ភាគទី : 30 » [ ទៅនៅផ្ទះចំការវិញទៅ ]
Yoonmin Novel
___________
ពេញមួយយប់ដែលរាងតូចដេកសន្ធុំក្រលំភួយម្នាក់ឯង ព្រោះតែមានអារម្មណ៍ថារងាញ័រញាក់ខុសពីធម្មតា ហើយយប់នេះយ៉ុនហ្គីមិនបានមក រកជីមីនដូចរាល់ដងទេ ប្រហែលជានៅខឹងរឿងពីថ្ងៃហើយមើលទៅ
«ខ្ញុំមិនអីទេ ខ្ញុំប្រាកដជាឆ្លងកាត់វាបាន លើកមុនក៏អញ្ចឹង លើកនេះក៏មិនអីដែរ អ្ហឹក...» និយាយថាមិនអីទេ តែដង្ហក់យំសសឹកម្នាក់ឯងរាប់ម៉ោងហើយ សូម្បីតែម៉ាក់ក៏មិនហ៊ានប្រាប់ដែរជីមីនស្រវ៉ារកថ្នាំបញ្ចុះកម្ដៅក្នុងថតតុមកលេប តែមិនទាន់បានលេបផង សម្លេងបើកទ្វារក៏បន្លឺឡើងជាមុន ទើបរាងតូចទុកថ្នាំទៅវិញ
«មិចក៏ល្ងាចមិញមិនចុះទៅញ៊ាំបាយ? ចង់ឲ្យម៉ាក់ឯងមកបន្ទោសយើងឬមកពីរអៀសចិត្តពេក ទើបលេបបាយមិនចូល» យ៉ុនហ្គីមកដល់ភ្លាមក៏ សួរនាំឌឺដងដោយមិនមើលមុខគ្នាឲ្យច្បាស់សិនដែរថាហេតុអីគ្នាចុះទៅញ៊ាំបាយមិនរួច
«ខ្ញុំមិនឃ្លាន លោកពូចេញទៅវិញទៅ យប់ហើយខ្ញុំចង់សម្រាក» ជីមីនងាកមុខចេញទាញភួយមកក្រលំជាថ្មី មិនចង់លឺពាក្យស្ដីបន្ទោស ទៀតទេ វាឈឺណាស់ ពីមុនយើងធ្វើខុសគេស្ដីឲ្យយើងទទួលបាន តែពេលដែលយើងមិនបានធ្វើខុស ពេលដែលគេស្ដីថាពិបាកទទួលយកណាស់ដឹងទេ
«មិចក៏ចាំបាច់ក្រលំភួយដែរ?» នាយឃើញភួយ ញ័រៗដោយសារជីមីនគ្រុនក្ដៅរហូតដល់ញ័រខ្លួន តែមិនព្រមនិយាយប្រាប់នាយទេ
«កុំមកជិត! កុំប៉ះ ចេញទៅវិញទៅ» ជីមីនមុខ ស្លេកអស់ហើយ មាត់នៅប្រឹងស្រែកដេញគេឲ្យចេញកុំឲ្យមកប៉ះខ្លួនទៀត
«ឆឹស! ធ្វើខុសមិនដឹងកំហុសហើយធ្វើចរឹកឡូយទៀត ឬមួយឯងគិតថាយើងយល់ចិត្តឯងហើយ ឯងចាប់ផ្ដើមបញ្ចេញចរឹកដើមមកវិញ» យ៉ុនហ្គី
«.........» រាងតូចធ្មិចភ្នែកដកដង្ហើមធំបង្ហូរទឹក ភ្នែកតាមកន្ទុយភ្នែកមក មិនតបតមិនមែនវាជាការពិតទេ តែធុញនឹងបកស្រាយ ពេលខ្លះយើងបកស្រាយវាក៏ប្រែក្លាយជាលែសទៅវិញ
«កុំធ្វើខ្លួនជាក្មេងសម្អប់កាន់តែខ្លាំងឲ្យសោះ» នាយនិយាយហើយក៏ចាកចេញទៅវិញ តាមពិត មុននឹងមកនេះ នាយបានគិតរួចហើយថានឹងចូល មកដើម្បីឲ្យរាងតូចបកស្រាយថាមិនមែនជាការពិត តែគេមិននិយាយអ្វីសោះ បញ្ជាក់ថាវាជាការពិតហើយ គេនៅតែចង់ធ្វើបាបយូមីណាទៀត?
