ភាគទី : 10 » [ ទាក់ទាញចំណាប់អារម្មណ៍ ]
Yoonmin Novel
____________ជីមីនស្រឡាំងកាំងស្ទើរមិនជឿ គិតថាខ្លួនឯងស្ដាប់ច្រលំត្រង់ថាគេចង់ទៅជាមួយខ្លួន នេះខ្មោចខាងណាចូលលោកពូហ្នឹង?
«ថាមិច?!»
«នៅស្លើៗដល់ណា ឆាប់ទៅរៀបចំទៅ» យ៉ុនហ្គី
«បាទ បាទលោកពូខ្ញុំនឹងទៅភ្លាម» រាងតូចញញឹមជាប់មាត់ ត្រេកអរដែលគេប្រែកាយវិការដាក់ខ្លួនខ្លះ បានន័យថាការខំប្រឹងរបស់ខ្លួនកន្លងមកមិនអត់ប្រយោជន៍ទេ យ៉ាងហោចលោកពូក៏មិនបានស្អប់ខ្លួនណាស់ណាដែរ (មិនខឹងគេហើយសប្បាយចិត្តថែម)«យើងមានពេលឲ្យឯង 20នាទី» នាយលើកដៃមើលនាឡិកាហើយនិយាយបង្ហើរចោល សុំគេទៅជាមួយតែមកដាក់កំហិតពេលវេលាជាមួយគេទៅវិញ
«បាទលោកពូ ចាំតិច ម៉ែដោះឯណាសម្ភារៈសិក្សាដែលខ្ញុំទិញមកនោះ» មើលរាងតូចចុះត្រេកអរណាស់ញញឹមជាប់មាត់រហូត ម៉ែដោះក៏ញញឹមដែរ គាត់ សម្លឹងមកយ៉ុនហ្គីទាំងក្រវីក្បាលហួសចិត្ត
«នេះអ្នកប្រុសធំស្ដីថា ធ្វើបាបអត់មានខឹងទេ គ្រាន់តែ គាត់ធ្វើទង្វើបើកឱកាសបន្តិច សប្បាយចិត្តដូចត្រូវឆ្នោតណ៎» ម៉ែដោះរអ៊ូតិចៗម្នាក់ឯងនឹកហួសចិត្ត នឹងជីមីន មនុស្សអីមិនចេះគុំគួនសោះអញ្ចឹង
______
#មុខមណ្ឌលកុមារកំព្រារ«ថេយ៉ុង...គ្នានៅត្រង់នេះ» ជីមីនលើកដៃរ៉ាហៅមិត្តដែលទើបចុះពីឡានរបស់ជុងហ្គុក ការពិតពួកគេមកជាក្រុមតើ គម្រោងគឺនាំថេយ៉ុងនិងជុងហ្គុកមក តែចៃដន្យក៏ដោយទាំងយ៉ុនហ្គីមកដែរ
«នេះឯងនាំពួកគេមកដែរ?» យ៉ុនហ្គីនិយាយតិចៗក្បែរជីមីន មុខងាប់មិនប្ដូរពេលឃើញមិត្តខ្លួនដើរមកតាមក្រោយថេយ៉ុង អ្នកខាងណុះមុខឡើងជ្រលើម
«ខ្យល់ព្យុះកំបុតត្បូងមកពីខាងណាបក់លោកម្ចាស់ឲ្យចេះមកធ្វើបុណ្យចែកចាយដល់ក្មេងៗដែរនៀក» ជុងហ្គុកមកដល់ភ្លាមក៏លេបខាយឲ្យយ៉ុនហ្គី ព្រោះក៏នឹកស្មានមិនដល់ លឺមកថាស្អប់ជីមីនណាស់ ហើយមិចក៏មកជាមួយគ្នា ចុះឯណាសង្សារបណ្ដូលចិត្តនោះ
«អាឡប់ យើងមកតាមធម្មតា» យ៉ុនហ្គីជ្រែងហោប៉ៅ ងាកមុខទៅម្ខាង
«អឺ! គ្នាត្រៀមរួចរាល់ហើយ ម្ចាស់មណ្ឌលក៏រងចាំពួកយើងដែរ តោះយើងឆាប់ចូលទៅ» ជីមីនចាប់ដៃថេយ៉ុងឲ្យដើរចូលទៅមុន ទុកឲ្យប្រុសៗមាឌធំអ្នកលើករបស់ចូលទៅ