ភាគទី : 12 » [ ស្លៀកពាក់សិចស៊ី ]
Yoonmin Novel
___________«ចេញឲ្យឆ្ងាយទៅ ហ្ហឹកៗ...» រាងតូចប្រឹងរុញគេចេញដោយកម្លាំងដែលនៅសេះសល់តិចតួចក្នុងខ្លួន មិនចង់នៅក្បែរសូម្បីតែបន្តិចទេ អស់ការគោរព និងស្រលាញ់ចំពោះនាយទៀតហើយ
«តែវាជាបន្ទប់យើង» នាយចង់ថាដេញចេញទៅណា បើនេះជាបន្ទប់របស់នាយហ្នឹង
«បើអញ្ចឹងខ្ញុំជាអ្នកចេញ ខ្ញុំខ្លាចលោកពូខ្ពើមរអើមមនុស្សអាក្រក់ដូចជាខ្ញុំ មិនបាច់ហារស្ដីទេខ្ញុំដឹងដល់ក្នុងចិត្តលោកពូហើយថាចង់ដេញឲ្យខ្ញុំឆាប់ចេញឲ្យលឿនបំផុត» រាងតូចទាញរាងកាយដែលគ្មានកម្លាំង រំកិលចុះទាំងចុកផ្សាញ័រជើងតតាក់ គ្រាន់តែដឹងថានាយប្រុងហារនិយាយ រាងតូចក៏កាត់មុនទៀត មិនចង់លឺពាក្យដេញតទៅទៀតទេ ចង់ឲ្យខ្លួនបាត់មុខ ខ្លួនក៏ព្យាយាមបាត់ចេញពីមុខនាយយ៉ាងលឿនក្នុងពេលនេះ
គាំងហើយ យ៉ុនហ្គីនិយាយមិនរួចទេ ចិត្តចង់និយាយថាខ្លួនមិនចង់ឲ្យរាងតូចចេញទៅទាំងសភាពបែបនេះ ទេ តែហារវាមិនរួច វាអួលណែន
«យើង...យើងសុំទោស» ឃើញរាងតូចដើរដល់មាត់ ទ្វារហើយទើបនាយដាច់ចិត្តនិយាយថាសុំទោស តែវាមិនស្កៀបអារម្មណ៍ជីមីនទេ ពីមុនបើលឺអញ្ចឹង អាចនឹងភ្ញាក់ហើយត្រេកអរ តែឥលូវគ្មានអារម្មណ៍ល្អ ជាមួយនាយទៀតឡើយ
«មិនបាច់ទេ ទុកវាវិញចុះ» រាងតូចញញឹមជូរចត់ ឈឺចិត្តកាន់តែខ្លាំង សុំទោសហើយបានអ្វីមកវិញ តើអាចសងនូវអារម្មណ៍ល្អៗតាំងពីតូចដែលខ្លួនធ្លាប់មានឲ្យលោកពូមកវិញដែរទេ? អត់ទេ...គ្មានសល់សូម្បីបន្តិច
ដំណើរចាកចេញតិចៗព្រោះតែពិបាកក្នុងការដើរ ភ្លាមៗមិនបានសម្រាក ហើយនៅត្រូវដើរចេញមកក្រៅបន្ទប់ ជីមីនងាកឃើញម៉ាក់ដើរចូលមកក្នុងផ្ទះក៏ប្រញាប់ដើរឲ្យកាន់តែលឿនដើម្បីគេ ជួនជាយ៉ុនហ្គីក៏ដើរមកតាម ទើបអ្នកស្រីស៊ូហេហៅកាត់មុន
«ជីមីន...គឺ!»
«យ៉ុនហ្គី នែ! កើតអីហ្ហាស?» អ្នកស្រីគិតស្មានថាយ៉ុនហ្គីតាមរករឿងស្ដីបន្ទោសឲ្យជីមីនទើបហៅឃាត់ ប្អូនកុំឲ្យតាមទៀត
«បងស្រី...គ្មានរឿងអីទេ» យ៉ុនហ្គី