ភាគទី : 48 » [ កូនត្រូវតែកាត់មកបង ]
Yoonmin Novel
___________
«ដូចអី?» ជីមីនសួរផ្ទាន់ទាំងភ្នែកនៅថ្ងាស់ ឲ្យតែអ្នកណាមកសួររឿងនេះខ្លួនចេះតែញ័រដៃញ័រជើងទប់មិនជាប់សោះ
«អូនមានក្អួតចង្អោរទេពេលព្រឹកឡើង?» នាយ មិននិយាយទៀតទេ តែក៏សួរនាំអាការៈវិញ ព្រោះថាមួយរយៈនេះនាយផ្ទាល់ក៏មានអាការៈ បែបនឹងដែរ វាចម្លែកខុសធម្មតា
«មា..មាន ហើយយ៉ាងមិច?» ជីមីន
«អូនចាញ់កូន?» យ៉ុនហ្គី
«ឆ្គួត! អត់ទេ...» ជីមីនព្រិចភ្នែកញាប់ៗ ងើបចេញពីគេយ៉ាងរហ័ស ហេតុអីក៏ដឹង? ខំធ្វើធម្មតា ហើយក៏មិនបាននិយាយអ្វីប្រាប់បន្តិចដែរ
«ឥលូវប្រាប់បងឲ្យត្រង់មកជីមីន ទោះបីជាពិតឬក៏មិនពិត អូនគិតថាអាចលាក់បងបានយូរប៉ុណ្ណា បើសិនជាពោះអូនធំទៅ វាក៏នៅតែមិនអាចលាក់ បានដែរ» យ៉ុនហ្គីមើលទៅដឹងតាំងពីយប់មិញម្លេះ នៅពេលនាយស្ទាបដឹងថាពោះជីមីនខុសពីមុន នៅចូលមកដំបូងលឺក្អួតចង្អោរទៀត
«គឺ! បើបែបនោះតើយ៉ាងមិច? ចង់ទទួលខុស ត្រូវមែនទេ? អត់ទេ ខ្ញុំមិនឲ្យលោកពូទទួលខុស ត្រូវលើខ្ញុំទេ ខ្ញុំមិនចង់ឲ្យគ្រួសារនេះមានរឿង រញ៉េរញ៉ៃ ខ្ញុំគ្រាន់តែទៅនៅឲ្យឆ្ងាយ ហើយលោកពូធ្វើមិនដឹងមិនលឺទៅ» ជីមីនរៀបរាប់ទាំងញ័រមាត់រលីងរលោងទឹកភ្នែក កាលដែលធ្វើដូច រាងតូចនិយាយក៏វាមិនត្រូវដែរ តើខ្លួនចង់រស់នៅឆ្ងាយគ្រួសារអស់មួយជីវិតឬ? ចង់លែងបានជួប ម៉ាក់និងលោកតា ដើម្បីរក្សាការសម្ងាត់រឿង
កូននេះរហូតមែនទេ?
«ជីមីនកុំអញ្ចឹងអី បងសុំអង្វរ បងព្រមឲ្យលោក ប៉ាវាយបងនឹងឈើច្រត់ ព្រមឲ្យបងស្រីខឹងជេរ ស្អប់បង តែបងមិនព្រមឲ្យអូនលំបាកជាមួយកូន តែ2នាក់នោះទេ យល់អ្វីដែលបងចង់និយាយទេជីមីន...» នាយព្យាយាមលួងលោមសុំទទួលខុសត្រូវលើជីមីនម្ដងហើយម្ដងទៀត មិនថាមានរឿងអ្វីកើតឡើង រាងក្រាស់នឹងធ្វើជាផ្ទាំងស៊ីបរ៉ាប់រងគ្រប់យ៉ាងមិនឲ្យប្រពន្ធកូនលំបាកឡើយ នេះទើបជាទំនួលខុសត្រូវល្អប្រសើរ«មែនហើយជីមីន ស្ដាប់យ៉ុនហ្គីម្ដងទៅ» ជុងហ្គុកកាន់ដៃថេយ៉ុងចូលមក ជួយនិយាយឲ្យគេ អាចថាខ្លួនកាន់ជើងមិត្ត តែក៏ឃើញថាយ៉ុនហ្គី លះបង់ច្រើនដែរ សូម្បីតែចរឹកក្រអើតក្រទមពីមុនក៏គ្មាន ដើម្បីអ្នកណា? គឺដើម្បីជីមីនតែម្នាក់
