🥀 ក្មេងសម្អប់ 🥀

1.2K 78 8
                                    

ភាគទី : 27 » [ ឯងទៅណាជាមួយគេថ្ងៃមិញ? ]
Yoonmin Novel
___________

ជីមីនដើរគេចពីសម្លេងរំខានរបស់យ៉ុនហ្គីក៏មកពើបប្រទះនឹងម៉ាក់របស់ខ្លួននៅខាងលើទៀត គាត់ឈរអោបដៃមុខឡើងមាំ
«ពូឯងឥលូវក្មេងមិនដូរទេ» អ្នកស្រីស៊ូហេ
«គាត់បារម្ភពីខ្ញុំ» ដឹងដែរតើថាគេបារម្ភ តែចិត្តមួយទៀតមិនអាចនៅស្ងៀមបាន បើប្រាប់យ៉ុនហ្គីត្រង់ៗខ្លាចគេថាចោទសង្សារគេ បំបែកបំបាក់គេទៀត អញ្ចឹងហើយមានតែធ្វើវាដោយខ្លួនឯង
«ចុះបើដឹងថាពូឯងបារម្ភហើយនៅតែធ្វើទៀត» អ្នកស្រីតាមសួរផ្តាន់កូនខ្លួន ដោយសារតែគាត់ក៏មិនពេញចិត្តបងប្រុសរបស់យូមីណាដែរ មានម្ដងនោះគាត់បានឃើញគេដោយចៃដន្យ ពេលគាត់ទៅបំពេញការងារនៅខាងក្រៅ មុនចូលឡានគាត់ឃើញហាន់សុងស្ដីឲ្យអ្នកសុំទានចាស់ម្នាក់យ៉ាងចាស់ដៃ ថែមទាំងរុញច្រានគាត់ឡើងដួលទៀតផង គ្មានចិត្តមេត្តាអ្វីបន្តិច បន្ទាប់ពីគេចេញទៅផុតទើបអ្នកស្រីចូលទៅជួយនិងឲ្យលុយអ្នកសុំទានចាស់នោះខ្លះដើម្បីឲ្យគាត់យកទៅព្យាបាលរបួស
«លោកពូបារម្ភច្រើនពេកហើយ» ជីមីន
«រើសគូមិនមែនដូចរើសខោអាវ ម៉ាក់មិនជំទាស់នឹងអ្នកស្រលាញ់ភេទដូចគ្នាទេ តែមុនរើសនរណាម្នាក់ចូលមកធ្វើចំនែកក្នុងជីវិតត្រូវពិនិត្យមើលសាវតាសិនណាកូន» អ្នកស្រីស៊ូហេចាប់ដៃកូនមកនិយាយ ពន្យល់ក្បោះក្បាយ គាត់មិននិយាយអាក្រក់ពីមនុស្សដែលកូនគាត់រើសទេ តែគាត់ចង់ឲ្យកូនគាត់ចេះសង្កេតមើលមនុស្សដោយខ្លួនឯង
«បាទម៉ាក់ ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីហើយ ខ្ញុំស្រលាញ់ម៉ាក់ សឺត» រាងតូចថើបថ្ពាល់ម៉ាក់មួយខ្សឺតនិងញញឹមតិចៗ មិនមែនមិនដឹងទេតែធ្វើមិនដឹង ពេលនេះជាពេលឲ្យគេមើលមកថាល្ងង់សិនចុះ ព្រោះថាពេលវេលានឹងបង្ហាញប្រាប់អ្នកទាំងអស់គ្នាហើយ
_______
#ម៉ោង 10យប់
«ហ្ហឹមមម...» កំពុងតែគេងលក់ស្រួលក៏មានអារម្មណ៍ថាមានដៃមឹកមករ៉ាវស្ទាបអង្អែលខ្លួនប្រាណ ថែមទាំងអោបចង្កេះជាប់ណែន នៅមានការថើបបែបថ្នមៗទៀត តើជាយល់សបន្តិឬក៏យ៉ាងណា?
