🥀 ក្មេងសម្អប់ 💔

1.4K 66 2
                                    

ភាគទី : 09 » [ ក្មេងនោះបាត់ទៅណា? ]
Yoonmin Novel
___________

#ផ្ទះថេយ៉ុង
រាងតូចទាំង2 កំពុងតែជួយគ្នាធ្វើម្ហូបនៅផ្ទះបាយ ជីមីនដកដង្ហើមធំរហូត ប្រហែលជាពិបាកចិត្តណាស់ហើយ ណាមួយមិនចង់ប្រឈមមុខនឹងលោកពូទើបគេចមកនៅផ្ទះមិត្តសិន
«កុំគិតច្រើន បើសិនជាពូឯងរកសង្សារគាត់ឃើញ ហើយត្រូវគ្នាអញ្ចឹង ភារកិច្ចឯងក៏ចប់ហើយសម្លាញ់ ឯងគ្មានអីដែលត្រូវមានអារម្មណ៍ថាមានកំហុសទៀតទេ ជឿគ្នាទៅ» ថេយ៉ុងចាប់ស្មាមិត្តពន្យល់កុំឲ្យគេមានសម្ពាធពេក ហេតុអីក៏ត្រូវខ្វល់គិតពីអារម្មណ៍ពួកគាត់ខ្លាំងម្លេះ តើជីមីនដែលមិនចេះខ្វល់អ្វីកាលពីមុនបាត់ទៅណាហើយ?

«គ្នាចង់ឲ្យលោកពូដូចដើមវិញ ជាគ្រួសារតែមួយដែលមានក្ដីសុខ» ជីមីនចង់ថាចង់ឲ្យយ៉ុនហ្គីស្រលាញ់គេដូចកាលពីគេនៅតូច មិនមែនចង់ដណ្ដើមយកមកទុកម្នាក់ឯងទេ តែចង់បានក្ដីស្រលាញ់ក្នុងនាមជាមនុស្សក្នុងគ្រួសារតែមួយ

«ហើយចុះឯងប្រុងធ្វើមិច? យកចិត្តគេក៏ឯងធ្វើហើយ សុំទោសក៏បាននិយាយហើយ មុខក្រាស់ក៏ធ្វើហើយ តែឯងបានទទួលអីមកវិញ?»

«គាត់ស្អប់គ្នាកាន់តែខ្លាំង»
«អឺ...ធ្វើជាជីមីនពីមុនវិញទៅគ្នាសុំ កុំខ្វល់ច្រើន កុំគិតពីគេជាងខ្លួនឯង នេះ! ថ្ងៃនេះបងហ្គុកមកលេងផ្ទះ ពួកយើងផឹកជុំគ្នាឲ្យបាត់សេដល្អទេសម្លាញ់ មោ៎ៗកុំខ្វល់ បើគាត់មិនស្រលាញ់ឯង ចាំគ្នារកពូថ្មីឲ្យឯងមួយទៀតក៏បាន» ថេយ៉ុងនិយាយរបៀបលរផងលួងផង ចង់ឲ្យមិត្តមានអារម្មណ៍ល្អខ្លះ យ៉ាងហោចក៏មិនចាំបាច់រៀបទឹកមុខមើលគេសម្លក់ខ្លួនរហូតដែរ ។

_______
#ម៉ោង 9យប់

យ៉ុនហ្គីមកពីញ៊ាំអីជាមួយយូមីណាវិញ ក្រោយចុះពីឡាន នាយក៏ដើរចូលមកក្នុងផ្ទះ ក្នុងចិត្តគិតថាជីមីនប្រហែលជាមកចាំឲ្យខ្លួនប្រើដូចតែរាល់ដងហើយ ក៏ធ្វើជាដើរកាត់មុខផ្ទះបាយ តែម្ដងនេះមិនឃើញជីមីនទេ មានតែម៉ែដោះដែលមកយកទឹកដោះគោឲ្យអ្នកស្រីស៊ូហេពិសារ

«ហ្ហេមម!!ហ្ហឹមម! រកមើលអ្វីដែរអ្នកប្រុសធំ?» ម៉ែដោះក្រហែមសួរដោយទឹកមុខស្មើរៗតែមើលដឹងស្រាប់ហើយថានាយរកអ្វី

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now