«គ្នាធ្លាប់កាន់ជើងឯងសម្លាញ់ តែគ្នាក៏ចង់ឃើញ ក្មួយគ្នាមានប៉ា មានអ្នកមើលថែឯងទៅថ្ងៃខាង មុខដែរ» ថេយ៉ុងញញឹមតិចៗដាក់ជីមីន
«ចុះរឿងលោកតានិងអ្នកម៉ាក់?» ជីមីន
«បងនឹងនិយាយប្រាប់គាត់ផ្ទាល់ អូនកុំភ័យអីណា ថែរក្សាកូនបងឲ្យល្អ កូនសម្លាញ់កុំធ្វើបាប ម៉ាក់ៗណា» យ៉ុនហ្គីអង្អែលពោះរាងតូចស្រាល ដៃញញឹមស្រស់ រំភើបក្នុងចិត្តខ្លាំងៗ មិននឹកស្មានថាអាចមានកូនក្នុងវេលារញ៉េរញ៉ៃបែប នេះសោះ
«អញ្ចឹងត្រូវមើលលើលោកពូលះបង់ប៉ុណ្ណាហើយ» ជីមីនចង់ថា កុំបានតែមាត់ ចាំមើលតើ ហ៊ានធ្វើដូចសម្ដីដែរទេ? តើអាចលះបង់ចរឹក ក្អេងក្អាងចង់ឈ្នះគ្រប់ពេលហ្នឹងដែរទេ?
________
#ម៉ោង 8យប់
ជីមីនចេញពីបន្ទប់ទឹកមកក៏វ៉ាក់អឺនឹងយ៉ុនហ្គីដែល នៅអង្គុយញញឹមលើគ្រែកាន់កូនកន្សែងមួយ ហើយស្រេច
«មិចក៏មិនទាន់ទៅវិញ?» ជីមីន
«មកអង្គុយត្រង់នេះមក ចាំបងជូតសក់ឲ្យ» នាយទាញដៃរាងតូចឲ្យអង្គុយលើភ្លៅហើយ លើកកន្សែងមកជូតសក់ឲ្យរាងតូចថ្នមៗ កែវភ្នែក
ស្រទន់បញ្ជាក់បានពីភាពយកចិត្តទុកដាក់មកលើជីមីនយ៉ាងខ្លាំង
«មកពីខ្ញុំមានកូនឲ្យលោកពូមែនទេ ទើបមកយកចិត្តខ្ញុំដល់ម្លឹង?» រាងតូចដែលត្រូវគេជូតសក់ឲ្យសួរគេបណ្ដើរ ចង់ដឹងថាគេនឹងឆ្លើយបែបមិច
«ក្មេង Cute អូនក៏ធ្លាប់ត្រូវបងងូតទឹកស្លៀកពាក់ឲ្យដែរ កាលនៅពីក្មេងកុំមកធ្វើជាភ្លេច» យ៉ុនហ្គី និយាយត្រូវហើយ ព្រោះលោកពូម្នាក់នេះមើលថែក្មេងតូចជំនួសលោកប៉ាបានយ៉ាងល្អកាលពីគេនៅក្មេង បើកុំតែមានបញ្ហារឿងយូមីណាកាលនោះ ប្រហែលពេលនេះជីមីននៅតែជាក្មួយ មិនមែនប្រពន្ធដូចឥលូវទេ
«អ្អឹមម នោះជារឿងយូរហើយ» ជីមីន
«យូរឯណា កាលនោះអូនអាយុ 8ឆ្នាំនៅងូតទឹក អត់ខោនៅឡើយ ហិហិ បងឃើញអស់ហើយ» ឃើញកូនទា 🐥🙃
«អ្អឿយ...!!» ជីមីនគ្រឺតពេកចាប់ទាញស្លឹក
ត្រចៀកយ៉ុនហ្គីមួលឡើងក្រហមអស់
«អូយយ៉ូយ...ឈឺណាស់ម៉ាក់ៗ» នាយហៅជីមីនថាម៉ាក់ៗតាមកូនក្នុងពោះ ទោះបីថាគេមិនទាន់ទន់ភ្លន់ដាក់វិញក៏មិនថ្វីដែរ យើងធ្វើបាបគេយូរហើយ ជួបតិចតួចមានអីត្រូវរាថយ
«ចេះឈឺដែរ?» ជីមីនសម្លក់គេបន្តិច