«ក្រអូបណាស់ សឺត..!» សម្លេងធំគ្រលរបន្លឺក្បែរគុម្ពត្រចៀកតូចស្រាលៗ ព្រឺរសម្បុរអស់ហើយ គឺកាន់តែមានអារម្មណ៍ដឹងថាមិនមែនយល់សបន្តិទេ គឺមនុស្សចាស់នោះមកទៀតហើយ
«លោកពូ...ខ្ញុំហត់ណាស់ត្រូវការសម្រាក» ជីមីនរអ៊ូតិចៗមិនខ្ចីបើកភ្នែក ដោយហេតុថាវាស្ទើរតែក្លាយជារឿងធម្មតាទៅហើយ កាលដែលគេមកគេងអោបខ្លួនបែបនេះ គ្រាន់តែមិនចង់ឲ្យគេដៃរវាមព្រោះខ្លួនហត់នឿយនឹងការធ្វើដំណើរផ្លូវឆ្ងាយតាមរកសាច់ញាតិរបស់យូមីណាពេញមួយថ្ងៃហើយ
«ឯងទៅណាជាមួយគេថ្ងៃមិញ?» នាយសួរមែនតែច្រមុះនៅតែស្រង់ក្លិនគល់.កខាងក្រោយដដែល ដៃវិញរ៉ាវច្របាច់សព្វសាច់ និយាយពីថារាងតូចមួយ នេះរបស់នាយទាំងអស់ហើយ តែនៅមុខគេមុខឯងឈ្លោះគ្នាបែកផ្សែង
«មិនបានទៅណាទេ តែបើទៅក៏មិនពាក់ព័ន្ធនឹងលោកពូដែរ អូយ!» ចូលចិត្តឌឺណាស់ ក៏ត្រូវនាយជាពូនេះគ្រឺតអត់មិនបាននឹងទះសាច់គូទទន់ៗមួយដៃ ផាច់! ជាការដាក់ទោស មិចក៏ចូលចិត្តឌឺគេខ្លាំងម្លេះ?
«បើយើងឈប់ខ្វល់នឹងឯងប្រហែលជាឯងសប្បាយចិត្តមែនទេ?» យ៉ុនហ្គី
«លោកពូគួរតែគិតមើលខ្លួនឯងដឹង ថ្ងៃនេះសូម្បីតែអ្នកម៉ាក់ក៏និយាយពីលោកពូដែរ ឈប់ងក់ងរទៀត ទៅ កុំឲ្យអ្នកម៉ាក់សង្ស័យ» ជីមីនងាកមកមើលមុខប្រុសចាស់ក្បែរខ្លួន មុខឲ្យដូចឆ្មា គួរឲ្យខ្នាញ់ពេលដែលមុខខឹងម្ដងៗ និយាយថា2នាក់នេះមិនដឹងថាជាទំនាក់ទំនងអ្វីឲ្យពិតប្រាកដទេ សង្សារក៏មិនមែន បើថាជាពូក្មួយក៏មិនសមស្និទ្ធដល់ម្លឹងដែរ អញ្ចឹងតើជាអ្វីវិញទៅ?