«អ្ហឹកៗ...ហ្ហឹកៗ...» គ្រាន់តែគេបិទទ្វារគ្រឹប!!
សម្លេងយំខ្សឹកខ្សួលក៏បន្លឺឡើងក្នុងភួយម្នាក់ឯង ដៃតូចៗលើកអោបរាងកាយក្ដៅដូចភ្លើង អង្កុញជើងចូលគ្នាដូចជាសត្វតូចដែលរងាក្រោមដំណក់ទឹកភ្លៀង ភាពសប្បាយរីករាយ ការយកចិត្តទុកដាក់វាមានរយៈពេលខ្លីណាស់ គេធ្វើល្អដាក់យើងតែបន្តិចយើងក៏ទន់ចិត្តអភ័យឲ្យគេគ្រប់យ៉ាង ចំនែកយើងវិញកំហុសចាស់ៗគេមិនដែលភ្លេចឡើយ ប៉ះអារម្មណ៍គេតែបន្តិចយើងនឹងក្លាយជាមនុស្សអាក្រក់ភ្លាម 🥺
_______
#ព្រឹកថ្ងៃថ្មី
រីង...រីង...📲
«ថេយ៉ុង អាឡូ...» សម្លេងជីមីនខ្សោយខ្លាំង បបូរមាត់ស្ងួតប្រេះដោយសារតែគ្រុនក្ដៅតាំងពីយប់តែម្នាក់ឯង មិនបានលេបថ្នាំទៀត
[ ក្រែងថ្ងៃនេះសន្យាជាមួយគ្នាថាទៅតាមរកស្រីម្នាក់ដែលដឹងរឿងរបស់មីងយូមីណាហ្អេះ? ]
«ចាំស្អែកបានទេ ខិខិ...!» សម្លេងក្អកលាន់ពេញបន្ទប់និងខ្ទរចូលក្នុងទូរសព្ទជាហេតុឲ្យថេយ៉ុងដឹងថាមិត្តកំពុងតែឈឺហើយ
[ ឯងឈឺហ្អេះ? នែ...ទៅពេទ្យអត់? ចាំគ្នាទៅយកឯងដល់ផ្ទះណា ] ថេយ៉ុងកំពុងនៅធ្វើសាំងវ៉ិចឲ្យជុងហ្គុកក្នុងផ្ទះបាយ ព្រោះគេនោះយប់មិញមិនព្រមទៅផ្ទះវិញសោះ
«មិនអីទេ គ្មានអីធ្ងន់ធ្ងរផង» ស្អក.កឡើងនិយាយមិនចង់រួចហើយនៅថាមិនធ្ងន់ធ្ងរទៀត
[ ថ្ងៃបន្តិចបើថានៅតែមិនស្រួលត្រូវខលមករកគ្នាណាឯង អត់មានទុកឲ្យធ្ងន់ធ្ងរទេ រកថ្នាំរកអីលេបលឺអត់? គ្នាបារម្ភពីឯងសម្លាញ់ ] ថេយ៉ុង
«អឹមម...» ចុចបិទទូរសព្ទហើយក៏រលីងរលោង ជាថ្មី មនុស្សដែលមិនជាប់សាច់ញាតិម្នាក់នេះបែរជាបារម្ភពីគេគ្រប់រឿងគ្រប់កាលៈទេសៈ គេជាមិត្តយល់ចិត្តបំផុតរបស់ជីមីន មិនថាខុសឬត្រូវថេយ៉ុងតែងតែនៅខាងជីមីនរហូត ។