«ឲ្យបងធ្វើមិចទើបអូនឈប់ខឹងបងហ្ហាសកូនទាមាត់ស្រួច?» នាយទាញកាយតូចឲ្យអង្គុយ លើពូកវិញ ក្ដោបថ្ពាល់សងខាងអង្អែលថ្នមៗ ថ្ពាល់ហៀរៗបែបនៀកបើបានគេងថើបគេងអង្អែលរាល់យប់ក្ដីសុខប៉ុណ្ណាទេ
«ខ្ញុំមិនបានខឹងទេ...ខ្ញុំគ្រាន់អន់ចិត្ត ចង់ឲ្យអ្នកខ្លះយល់ពីអារម្មណ៍ខ្ញុំថាជួបអីមកខ្លះ កន្លងមកនេះ» ជីមីនអោនមុខចុះបន្តិចគេចក្រសែរភ្នែកពីនាយ សង្ហាដែលសម្លឹងខ្លួនដូចចំណី
«Ok...លើកមុនអូននិយាយថាបងរំលោភអូន មោះ! ឥលូវអូនឆាប់មករំលោភបងវិញមក ដើម្បីឲ្យស្មើរភាពគ្នា ណេះបងដោះអាវចាំហើយ លឿនឡើងមក» ចរឹកបងឯងគួរឲ្យសាលាញ់ហ្ហា៎ ដោះអាវក្រវ៉ាត់ទៅកៀនគ្រែ ហ្វឹប! ដេក
ត្រដាងដៃចាំមិនខ្លាចការដាក់ទោសអ្វីបន្តិចសោះ
«🙄🙄...» ជីមីនហើបមាត់មិនរួច បានត្រឹមតែ សម្លក់នាយវិញ គិតអីបែបចំនេញរហូត ហើយគិតថាជីមីនទៅធ្វើរឿងបែបនឹងដាក់នាយវិញមែនទេ? គ្នាថ្នមខ្លួនសឹងស្លាប់ ដំណាក់កាលចឹងទៀតកាន់តែត្រូវថ្នមជាពិសេស
«មិចហើយ?» នាយងើបមកទាញរាងតូចឲ្យដួលសង្កត់លើកាយធំមាំមួយទំហឹងរហូតជីមីនជ្រុលថើបបបូរមាត់នាយបន្តិច
«អ្អឹមមម...» អៀនឡើងក្រហមមុខអស់ហើយ
«ហ្ហឹស.ហ្ហឹស...អរគុណណា អរគុណដែលផ្ដល់ឱកាសឲ្យបងបានកែប្រែកំហុសដែលខុសចំពោះអូនកន្លងមក បងសន្យាមិនមែនតែសម្ដី តែបងនឹងធ្វើឲ្យឃើញជាទង្វើ សឺត...!» យ៉ុនថើបថ្ងាស់ប្រពន្ធមួយខ្សឺត ទោះបីដឹងថាខាងមុខ នឹងត្រូវជួបអ្វីក៏ដោយ ក៏នាយមិនរុញរាដែរ មិនទាន់អស់ទេឧបសគ្គ ប៉ុន្តែនាយក៏សុខចិត្តជម្នះ
ប្រឆាំងយ៉ាងអង់អាចក្លាហាន ជឿថាសម្ដីមើល ងាយ ការស្អប់ខ្ពើមប្រាកដជាមាន ដោយឈ្មោះ ជាពូក្មួយប្រែក្លាយជាប្ដីប្រពន្ធបែបនេះ សង្គមទាំងមូល គ្រួសារសុទ្ធតែពិបាកទទួលយក
«លោកពូស្រលាញ់ខ្ញុំត្រង់ណា?» ជីមីន
«ស្រលាញ់អូនជាអូន ស្រលាញ់មុខ Cute មាត់ ស្រួចៗដូចកូនទា ស្រលាញ់ចរឹកពូកែអត់ធ្មត់ ចេះកែប្រែចរឹកដែលបងមិនចូលចិត្ត ចេះបត់បែនតាមកាលៈទេសៈ ដែលសំខាន់ជាម៉ាក់ៗល្អ...» នាយរៀបរាប់អ្វីដែលនាយចូលចិត្តលើខ្លួនក្មេងតូចក្នុងរង្វង់ដៃ ស្រលាញ់គ្រប់យ៉ាងលើខ្លួនក្មេងនេះ មិនថារាងកាយស្រស់ស្អាត ចរឹកក៏ល្អនិង បរិសុទ្ធ មិនថាកន្លងទៅយូរប៉ុណ្ណា នាយពិតជាមិនអាចរស់ខ្វះជីមីនបានពិតមែន
