🥀 ក្មេងសម្អប់ 🥀

1.1K 82 14
                                    

ភាគទី : 31 » [ មកនៅជាមួយបងក៏បាន ]
Yoonmin Novel
___________
មកដល់បន្ទប់ភ្លាម រាងតូចប្រមូលខោអាវដាក់
វ៉ាលីទាំងទឹកភ្នែករហេមរហាមស្រក់តក់ៗលើខោអាវ ដៃញ័រអស់ហើយ ក្នុងទ្រូងដូចមានអ្វីម្យ៉ាងមកចាប់ច្របាច់បេះដូងឲ្យឈឺយ៉ាងខ្លាំង
ក្ដីស្រលាញ់ដែលប្រគល់ឲ្យគេកន្លងមកវាត្រូវរលាយហើយ ខ្ទេចខ្ទីគ្មានសល់ទេ ដឹងស្រាប់ ហើយថាគេមានសង្សារ តែហាមចិត្តខ្លួនឯងមិនឲ្យស្រលាញ់ មិនឲ្យអភ័យឲ្យគេមិនបាន ឥលូវជួបការឈឺចាប់ហើយ ល្មមឆ្អែតហើយឬនៅ?

«អ្ហឹកៗ...ហ្ហឹកៗ...» ជីមីនយកដៃគក់ទ្រូងខ្លួនឯង ឌឹបៗ ដាក់ខ្លួនអង្គុយរាបផ្ទាល់ការ៉ូសម្លឹងមើលទៅតុក្កតារូបកូនទា និងនឹកគិតទៅដល់ថ្ងៃដែលគេទិញវាឲ្យខ្លួន កាយវិការនិងសម្ដីគេ ខុសគ្នាពីពេលនេះឆ្ងាយណាស់ ការលួងលោមគ្រាន់តែដើម្បីឲ្យខ្លួនប្រគល់ខ្លួនប្រាណដោយមិនចាំបាច់បង្ខំប៉ុណ្ណោះ
«បើដឹងថាស្រលាញ់គេម្នាក់ឯងឈឺចាប់បែបនេះ ខ្ញុំមិនត្រលប់មកកូរ៉េវិញទេ អ្ហឹកៗ...» ជីមីនរៀបខោអាវបន្តរ៉ូតកាបូបរួចរាល់ហើយក៏លើកវាចេញពីបន្ទប់ដោយមិនភ្លេចជូតទឹកភ្នែកចេញទេ

«មីន...កុំទៅអីកូន» អ្នកស្រីស៊ូហេ
«ចាំកូនទាក់ទងមកណា សឺត..កូនស្រលាញ់ម៉ាក់ខ្លាំងណាស់» ថាហើយក៏ចាកចេញដោយមិនខ្ចីងាកមើលមុខអ្នកណាទេ មិនថាក្រសែរភ្នែកគេបែបណា សប្បាយចិត្តឬក៏យ៉ាងណា សុំមិនចង់ដឹងមិនចង់លឺអ្វីទៀតឡើយ
«ឈប់សិន!» យ៉ុនហ្គីនឹកឃើញអីទើបកាក់ដំណើរជីមីនទៅវិញ ឬមួយក៏ចង់ប្ដូរចិត្ត នាងល្អយូមីណាប្រែទឹកមុខខ្លាចថានាយនឹងឃាត់ជីមីន
«ទៅនៅជាមួយលោកប៉ា កុំបង្កររឿងឈឺក្បាលឲ្យគាត់លឺទេ?» តាមពិតអញ្ចឹងទេហ្អី? ស្មានថាឃាត់ប្ដូរចិត្តមិនឲ្យរាងតូចចាកចេញពីផ្ទះនេះហើយតើ ជីមីនមិនតបទេ បានត្រឹមធ្មិចភ្នែកជ្រាបទឹកភ្នែកតាមកន្ទុយភ្នែកមួយដំណក់ យំឆ្អែតរហូតដល់អស់ទឹកភ្នែកហើយ បន្ទាប់មកក៏បន្តដំណើរទៅមុខទៀត
គ្រប់គ្នាក្នុងផ្ទះឈរមើលការចាកចេញរបស់ក្មេងម្នាក់នេះជាលើកទី2ហើយ ហើយអ្នកដែលសប្បាយចិត្តជាងគេគឺយូមីណានេះឯង នាងបាន SMS ផ្ដល់ដំណឹងឲ្យបងប្រុសនាងមកចាំទទួល ជីមីនហើយ
________
ទីត...ទីត...!!
សម្លេងស៊ីភ្លេឡានបន្លឺឡើងក្រោយពេលដែលជីមីនរៀបវ៉ាលីដាក់ក្នុងឡាន
«ជីមីន អូនទៅណា? នេះមានខោអាវផងហ្អី?» ហាន់សុងនេះទាន់ហន់មែន លឿនរហ័សដូចចិត្តណាស់
«ខ្ញុំទៅខេត្ត» ជីមីនជូតទឹកភ្នែកទាំងភ្នែកចាប់ផ្ដើមជ្រឹមខ្លាំងដោយសារវឹលមុខ គ្រុនក្ដៅតាំងពីយប់នៅមិនទាន់ព្យាបាលនៅឡើយ
«ហេតុអី? ចុះអ្នកផ្ទះនេះមិនឃាត់អូនទេហ្អី?» នាយសង្ហាធ្វើជាមិនដឹងរឿងហើយមកដេញដោលសួរឲ្យរាងតូចកាន់តែអន់ចិត្តខ្លាំងឡើងម្ដងទៀត
«........» 🥺🥺
«Ok បងឈប់សួរហើយ មើលទៅអូនស្លេកស្លាំងណាស់ បងជូនទៅល្អទេ? បើមិនអញ្ចឹងអូនមកនៅជាមួយបងក៏បាន» ឱកាសមក ដល់ហើយត្រូវតែឆក់កន្ដៀត មិនអញ្ចឹងគ្មានឱកាសល្អបែបនេះទៀតទេ
«ហ្ហឹកៗ...» រាងតូចក៏យំហ៊ូតែម្ដង ទប់យូរហើយ មកមានអ្នកសួរ មានអ្នកយកចិត្តអញ្ចេះទៀតវា ចាក់អារម្មណ៍ខ្លាំងណាស់ ទើបរាងតូចស្រវ៉ាអោបនាយសង្ហាវិញ ហាន់សុងសប្បាយចិត្តណាស់ដែលជីមីនអោបនាយ ព្រោះគេហួងហែងខ្លួនណាស់រាល់លើក សូម្បីតែក្លាយជាសង្សារក៏នាយកម្រនឹងបានប៉ះជីមីនដែរ
«កុំយំអីណា...កុំយំអូននៅមានបង» ហាន់សុង អង្អែលខ្នងរាងតូចស្រាលៗ ក្លិនកាយក្រអូបភាយ ចូលពេញច្រមុះ ក្មេងនេះទាក់ទាញខ្លាំងណាស់
«ខ្ញុំចង់ចេញពីទីនេះឲ្យលឿនបំផុត» ជីមីន
«បានៗ...មោះ! បងយួរកាបូបឲ្យណា៎» ហាន់សុងប្រញាប់ស្ទុះទៅយកកាបូបពីគូទឡានរបស់ជីមីនហើយដើរមកបើកទ្វារឡានឲ្យរាងតូច

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now