🥀 ក្មេងសម្អប់ 🥀

1.1K 82 7
                                    

ភាគទី : 26 » [ ខ្ញុំមានហេតុផលរបស់ខ្ញុំ ]
Yoonmin Novel
___________
«មិចក៏ចាំបាច់យំ លោកពូកើតអី?» ជីមីននៅតែមិនចង់ជឿថានាយហ៊ានយំនៅមុខខ្លួនបែបនេះ តែសម្លេងយំក៏ស្ងាត់ទៅ បន្ទាប់មកទម្ងន់ខ្លួនមនុស្សមាឌធំក៏ទ្រេតទៅលើកាយតូចទាំងស្រុង ដោយសារនាយស្រវឹងខ្លាំង ឥលូវសន្លប់បាត់ហើយ
«អូយ...ធ្ងន់ណាស់ លោកពូ នែ! ហ្ហើយ...» ជីមីនទប់ទ្រទម្ងន់នាយស្ទើរមិនបាន ទម្រាំតែអាចអូសទាញរាងកាយមាំទាំមកដល់លើគ្រែហត់ស្ទើរស្លាប់ ជីមីនសម្លឹងមើលទឹកមុខសោកសៅរបស់យ៉ុនហ្គីហើយក៏ដកដង្ហើមធំ លើកដៃតូចៗទៅប៉ះលើថ្ពាល់នាយ ស្រាលៗពេញដោយក្ដីស្រលាញ់
«ខ្ញុំមានហេតុផលរបស់ខ្ញុំ» ជីមីនសម្រេចចិត្តទទួលយកហាន់សុងព្រោះមានហេតុផលខ្លះៗ ពេលខ្លះចង់ចាប់កូនខ្លា យើងប្រាកដជាត្រូវចូលក្នុងរ៉ូងខ្លា ហើយមែនទេ?

ដោយឃើញថាយ៉ុនហ្គីនៅស្លៀកសម្លៀកបំពាក់ដដែលទើបជីមីនសម្រេចចិត្តយកកន្សែងជូតខ្លួនឲ្យគេហើយផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យគេទៀត មើលថែប៉ុណ្ណឹងហើយនៅមិនដឹងទៀតមែនទេថាគេមានចិត្តបែបណាមកលើខ្លួន? កាយតូចដាក់ខ្លួនគេងកើយដើមដៃរបស់លោកពូដូចរាល់យប់ និងងើយមើលមុខគេរួចលួចញញឹមស្រាលៗម្នាក់ឯង
«រាត្រីសួស្ដីចាស់សម្អប់» ជីមីន
_________
#ផ្ទះហាន់សុង

«រីករាយណាស់ដែលជីមីនមកលេងផ្ទះបង» នាយសង្ហាប្ដូរសព្វនាមដោយសារពេលនេះបានក្លាយជាសង្សារនឹងគ្នាហើយ ណាមួយក៏ចង់ស្និទ្ធស្នាលផង ដៃរហ័សចង់ទាញរាងតូចមកអោប តែជីមីនខិតចេញ បន្តិច នៅតែហួងហែងខ្លួនដូចមុនដដែល
«អឺ! គឺដោយសារថ្ងៃនេះទំនេរមិនដឹងទៅណា ចុះមីង យូមីណាមិននៅទេមែនទេ?» ជីមីននិយាយបន្លប់ បង្វែររឿងសួររកយូមីណាវិញ
«គេទៅហាងថែរក្សាសម្រស់ មានណាត់ជាមួយគ្រូពេទ្យនៅទីនោះ» ហាន់សុងញញឹមតិចៗតបទៅកាន់ជីមីន អញ្ចឹងមានន័យថាមកទីនេះនៅតែ 2នាក់ទេ ឱកាសល្អរបស់ហាន់សុងទៀតហើយ
«អរ គាត់ត្រូវទៅធ្វើអ្វីបន្ថែមមែនទេ?» ថ្ងៃនេះដូចជាសួរច្រើនពីយូមីណាដល់ហើយ មកលេងហាន់សុងតែសួរតែពីរឿងប្អូនស្រីគេ
«មិនដឹងដែរ ធម្មតាទេមនុស្សស្រីអាយុជិត 30ហើយ អាចថាចង់ឲ្យស្បែកនៅតែតឹងណែនទេដឹង» ហាន់សុងក៏ឆ្លើយធម្មតាៗទៅវិញមិនមានការងឿងឆ្ងល់ទេ
«មែនហើយ ខ្ញុំភ្លេចទៅ» រាងតូចញឹមៗដាក់គេ ហើយក៏នៅតែត្រូវគេចាប់ដៃចាប់ជើងដដែល ជាសង្សារហេតុអីត្រូវកំណាញ់ខ្លួនដែរនោះ
«ជីមីន...បងសប្បាយចិត្តណាស់ ដែលថ្ងៃនោះអូន យល់ព្រមធ្វើជាសង្សារបងទោះបីជាមានអ្នកជំទាស់ក៏ដោយ» នាយលើកដៃតូចៗមកថើបមួយខ្សឺត ក្រសែរភ្នែកព្រាននារីក៏សម្លឹងទៅ.កអាវដែលជីមីនចំហរ លេវ 2គ្រាប់ឃើញសាច់ទ្រូងសខ្ចី ទាក់ទាញ នេះសំណាងហើយដែលពូយ៉ុនរវល់ធ្វើការមិនបានមក ទើបនាយមានឱកាសបែបនេះ
«អ្ហស...ខ្ញុំ! ខ្ញុំសុំទៅបន្ទប់ទឹកបន្តិចណា នៅខាងណាដែរ?» ដោយសារមិនដឹងមានលែសអ្វីគេច មិនឲ្យគេលូកលាន់បាន រាងតូចក៏នឹកឃើញសុំទៅបន្ទប់ទឹកវិញ
«អរ ដើរទៅឆ្វេងបន្តិចហើយដើរត្រង់ទៅឃើញហើយ» ហាន់សុង
«អរគុណហើយ» ជីមីនប្រញាប់អៀរៗដើរទៅ ខ្លាចតែហ៊ាន ទោះដឹងថាវាប្រថុយខ្លាំងក៏ដោយ ក្នុងផ្ទះគេអាចជាមានអ្វីបន្សល់ដាន ឬភស្តុតាងណាមួយដូចទៅនឹងអ្វីដែលថេយ៉ុងធ្លាប់បាននិយាយប្រាប់ខ្លួន

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now