🥀 ក្មេងសម្អប់ 💔

1.4K 64 0
                                    

ភាគទី : 08 » [ ក្មេងនោះធ្លាប់ធ្វើខុសដាក់អូនហ្អេះ?]
Yoonmin Novel
___________

ជីមីនត្រលប់ទៅបន្ទប់វិញដោយឆ្លងកាត់ក្រសែភ្នែកអ្នកបម្រើងឿងឆ្ងល់មិចក៏រាងតូចចុះមកទាំងយកដៃទប់ចង្កេះរហូតអញ្ចឹង? ប៉ុន្តែមិនមានអ្នកណាហ៊ានសួរទេ ទើបប្រញាប់ទៅនិយាយជាមួយម៉ែដោះ
«ម៉ែដោះ អ្នកប្រុសតូចកើតអីឃើញដើរទប់ចង្កេះរហូត នួក» ហាន់ឆេ អ្នកបម្រើនៅផ្ទះបាយកេះម៉ែដោះសួរនាំ
«យើងមិចនឹងដឹងទៅ មួយព្រឹកហើយបាត់គាត់ មើលយើងទៅសួរគាត់សិន»

ជីមីនរៀបនឹងយកសោរឡានឡើងឡានចេញទៅក្រៅហើយម៉ែដោះក៏ឃាត់សួរព្រោះបារម្ភ
«អ្នកប្រុសតូចទៅណា? ក្រែងអ្នកស្រីសួររកនឹងបានប្រាប់គាត់ ហើយអ្នកប្រុសតូចស្លេកស្លាំងម្លេះ?»

«ខ្ញុំទៅលេងលោកតា ចាំប្រាប់ម៉ាក់ផងថាខ្ញុំមិនអីទេ ខ្ញុំទៅហើយ» ជីមីនទាញទ្វារឡានបិទទាំងប្រឹងញញឹមបន្លប់បញ្ហាដែលណែនក្នុងទ្រូង តាមពិតក៏ចង់និយាយប្រាប់គេឯងឲ្យធូរដែរ តែខ្លាចថាវានឹងជាបន្ទុកសម្រាប់អ្នកដទៃ ដូច្នេះបញ្ហាយើងគួរយើងជាអ្នកដោះស្រាយវាសោយខ្លួនឯង ។
_______
#ខេត្ត Daegu

ឡានបើកចូលមកឈប់នៅមុខផ្ទះ អ្នកបម្រើក៏រត់មកទទួល ហើយចុះឡានពណ៌ខ្មៅនោះដូចជាប្រហែលមិចមិនដឹង វាជារបស់យ៉ុនហ្គីតើ
«អ្នកប្រុសតូចមកចំពេលល្អណាស់ អ្នកប្រុសធំទើបតែមកដល់មុននេះបន្តិចទេ គាត់នាំសង្សាររបស់គាត់មកទៀតផង» អ្នកបម្រើ
«សង្សារ?» មិនចៃដន្យពេកទេហ្អី? ថាមករំសាយ ទុក្ខកង្វល់នៅទីនេះ តែបែរជាមកជួបយ៉ុនហ្គីដដែល រាងតូចសម្រេចចិត្តចូលទៅទាំងស្ទាក់ស្ទើរ ខ្លាចថា ពិបាកប្រឈមមុខនឹងមីងយូមីណា

ខាងក្នុងលោកតា យ៉ុនហ្គី និង យូមីណាកំពុងអង្គុយជុំគ្នា ពេលជីមីនចូលទៅ គ្រប់គ្នាក៏ងាកសម្លឹងមកតែម្ដង ជាពិសេសគឺយ៉ុនហ្គី ប៉ុន្តែយូមីណាវិញទឹកមុខនាងស្មើរៗដូចមិនធ្លាប់ស្គាល់ជីមីនយ៉ាងអញ្ចឹង
«អ្ហស...ជីមីនចៅមកអង្គុយត្រង់នេះក្បែរតាមក»
«បាទលោកតា...» ជីមីនក៏ដើរទៅអង្គុយក្បែរលោកតាហើយងាកទៅញញឹមដាក់នាងមាត់ក្រហមក្បែរយ៉ុនហ្គីវិញ ឯយ៉ុនហ្គីចាប់ដៃយូមីណាជាប់ ធ្វើដូចខ្លាចជីមីនធ្វើបាបសង្សាររបស់ខ្លួន

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now