🥀 ក្មេងសម្អប់ 💔

1.4K 73 0
                                    

ភាគទី : 06 » [ ធ្វើសរសៃឲ្យយើង ]
Yoonmin Novel
___________

#តុអាហារ

«អេ! យ៉ុនហ្គី មកញ៊ាំបាយជុំគ្នាមក» អ្នកស្រីស៊ូហេងាកទៅឃើញប្អូនប្រុសចុះពីលើផ្ទះមក ក៏ហៅគួរសម តែយ៉ុនហ្គីងាកមើលមុខជីមីន រាងតូចខំញញឹមដាក់នាយមុនដើម្បីឲ្យលោកពូមានអារម្មណ៍ល្អ ប៉ុន្តែអ្វីដែលទទួលបានគឺ...

«ខ្ញុំមិនឃ្លានទេ ថ្ងៃនេះខ្ញុំមានការងារធ្វើច្រើន» យ៉ុនហ្គីជ្រែងហោប៉ៅដើរចេញ ទើបជីមីនចាប់ផ្ដើមធ្លាក់ ទឹកមុខជាថ្មី គេមិនចង់សូម្បីតែរួមតុអាហារជាមួយយើងមែនទេ? យើងគួរឲ្យស្អប់ខ្ពើមដល់ម្លឹងឬ?

«យ៉ុនហ្គីហ្អា៎...» អ្នកស្រីចង់ហៅប្អូនមកវិញ
«ម៉ាក់ មិនបាច់បង្ខំគាត់ទេ ខ្ញុំដឹងថាគាត់ទើសទាល់ បើគាត់នៅញ៊ាំប្រហែលជាលេបមិនចូលទេ» ជីមីន អោនមុខចុះរៀបរាប់ទាំងអន់ចិត្ត តែបានតែប៉ុណ្ណឹង អន់ចិត្តក៏គេមិនបានខ្វល់ដែរ

«យ៉ុនហ្គីនេះខឹងអាក្រក់ណាស់ លោកប៉ាក៏មិននឹកស្មានថាគេស្អប់ក្មួយខ្លួនឯងបានយូរដល់ថ្នាក់នឹងដែរ» អ្នកស្រីក្រវីក្បាលហួសចិត្ត

«តើខ្ញុំគួរតែចូលទៅជិតគាត់ដោយរបៀបណា?»
«នៅចង់ចូលទៅជិតគេទៀត? លើកមុនកូនបែកក្បាលម្ដងហើយណា» អ្នកស្រីប្រហែលជាមិនចង់ឲ្យជីមីនចូលទៅកៀកៗតែ 2នាក់ជាមួយយ៉ុនហ្គីដូចមុនទេ ខ្លាចថាគេនឹងធ្វើបាបរាងកាយម្ដងទៀត
«គាត់ចាស់ហើយ ប្រហែលមិនធ្វើចរឹកជាកូនក្មេង ទៀតទេម៉ាក់ ខ្ញុំជឿថាអញ្ចឹង» ជីមីនញញឹមស្រាល ជ្រុំបាយតិចៗ និយាយបន្លប់ការពិតដែលមិនច្បាស់ថាដូចអ្វីដែលខ្លួននិយាយឬអត់?
«ហ្ហឹមមម យ៉ាងណានៅតែជាអ្នកផ្ទះតែមួយ»
«បាទ»
________

#ក្រុមហ៊ុន Min Group

កំពុងតែចុចកុំព្យូទ័រសុខៗ យ៉ុនហ្គីអូសឃើញរូបនារីរូបស្រស់ម្នាក់ដែលមានមុខមាត់ប្រហាក់ប្រហែលនឹងសង្សារចាស់របស់នាយ នាងគឺយូមីណា
«នេះ! យូមីណាមែនទេ? ហ្ហូស! ទីបំផុតបងរកអូនឃើញហើយ អូនស្អាតណាស់» នាយញញឹមសប្បាយចិត្តក្រៃលែង 5ឆ្នាំហើយបាត់ដំណឹងនាងឲ្យឈឹង តែចុងក្រោយនាងនៅកូរ៉េវិញហើយឬ? តែមើលតាមសភាពការស្លៀកពាក់របស់នាងខុសដាច់ពីមុនឆ្ងាយណាស់ ប្រៀបដូចជាប្ដូររសនិយមតែម្ដង

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now