ភាគទី : 21 » [ មួយតួខ្លួនឯងរបស់យើងទាំងអស់ ]
Yoonmin Novel
___________
ឃើញជីមីននាំហាន់សុងទៅចំការខាងក្រោយ យ៉ុនហ្គីក៏មិនបណ្ដោយដែរ ត្រូវតែតាមទៅឃ្លំមើល និយាយពីថាស្អិតលើសស្ករតាំងម៉ែទៀត រវល់តែដើរគិតសុខៗ
«អួយ...បងយ៉ុន» នាងល្អដើរសម្លឹងមើលដំណើររបស់យ៉ុនហ្គីហើយក៏សម្រេចនឹកឃើញគំនិតមួយ បើនាងមិនធ្វើបែបនេះទេ ចំណាប់អារម្មណ៍ទាំងអស់នឹងបានទៅជីមីនហើយ
«កើតអីយូមីណា? យ៉ាងមិចហើយ?» នាយស្ទុះមកសួរនាំទាំងក្ដីបារម្ភ ដោយហេតុថារវល់តែតាមមើលជីមីនឥលូវសង្សារមានបញ្ហាបាត់
«អូនក្រិចជើងហើយ ដើរមិនរួចទេ» នាងយកដៃស្ទាប.កជើងនិយាយទាំងស្អុយៗ ចំការស្អីសុទ្ធតែស្មៅ រមាស់ស្ទើរស្លាប់
«ចាំបងបីណាស» យ៉ុនហ្គីលើកបីនាងល្អឡើងយ៉ាង ស្រួល ធ្វើឲ្យនាងបានចិត្តងាកទៅមើលទឹកមុខជីមីន ដែលកំពុងងាកមកមើលពួកខ្លួន 2នាក់«លោកហាន់សុងគិតថាបើខ្ញុំយកដីនេះបង្កើតជាចំការផ្កាតើយ៉ាងមិចដែរ?» ដោយសារមិនចង់ធ្វើខ្វល់នឹងពួកគេ ទើបបង្វែររឿងមកនិយាយអីផ្សេងជាមួយប្រុសក្បែរខ្លួន គិតថាគេខ្វល់មែន?
«មានអី ដីធំយ៉ាងនេះ បើដាំផ្កាទាក់ទាញណាស់ ផ្កាស្អាត ហើយម្ចាស់ចំការក៏ស្រស់ក្រអូបលើសផ្កាទៅទៀត» ហាន់សុងបន្លឺសម្ដីទន់ផ្អែមបោកចិត្តក្មេងតូចទៀតហើយ អាចថាសម្ដីព្រានងាយនឹងបាក់លង់ណាស់ តែសម្លេងអ្វីម្យ៉ាងក៏កាត់ចង្វាក់ពួកគេជាមុន«ហ្ហឹៗ...ត្រង់នេះមានតែស្មៅ ដូចជាមិនទាន់ឃើញមានផ្កាទេ» យ៉ុនហ្គីដាក់សង្សារឲ្យអង្គុយចុះលើកៅអីឈើក្បែរពួកគេហើយនិយាយចោលមិនសម្លឹងមុខអ្នកណាឡើយ
«អូយ...បងយ៉ុនអូនចង់ទៅវិញ» យូមីណាចង់ត្រលប់ទៅវិញទើបធ្វើជាឈឺជើង នាងមិនចង់ឲ្យ2នាក់ពូក្មួយនេះនៅកាច់កុងសម្ដី សម្លឹងសម្លក់គ្នាទេ មើលកាន់តែយូរកាន់តែគ្រឺតត្រង់ថាពូក្មួយមិនចំពូក្មួយ សង្សារមិនចំសង្សារសោះ
«បងមានយកប្រេងរឹតមកដែរតើ» យ៉ុនហ្គីដកប្រេងរឹតពីហោប៉ៅមកបង្ហាញ នាយមិនអាចត្រលប់ទៅវិញ ដោយទុកឲ្យពួកគេនៅតែ 2នាក់ទេ
«ឯងកើតអីយូមីណា?» ហាន់សុង
«ក្រិចជើង ឈឺខ្លាំងណាស់ ប្រហែលជាត្រូវទៅពេទ្យហើយបងប្រុស» យូមីណា
«លោកយ៉ុនគួរតែនាំយូមីណាទៅពេទ្យបន្តិចទៅ ទីនេះទុកឲ្យខ្ញុំនៅមើលជាមួយជីមីនក៏បាន» ហើយខ្លួនឯងជាបងប្រុសមិចក៏មិនស្ទុះស្ទារផង
«គឺ!» យ៉ុនហ្គី
«លោកពូគួរតែមានទំនួលខុសត្រូវជាងនេះ» ជីមីនចង់ថាឲ្យនាយជូនសង្សារទៅពេទ្យចុះ មិនបាច់ខ្វល់ពីខ្លួននោះទេ
«Ok តោះបងជូនអូនទៅ»
ក្រោយពួកគេទៅបាត់ ហាន់សុងបានឱកាសហើយ នាយសសៀរខិតមកជិតៗជីមីន ដែលអាចឲ្យរាងតូចដឹង ទើបចេះតែខិតចេញ នៅមុខយ៉ុនហ្គីប្រាប់ថាកំពុងមើលចិត្តគ្នាជាមួយហាន់សុង តែនៅតែ2នាក់ គឺមិនហ៊ានស្និទ្ធស្នាលទេ
«ជីមីនគឺ...!» ហាន់សុងលើកដៃប្រុងនឹងវែកសក់មុខ ឲ្យជីមីន តែរាងតូចប្រញាប់ងើបគេច ហើយបន្លប់និយាយអីផ្សេង ខ្លាចគេប៉ះតែហេតុអីហ៊ាននៅជាមួយគេតែ 2នាក់
«ខ្ញុំថាពួកយើងដើរមើលចំការបន្តទៀតទៅ មោះ» ជីមីននិយាយមិនសូវសម ញញឹមស្ញេញស្ញាញ របៀបថាប្រឹងរៀបរឹកពារ និយាយមែនបើថាមិនពេញចិត្តមិចក៏មិននិយាយត្រង់ៗទៅ
«ហ្ហើយ...អត់ទៀតហើយ» ធ្វើជាសុភាពបុរសវាពិបាកបែបនឹងឯង នាយក្ដាប់ដៃវាយបាតដៃខ្លួនឯងខាំមាត់ មិនសុខចិត្ត ពេលជីមីនដើរទៅមុនបាត់