🥀 ក្មេងសម្អប់ 🥀

1.3K 76 4
                                    

ភាគទី : 22 » [ យើងសង្ស័យខ្លះៗ ]
Yoonmin Novel
___________
«ទៅសេអ៊ូលវិញជាមួយយើង ឯងត្រូវស្ថិតក្រោម  ក្រសែរភ្នែកយើង មិនអញ្ចឹងក្មេងល្ងង់ឯងនេះច្បាស់ជាត្រូវគេបោកហើយ» នាយឈោងដៃចង់ចាប់ស្មាតូចតែអ្នកម្ខាងខិតចេញមិនឲ្យប៉ះម្ដងទៀតទេ ធ្វើឲ្យគេយំហើយបងនិយាយធ្វើដូចខ្លួនឯងជាវីរបុរសទៀតណ៎
«អត់ទេ...ហ្ហឹក» 🥺
«កុំឌឺបានទេ ជាក្មេងសម្អប់ស្រាប់ផង» នាយចង់ថា កំពុងជាប់ឈ្មោះជាក្មេងសម្អប់ផង មកឌឺជជេសដាក់នាយទៀត តិចលែងចោលឲ្យនៅតែឯង
«ខ្ញុំមិនដែលល្អស្រាប់ហើយ ខ្ញុំមិចនឹងគួរឲ្យ
ស្រលាញ់ដូចមីងយូមីណាទៅ ហ្ហឹក» ចាប់ផ្ដើមអន់ចិត្ត យកខ្លួនឯងប្រៀបធៀបជាមួយគេទៀតហើយ ព្រោះតែលោកពូតែងផ្ដល់ភាពសំខាន់ដល់នាងមុនជានិច្ច
«បើដឹងខ្លួនក៏ល្អហើយ» ប៉ិនណាស់អាខាងចាក់បណ្ដោយហ្នឹង លួងបន្តិចចេះដែរទេ?
«ចេញទៅ!» ជីមីនរុញនាយឲ្យឆាប់ចេញទៅក្រៅ តែគេមិនសូម្បីកម្រើក ប្រុងនៅមើលទឹកភ្នែក នៅឌឺគេដល់ពេលណា សប្បាយណាស់ទៅឬ?
«យើងចង់គេងនៅទីនេះមួយយប់ទៀត» យ៉ុនហ្គី
«មិនស្វាគមន៍ មិនឲ្យគេងទេ! បន្ទប់ក្មេងសម្អប់មិន ស្វាគមន៍លោកពូទេ» ជីមីននៅតែព្យាយាមរុញនាយជាពូឲ្យចេញ ក្នុងអារម្មណ៍កាន់តែខឹងកាន់តែខ្នក់ចិត្ត ពីមួយថ្ងៃទៅមួយថ្ងៃចំពោះចរឹករបស់គេ
«ទៅវិញក៏បានដែរ!» មុខស្មើរៗរបស់យ៉ុនហ្គីសម្លឹងមកជីមីនដូចគ្មានរឿងអីសោះ មិនយល់ថាប្រុសម្នាក់ នេះបេះដូងសាងពីអ្វីឡើយ
_______
យប់នេះជាយប់ទី2 ហើយដែលជីមីនគេងគងថ្ងាស់ បើកភ្នែកក្រឡក់សឹងទល់ភ្លឺ មិនខុសគ្នាទេ យ៉ុនហ្គីក៏ដូចគ្នាដែរ នាយកំពុងតែគិតពីទង្វើខ្លួនឯងដែល ប្រែប្រួលក្រោយពេលរូបគេផ្ទាល់មានសម្ព័ន្ធជ្រាលជ្រៅ ជាមួយនឹងក្មេងនោះ ក្នុងចិត្តប្រាប់ថាមិនអាចដេញគេឲ្យចេញឆ្ងាយពីខ្លួនទៀតឡើយ ហើយម្យ៉ាងខ្លាចតែគេមានសង្សារ ទាំងដែលត្រឹមជាពូគេសោះ
«យើងស្រលាញ់ក្មេងសម្អប់ទេដឹង?» នាយធ្លោយមាត់និយាយបន្តិច រួចក៏ក្រវីក្បាលនឹងអស់សំណើចនឹងខ្លួនឯង ទេ...វាប្រហែលមកពីនាយធ្លាប់មើលថែក្មេងនោះតាំងពីតូចមកទើបមានអារម្មណ៍ចង់ប៉ះ ចង់ថ្នម ចង់មើលថែម្ដងទៀត

នៅមិនសុខទេ នាយសង្ហាក៏លើកទូរសព្ទក្បែរក្បាលគ្រែមកចុចខលទៅមិត្តសម្លាញ់ ហើយមិនមើលម៉ោង ទេ ម៉ោង 4ទៀបភ្លឺ

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now