ភាគទី : 32 » [ យកតុក្កតាទៅណា? ]
Yoonmin Novel
___________
ហាន់សុងនៅមិនសុខបន្ទាប់ពីធ្វើឲ្យបែកការណ៍ ត្រូវថេយ៉ុងតាមទាន់រឿងចង់នាំជីមីនចូលសណ្ឋាគារ ចុះបើសិនជីមីនស្អប់គេវិញ គេនឹងពិបាកចូលក្បែររាងតូចហើយ
«ហ្ហើយ! មិនគួរប្រហែសសោះ» ហាន់សុង
«ខ្ញុំខំប្រើល្បិចឲ្យវាចេញពីផ្ទះទុកឱកាសល្អឲ្យបងហើយ នៅចាប់មិនបានទៀត» យូមីណាដាក់ខ្លួនអង្គុយទល់មុខបងប្រុស មុនពេលនាងចេញមកបានឃើញជុងហ្គុកទៅផ្ទះរបស់យ៉ុនហ្គី ទៀតមិនដឹងថាមានបញ្ហាអីទេ
«អ្នកណាទៅដឹងថាមិត្តគេតាមមក» នាយក្ដាប់ ដៃដុំតុមួយដៃ ខឹងចិត្តដែលមិនសម្រេចបំណង
«បងយ៉ុនមើលទៅដូចជាជឿខ្ញុំណាស់ មិនសួររកហេតុផលអ្វីទេ ដេញអាក្មួយសម្អប់នោះចេញឲ្យទៅនៅផ្ទះចំការបាត់តែម្ដង ហ្ហឹស.ហ្ហឹស ខ្ញុំនៅអស់សំណើចនឹងទឹកមុខវាមិនទាន់បាត់ទេ» សប្បាយអរសិនចុះនាង កុំឲ្យដល់ថ្ងៃម្ចាស់គេមកបកអាក្រាតតិចយំមិនចេញ អ្វីដែលនាងកំពុងធ្វើគឺប្រើប្រាស់សម្រស់ ទំនុកចិត្ត ក្ដីស្រលាញ់របស់យ៉ុនហ្គីមកធ្វើបាបជីមីនយ៉ាងខ្លាំង
«ឥលូវមិនដឹងថាពួកគេទៅដល់ណាទេ»
«ប្រហែលជាទៅ Daegu នឹងឯង តើវាទៅណាបានបង ក្រៅពីរត់ទៅនៅជាមួយតាវានោះ ហ្ហឹស! ចាំមើលណាស ពេលបានគ្រប់យ៉ាងហើយ សូម្បីតែដីនៅ Daegu ក៏ខ្ញុំលក់ឲ្យអស់ដែរ» មិនទាន់បានមកជាកម្មសិទ្ធផងនាងល្អដូចចៅចាក់ស្មុគទៅហើយ គិតទុកមុនដូចរបស់ខ្លួនឯងខំរក ខំបង្កើតដោយញើសឈាមអញ្ចឹង
«អឺ! កុំភ្លេចចំនែកបងណា» ហើយបងប្រុសនេះក៏ដូចគ្នា ត្រូវដៃត្រូវជើង មិនព្រមប្រៀនប្រដៅគ្នាឲ្យដើរផ្លូវត្រឹមត្រូវទេ មានតែរុញគ្នាទម្លាក់ចូលជ្រោះជ្រៅទៅវិញ
_________
#ភូមិគ្រឹះ Minអ្នកបម្រើបានយកតុក្កតារូបកូនទាពីបន្ទប់របស់ជីមីនចុះមកក្រោមកាត់ក្រសែរភ្នែករបស់យ៉ុនហ្គី ទើបនាយជ្រីវចិញ្ចើមហៅកាត់
«យកតុក្កតាទៅណា?» យ៉ុនហ្គី
«អ្នកប្រុសតូចផ្ដាំឲ្យយកទៅចោល» អ្នកបម្រើ
«យកវាមកនេះ ប្រាប់ឲ្យយកមក!» ដំបូងនាយ និយាយសម្លេងស្មើទេតែដោយសារអ្នកបម្រើមិនចង់យកមកឲ្យនាយ ទើបស្រែកសម្លុតបន្តិចទៅ
«ចា៎ៗ...» អ្នកបម្រើនោះគ្នាឡើងភ័យអស់ហើយ ចំនែកម៉ែដោះបានត្រឹមឈរក្រវីក្បាល