ភាគទី : 20 » [ លោកពូនឹងរៀបការមែនទេ? ]
Yoonmin Novel
___________«អ្ហឹមម លោកពូកុំអី» រាងតូចលើកដៃរុញមុខគេចេញ មុខសុទ្ធតែភក់មកថើបគេទៅកើត
«យ៉ាងមិច?» នាយលើកដៃជូតភក់ចេញពីមុខហើយចាប់ទាញចង្កេះតូចមកផ្អឹបនឹងខ្លួនយ៉ាងស្និទ្ធស្នាល មិនខ្ចីខ្មាស់អៀនអីបន្តិចឡើយ ដោយហេតុថាធ្លាប់ឃើញអស់ទៅហើយ តែជីមីនវិញអៀនសឹងជ្រែកជញ្ជាំងហើយ
«កុំអី...2ដងហើយមិនគ្រប់ទេឬ?» រាងតូចសួរទាំងអោនមុខចុះ តែភ្នែកសំណាងក៏ប្រទះនឹងរបស់ធំៗនៅខាងក្រោមនោះ ខាំមាត់បិទភ្នែកយ៉ាងលឿន មុខក្ដៅភាយៗហើយ«មិនគ្រប់ទេ...ព្រោះមិនទាន់បានថ្នម» យ៉ុនហ្គីអោនខ្សឹបក្បែរៗត្រចៀកជីមីននិងថើបមួយខ្សឺតនៅគុម្ពត្រចៀកទៀតផង ចំនេញទៀតហើយ
«លោកពូស្រលាញ់ខ្ញុំទេ? ខ្ញុំសួរ...ព្រោះខ្ញុំឃើញថាលោកពូលួងលោមខ្ញុំតែពេលត្រូវការប៉ុណ្ណោះ» សំណួរចាក់ចំបេះដូងហើយលើកនេះ គួរឆ្លើយថាមិច ស្រលាញ់ឬមិនស្រលាញ់? បើឆ្លើយថាមិនស្រលាញ់ដឹងតែអត់ហើយពូ
«វាចាំបាច់ដែរឬ?» នាយចាប់ចុងចង្ការតូចឲ្យផ្ងើយឡើងមក និងសួរបកទៅវិញ ឬនាយមិនយល់ពីសំណួរនេះទេ
«ចាំបាច់ បើមិនស្រលាញ់ខ្ញុំទេ ចេញឲ្យឆ្ងាយពីខ្ញុំទៅ» ឃ្នើសចិត្តទៀតហើយ រាងតូចរុញនាយថយ 2-3ជំហានចេញពីខ្លួន មុខចាប់ផ្ដើមក្រញ៉ូវ បោកច្បាស់ណាស់ មិនស្រលាញ់ក្មួយផងហេតុអីត្រូវមកចង់ចងសម្ព័ន្ធភាពនឹងគេទៀត
«នែ...ក្មេងសម្អប់» នាយឃើញជីមីនចង់ចេញទៅក្រៅទើបប្រញាប់ចាប់លើកពរឡើងដូចកាលពីក្មេង កាលដែលគេងូតទឹកឲ្យរាងតូចរួចគឺជីមីនទាមទារឲ្យគេលើកពរបែបនេះឯង តែឥលូវជីមីនធំហើយ
«ដាក់ចុះ លោកពូ នែ!»
«នៅឲ្យស្ងៀមទៅ ឬចង់ឲ្យអាក្រោមវាមានចលនា» នាយខាំធ្មេញនិយាយគម្រាមក្មេងទៀតហើយ ព្រោះតែរាងតូចរើពេកវាកកិតផ្នែកខាងក្រោមធ្វើឲ្យនាយទ្រាំស្ទើរមិនបាន«ខ្ញុំមិនចូលចិត្តចរឹកលោកពូសោះ» រាងតូចចងចិញ្ចើមខឹងនឹងរាងក្រាស់ដែលបង្ហាញកាយវិការមិនច្បាស់លាស់ ដូចជាចង់លេងសើចនឹងខ្លួនយ៉ាងមិចមិនដឹង