«ពេលដែលយើងបារម្ភ យើង Care ពីឯង តើឯងធុញយើងដែរទេ? យើងមិនចង់បាត់បង់ឯងទៅឲ្យប្រុសដែលមិនសាកសមទេ» យ៉ុនហ្គីនៅតែបន្តឹងដៃអោនណែនៗដដែល ចង់ដឹងថាគេនឹងឆ្លើយបែបមិចមកកាន់ខ្លួនបន្តទៀត
«ធុញតើ ធុញដែលលោកពូចូលចិត្តប្រើអារម្មណ៍ជាជាងមើលលើហេតុផល ខ្ញុំមិនដឹងថារាល់ថ្ងៃលោកពូមានដែរសង្កេតមើលសង្សារលោកពូខ្លះដែរទេ?» ជីមីនងាកមកសួរយ៉ុនហ្គីម្ដងទៀត អាចថាចង់ឲ្យនាយលួចសង្កេតពីភាពចម្លែកនិងខុសគ្នារបស់យូមីណាពីមុននិងឥលូវនេះ ទាំងចរឹក កាយវិការ និងមុខមាត់
«ហេតុអីរំលឹកពីយូមីណាទៀតហើយ?» យ៉ុនហ្គី
«ចុះបើខ្ញុំគិតថាមីងយូមីណាចូលមកដើម្បីតែចង់បាន ទ្រព្យសម្បត្តិគ្រួសារ Min តើលោកពូជឿខ្ញុំទេ?» ជីមីនលើកចិញ្ចើមសួរនាយទាំងមិនជឿជាក់ សាកសួរសាកមើលតើប្រតិកម្មគេយ៉ាងមិចដែរ
«ទៀតហើយហ្អេះ? នាងស្លូតបូតយ៉ាងនេះ អាចនឹង មានគំនិតអញ្ចឹងមិចនឹងកើត» ស្ដាប់ចុះ តែប៉ុណ្ណឹងគឺមិនចាំបាច់និយាយអ្វីច្រើនទេ សាកនិយាយថានាង អាក្រក់សាកមើល បើមិនត្រូវគេស្អប់ទៀត 🙃
«សង្សារលោកពូល្អគ្រប់10» ជីមីនងាកមុខចេញ ហើយខិតទៅចុងម្ខាងនៃគ្រែ មិនឲ្យនាយប៉ះទៀត
«ឯងនៅតែមិនចោលចរឹកច្រណែនយូមីណាដដែល ជីមីន» យ៉ុនហ្គី
«ត្រូវ! ខ្ញុំច្រណែនគេ ខ្ញុំជាក្មេងមិនល្អ អញ្ចឹងហើយទើបខ្ញុំត្រូវគេស្អប់អស់រយៈពេល 5ឆ្នាំ» រាងតូចធ្មិចភ្នែកសម្រួលអារម្មណ៍និងដកដង្ហើមធំយ៉ាងវែង ថាមិនចង់និយាយទេ ពេលនិយាយគឺឈ្លោះគ្នាអញ្ចឹង ហើយទំនាក់ទំនងក៏រង្គោះរង្គើរទៀត
«យើងទៅបន្ទប់វិញហើយ» រាងក្រាស់ងើបចុះពីគ្រែ ទាញអាវគេងយប់ឲ្យមានរបៀបនិងបើកទ្វារចេញទៅវិញ ជីមីនងាកមើលស្រមោលក្រោយខ្នងគេទាំងអន់ចិត្ត យ៉ាងណាមនុស្សស្រីម្នាក់នោះគឺលេខ1 ក្នុងចិត្តគេជានិច្ច យើងវិញនិយាយប៉ះពាល់គេបន្តិចមិនបានទេ តើមានប្រយោជន៍អ្វីដែលនឹងត្រូវប្រាប់រឿងគ្រប់យ៉ាងដល់គេនោះ
«បើស្រលាញ់គេណាស់ មកគេងអោបខ្ញុំ ថើបខ្ញុំរាល់យប់ធ្វើអី? អ្ហឹកៗ...» 🥺 ពិតមែនណា អន់ចិត្តណាស់ ស្រលាញ់ក៏មិនដែលនិយាយ ពាក្យដែលតែងតែចេញពីមាត់គេគឺយើងជាក្មេងល្ងង់ដែលភ្លើតភ្លើនមិនចេះគិត ចុះកាលដែលនាយមានសង្សារហើយមក
ស្និទ្ធស្នាលអោបថើបក្មេងល្ងង់នៀកជាទង្វើអ្វីដែរទៅ? បានត្រឹមតែធ្វើឲ្យម្នាក់ៗវង្វេងបែងចែកមិនត្រូវ ចុងក្រោយក៏ទឹកភ្នែកឈឺចាប់ធ្លាក់លើរាងតូចទៅវិញ
__________
#ហាងលក់កាហ្វេ

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now