ភាគទី : 46 » [ បេះដូងរត់រកគ្នា ]
Yoonmin Novel
___________
ហ្យុងជុនបានជូនជីមីនទៅផ្ទះរបស់យូមីណាតាមអ្វីដែលរាងតូចត្រូវការ ការពិតនាយក៏ចង់ឲ្យ
អ្នកទាំង 2 ទៅនៅកន្លែងល្អជាងនេះដែរ តែ 2នាក់នេះបដិសេដរហូត
«បើសិនមានបញ្ហាអីខលប្រាប់យើងណា» នាយនិយាយពាក្យយើងវិញពេលដែលមិននៅមុខយ៉ុនហ្គី ទំនាក់ទំនងអ្នកទាំង2 ហាក់ស្និទ្ធតែនឹងមុខលោកពូប៉ុណ្ណោះ
«ចុះមីងយូមីណា?» ជីមីនក៏ទើបតែនឹកឃើញថា យូមីណានៅក្លឹបតែឯង នាងពិការផង ប្រាកដជា ពិបាកធ្វើដំណើរមកវិញហើយ
«កុំបារម្ភអី យើងចេះចាត់ចែងហើយ» ហ្យុងជុន ញញឹមស្រាលដាក់រាងតូច ភ្នែកក៏សម្លឹងចុះក្រោមមករកពោះរបស់ជីមីននិងលើកដៃបម្រុងនឹងប៉ះ តែរាងតូចថយគេច
«អេ...!»
«ហ្ហឹស.ហ្ហឹស...ឯងនៅតែដដែល មិនអីទេមើលថែខ្លួនឯងឲ្យបានល្អណា» ហ្យុងជុនរាដៃបន្តិច និងចូលឡានវិញបាត់
ចំនែកជីមីនឈរមើលគេចាកចេញទាំងលើកដៃ ប៉ះពោះខ្លួនឯង នេះគេដឹងមែនទេ? មិចក៏រឿងអីមិនដែលលាក់គេបានសោះអញ្ចឹង? ហើយម្យ៉ាង ទៀត គេនឹងយូមីណាមួយរយៈនេះចម្លែកៗ ដូចជាឧស្សាហ៍ទៅណាមកណាជាមួយគ្នាណាស់«ជីមីន...»
«ថេយ៍...» ជីមីនងាកឃើញមិត្តចុះពីឡានក៏ហៅឈ្មោះគេពេញដោយភាពកក់ក្ដៅ
«តោះចូលផ្ទះ គ្នាលឺមកថាឯងដោះស្រាយរឿង យល់ច្រលំរួចរាល់អស់ហើយមែនទេ?» ថេយ៍
«អឹមម 2នាក់បងប្អូននោះត្រូវបានបកអាក្រាត ហើយ តែ...លោកពូក៏សារភាពដែរ គ្នាពិតជាពិបាកចិត្តណាស់» ជីមីនគួរណាស់តែសប្បាយចិត្ត តែមកលឺពេលនេះវាដូចជាទុក្ខជាន់ទុក្ខទៅវិញ ណាខ្វល់ខ្វាយរឿងកូន ណាខ្វល់ខ្វាយរឿងម៉ាក់និងលោកតា ណាក៏ស្រលាញ់យ៉ុនហ្គីវិញដែរ មិនដឹងថាត្រូវដោះស្រាយតាមច្រកណានោះទេ
«គាត់ក្លាហានគ្រាន់បើ មើលទៅស្នេហាអាចជម្រុយប្រុសមាត់រឹងឲ្យហ៊ានសារភាពហើយ តែវានឹងកាន់តែល្អ បើ...ម៉ាក់និងលោកតាឯង យល់ព្រម និយាយត្រង់គ្នាចង់ឲ្យក្មួយគ្នាមានប៉ា ហៅណាស់» ថេយ៉ុងលើកដៃអង្អែលពោះមិត្តសម្លាញ់និងអោបគ្នាណែនដៃ ម្នាក់ៗសុទ្ធតែរលីងរលោងរៀងខ្លួន
«🥹🥹🥹» ជីមីន
_______
#ភូមិគ្រឹះ Min«បងស្រី ខ្ញុំមានរឿងចង់និយាយ» យ៉ុនហ្គីឈរ ចាំបងស្រីនៅមាត់ជណ្ដើរ ចង់និយាយរឿងខ្លះ ពេញមួយយប់ហើយដែលនាយមិនបានធ្មិចភ្នែកសូម្បីតែបន្តិច គិតច្រើនស្មុគ ខ្លាចនិយាយទៅបងស្រីខឹង ហើយបំបែកបំបាក់កាន់តែខ្លាំង
«បងរវល់ប្រជុំ មានអីចាំនិយាយតាមទូរសព្ទទៅ បងទៅហើយ» អ្នកស្រីស៊ូហេពិតជាប្រញាប់មែន ព្រោះគាត់ត្រូវមានការប្រជុំធំមួយនៅខេត្ត
«អេ!» យ៉ុនហ្គី
«អ្នកប្រុសធំ...មានដំណឹងអ្នកប្រុសតូចទេ?» ម៉ែដោះតាមមកឃាត់យ៉ុនហ្គី ដោយសារមួយរយៈនេះមិនឃើញជីមីនមកលេងផ្ទះទៀតសោះ មកលើកមុនក៏ឃើញថាប្លែកៗផង
«ខ្ញុំកំពុងតែតាមរកកន្លែងស្នាក់ពិតប្រាកដរបស់គេហើយម៉ែដោះ» យ៉ុនហ្គីដកដង្ហើមធំផ្អែកខ្នងនឹងបង្កាន់ដៃជណ្ដើរ អស់សង្ឃឹមសក់ក្បាលឡើងកន្ត្រើងអស់ហើយ
«អ្នកប្រុសធំដឹងកំហុសហើយមែនទេ?»
«បាទ...ខ្ញុំទទួលគ្រប់យ៉ាង ខ្ញុំជាអ្នកខុសដែលធ្វើឲ្យអ្នកផ្ទះនេះលំបាក បើខ្ញុំមិនឆេវឆាវពេលនេះជីមីនមិនពិបាកខ្ចាត់ព្រ័តទៅនៅឆ្ងាយផ្ទះនោះទេ ម៉ែដោះអាចបន្ទោសខ្ញុំបាន» 😔
«អ្នកប្រុសធំស្រលាញ់អ្នកប្រុសជីមីនមែនទេ?» សំណួរមួយប្រយោគនេះចាក់ចំបេះដូងហើយ លឺភ្លាមក៏អួលណែន បានត្រឹមរងទឹកភ្នែក នាយគួរតែសារភាពឲ្យគ្រប់គ្នាបានដឹងឲ្យបានលឿន តែមិនដឹងថាគួរផ្ដើមតាមណា
យ៉ុនហ្គីងក់ក្បាលតិចៗ ម៉ែដោះយល់តាំងពីថ្ងៃដែលគាត់លួចស្ដាប់លឺពួកគេឈ្លោះគ្នាថ្ងៃមុនមកម្លេះ ថ្ងៃដែលជីមីននាំហ្យុងជុនមកណែនាំនោះអី
«រនាំងមួយនេះធំពេកហើយ» ម៉ែដោះ
________
#រយៈពេល 2សប្ដាហ៍កន្លងផុត