ភាគទី : 43 » [ នាំមនុស្សពិសេសមក ]
Yoonmin Novel
___________
រំលងទៅ 3-4ថ្ងៃ យ៉ុនហ្គីក៏បានធូរស្បើយច្រើន នៅតែស្នាមជាំលើមុខតិចៗ ឥលូវនេះកំពុងមានគម្រោងទៅរកជីមីនទៀត តែក៏អាក់ដំណើរពេលដែលបានជួបបងស្រីនៅមុខទ្វារ
«យ៉ុនហ្គីឈប់សិន»
«បាទ...?» នាយងាកគេចៗព្រោះមិនចង់ឲ្យបងបានឃើញស្នាមលើមុខខ្លួនទេ
«មុខកើតស្អី? ស្រវឹងទៅរករឿងអ្នកណាទៀតហើយ ខាងបុគ្គលិកនៅក្រុមហ៊ុនសួររកឯងច្រើនណាស់» អ្នកស្រីស៊ូហេចាប់ទាញមុខប្អូនមកមើលក៏ឃើញថាខៀវជាំតាមគែមមាត់និងថ្ពាល់សងខាង
«មានរឿងតិចតួច ស្អែកខ្ញុំទៅធ្វើការវិញហើយ អេបងស្រី...គឺ! ជីមីនមានទាក់ទងមកបងទេ? ប្រាប់ខ្ញុំផង ខ្ញុំបារម្ភពីគេ» យ៉ុនហ្គីរាងអេះអុញ ដោយហេតុថារាងបាក់មុខបន្តិចដែលមកសួររកជីមីនពីបងស្រី កាលដំបូងអ្នកដេញគេចេញសោះ
«ចង់ដឹងធ្វើអី? ជីមីននៅឆ្ងាយៗពីឯងគឺល្អបំផុតហើយ អស! អត់មានតាមទៅរំខានគេទេណា៎ បើលោកប៉ាខលមកទុកឲ្យបងអ្នកដោះស្រាយ» អ្នកស្រីប្រហែលដឹងថារាល់ថ្ងៃជីមីននៅឯណា ទើបមិនសូវបារម្ភសោះ គាត់ទុកចិត្តថេយ៉ុងថាមើលថែកូនគាត់បាន ណាមួយបើនៅក្បែរនឹងយ៉ុនហ្គីមានតែរឿងដដែល នៅឆ្ងាយគ្នាទើបស្ងប់ស្ងាត់ល្អ
«បងរួមគំនិតជាមួយគេហ្អេះ?» យ៉ុនហ្គី
«ហើយវាយ៉ាងមិច? កូនបង បងចង់ឲ្យគេទៅនៅឯណាក៏បាន ពាក់ព័ន្ធអីនឹងឯង» អ្នកស្រី ច្រត់ចង្កេះស្ដីឲ្យយ៉ុនហ្គីវ៉ាច់ៗតាមទម្លាប់ ដោយសារតែនាយនេះចូលចិត្តនិយាយអ្វីគួរឲ្យហួសចិត្តពេក ទើបអ្នកស្រីជាន់កែងនឹងមុខៗតែម្ដង(កូនបង តែប្រពន្ធខ្ញុំ) យ៉ុនហ្គីចង់តែតបបែបហ្នឹង តែអាក់វិញ បើនិយាយខ្លួននឹងកាន់តែលែងបានជួបជីមីនទៀតហើយ ចិត្តត្រជាក់ៗសិន
«ខ្ញុំទៅក្រៅមួយភ្លេត» នាយបម្រុងថានឹងចេញទៅក្រៅតាមរកជីមីនទៀតហើយ សម្លេងឡាន បើកចូលមកដល់ទៅ 2គ្រឿង អ្នកស្រីក៏ចេញទៅមើលមុនយ៉ុនហ្គីទៀត«ជីមីន...ហ្ហឹស.ហ្ហឹស...កូនមកវិញហើយហ្អេះ? ចុះប្រុសម្នាក់នេះជាអ្នកណា?» អ្នកស្រីស៊ូហេ ចេញទៅក៏ឃើញថាកូនរបស់គាត់មកលេងផ្ទះ ដោយមិនបានឲ្យដំណឹងមុនសោះ ថែមទាំងនាំ ប្រុសសង្ហាម្នាក់មានកូនចៅអមសងខាងទៀត
«គាត់ជាមនុស្សពិសេសដែលកូនចង់យកមកណែនាំឲ្យម៉ាក់ស្គាល់ ហ្យុងជុន នេះម៉ាក់ខ្ញុំ» ជីមីនញញឹមស្រាលងាកមកណែនាំឲ្យម៉ាក់ស្គាល់ហ្យុងជុន 2-3ថ្ងៃមកនេះជីមីនគិតច្រើនណាស់ មិនដឹងសម្រេចចិត្តបែបមិច ក៏ទទួលយកហ្យុងជុន ដើម្បីកុំឲ្យយ៉ុនហ្គីតាមមករញ៉េរញ៉ៃនឹងខ្លួនទៀត
«ជម្រាបសួរអ្នកមីង...» ហ្យុងជុនអោនបន្តិច យ៉ាងសមរម្យនិងញញឹមស្រាលដាក់អ្នកស្រី
«អឺមម...សង្ហា កិរិយាសមរម្យ តើក្មួយជាកូនចៅអ្នកខាងណាដែរហ្នឹង?» អ្នកស្រីស៊ូហេក៏សួរនាំតាមរបៀបមនុស្សចាស់ទូទៅចូលចិត្តសួរ