្តភក្តិសង្សារយើង ]
Yoonmin Novel
___________

«ខ្ញុំមិនចេញទេ ដរាបណាលោកពូមិនស្ដាប់ហេតុផលរបស់ខ្ញុំ ហ្ហឹក» រាងតូចយកដៃខ្ទប់មុខរបួសដែលហូរ ឈាមហើយតបតសម្ដីជាមួយលោកពូចង់ឲ្យគាត់ យល់ហើយឈប់ស្អប់ខ្លួនខ្លះ
«មិនចេញ?! ឌឺមានៈដដែល 5ឆ្នាំហើយដែលឯង តែងតែឌឺដាក់យើង យើងស្អប់ចរឹកក្មេងដូចឯង!» នាយគាស់រាងតូចឡើងខ្ទប់ជញ្ជាំងរបូតវែនតា ភ្នែកក៏ ចាប់ផ្ដើមស្រវាំង

«អូយ...» ជីមីនបន្ទន់ជើងលុតចុះដើម្បីរ៉ាវរកវែនតា ដែលរបូតមិញ បើមិនអញ្ចឹងកុំថាឡើយមើលមុខគេ តែផ្លូវចេញទៅវិញមិនដឹងនៅឯណាផង យ៉ុនហ្គីឆ្ងល់ ឡើងចងចិញ្ចើមចូលគ្នា

«នេះឯង?!»
«សុំទោសដែលរំខានលោកពូ តែសុំជួយរកវែនតាឲ្យ ខ្ញុំផង វា! វានៅព្រាលៗ» ដៃតូចរ៉ាវតិចៗជិតដល់ទៅ ហើយ ជើងមាំក៏ឈានមកជាន់រហូតដល់បាក់ខ្ទិច

«បើរកមិនឃើញមិនបាច់រក នោះទ្វារ» នាយចាប់ឆក់ ទាញដៃរាងតូចមកក្រៅទ្វារហើយបិទគ្រាំងមួយទំហឹងរហូតជីមីនភ្ញាក់ក្រញែងខ្លួន ទឹកភ្នែកក៏បន្តស្រក់ ចុះមកទៀត មាត់ពេបតិចៗមិនហ៊ានយំលឺទេ ខ្លាចគេ ថាខ្លួនរំអួយទាក់ប្រុស ឈាមហូរជោគក្បាល ភ្នែកក៏ ស្រវាំងមើលមិនច្បាស់ ជីមីនដើរតិចៗរ៉ាវរកដៃកាំ ជណ្ដើរដើម្បីចុះទៅក្រោមវិញ បើមិនអញ្ចឹងធ្លាក់ស្លាប់មិនខាន

«អ្នកប្រុសតូច វ៉ាយយ...!! ឈាម កុំទាន់ចុះមកទៀត ចាំម៉ែដោះឡើងទៅទប់ណា មិចក៏ទៅជាអញ្ចឹង?» ម៉ែដោះដែលនៅខាងក្រោមឃើញហើយស្ទុះឡើង ទៅជួយទប់នាំជីមីនមកខាងក្រោមលាងរបួសចេញ ប្រាប់ហើយថាកុំឲ្យទៅរវល់ជាមួយគេមិនស្ដាប់ទេ ។

________

យ៉ុនហ្គីប្រហែលជាដឹងថាពេលបងស្រីមកវិញ ជីមីន នឹងពិតទូលរឿងកាលពីព្រឹកឲ្យបងស្រីស្ដាប់ហើយ គាត់នឹងមកបន្ទោសខ្លួនមិនខាន ដូច្នេះនាយក៏ចេញទៅក្រៅបាត់ មិនចាំអ្នកស្រីស៊ូហេមកទាន់ទេ

«អ្នកប្រុសធំពិតជាចិត្តដាច់ណាស់អ្នកស្រី...»
«មិនមែនកំហុសលោកពូទេ គឺខ្ញុំខុសខ្លួនឯង ខ្ញុំឌឺមិន ចេញមកវិញ ហើយគាត់គ្រាន់តែរុញខ្ញុំតិចៗតែខ្ញុំមិន ប្រយ័ត្នខ្លួនឯងទេម៉ាក់» រាងតូចដែលក្បាលបិទបង់ មុខក្រហមដោយសារយំយូរហើយក៏មិនហ៊ានប្រាប់ អ្នកគ្រប់គ្នាថាខ្លួនថ្លោះដៃពេលគេរុញខ្ទប់ជញ្ជាំងដែរ មុខខំញញឹមបន្លប់តិចៗថាជាកំហុសខ្លួនឯង

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now