«ចុះហេតុអីកន្លងមកនិយាយថាស្អប់ខ្ញុំម្លេះ? គ្រប់ពាក្យគ្រប់ម៉ាត់ ខ្ញុំជាក្មេងមិនល្អ» 🥹
«នោះជារឿងពីមុន បងប្រហែលជាផ្ដល់ស្នាម ដំបៅដ៏សែនឈឺចាប់មួយឲ្យអូនហើយមើលទៅ ពាក្យសម្ដីដែលបងនិយាយចេញមកដោយគ្មានការគិត វាជាកាំបិតមុតស្រួចចាក់ទម្លុះបេះដូងអូន រាល់ថ្ងៃ បងសរសើរអូនណាស់ សូម្បីតែបងសម្ដី អាក្រក់ដល់ម្លឹង អូននៅតែនៅក្បែរបងបាន យូរដដែល» យ៉ុនហ្គី
«ដំបូងឡើយខ្ញុំមិនអាចបែងចែក ទី1 ខ្ញុំចង់លុបលាងកំហុស ទី2 ដោយសារទំនាក់ទំនងយើងពីក្មេងគឺស្និទ្ធស្នាល ទើបខ្ញុំមិនអាចតាំងចិត្តស្អប់លោកពូបានសោះ» ជីមីន
«ប៉ុន្តែឥលូវខុសគ្នា វាជាទំនាក់ទំនងស៊ីជម្រៅ ឈប់ហៅបងថាលោកពូទៀតបានទេ?» នាយ អោនមុខមកសុំឲ្យរាងតូចផ្លាស់ប្ដូរសព្វនាមឋានៈ ជាមួយនាយវិញ ហៅបែបនេះរអៀសចិត្តណាស់ ខំហៅអូនបងតែម្នាក់ឯងយូរហើយ
«ពិបាកណាស់ អឹមម...» មាត់តូចត្រូវថើបថ្នមៗ ដោយបបូរមាត់ក្រាស់ និង ថ្នាក់ថ្នមដោយអណ្ដាតរស់រវើករបស់យ៉ុនហ្គី ប៉ុណ្ណឹងព្រមហៅបងបានហើយឬនៅ?
«មាត់ផ្អែមណាស់អូនសម្លាញ់...ជុប៎!» យ៉ុនហ្គី
( Admin រមូលពោះព្រោះស្ដាប់គេ Sweet ច្រើនពេក 😫)
«នៅមិនហៅបងទៀត?» រកនឹងថើបម្ដងទៀត ហើយទើបរាងតូចប្រញាប់ប្រញាល់ហៅគេយ៉ាងលឿន
«បង..! បងយ៉ុន...» ជីមីនក្រហមមុខទៀតហើយ ធ្លាប់តែហៅពូ ឲ្យប្ដូរមកហៅបង រអៀសមាត់ណាស់
«ហ្ហើយ...ក្ដីសុខណាស់ មានប្រពន្ធដេកអោប មានកូនតូចៗក្នុងពោះទៀត ជីវិតនេះមិនបាច់មានអីច្រើនទេ» យ៉ុនហ្គីអង្អែលពោះជីមីន និង ខិតខ្លួនចុះមកក្រោមស្មើរពោះរបស់រាងតូច ថើបពោះខ្សឺតៗដូចថើបកូន
«ឈប់ថើបទៅរសើបណាស់» ☺️
«ចង់ឃើញមុខកូនបងដល់ហើយ មុខដូចអូនឬមុខដូចបង?» យ៉ុនហ្គី
«មុខដូចបងប្រាកដជាខាតលុយហើយ» ជីមីន
«ហ្ហាក មិចចឹង?» យ៉ុនហ្គី
«មិនសូវចេះញញឹម មុខហើមៗ» ប៊ូលូមួយ 🤭
«នែ...ដឹងប្រុសមុខហើមមានមន្តស្នេហ៍ទេ?» ជឿជាក់លើសពីការរំពឹងទុក 😫
«ទៅ អូនឲ្យបងឈ្នះក៏បានដែរ តែចរឹកក៏មិនឲ្យកាត់ទៅបងទេ ត្រូវតែកាត់មកអូន» ជីមីន
«ចរឹក Cute ដូចកូនទាហ្នឹងមែន? អត់ទេ...បើកូនបងជាកូនប្រុស ត្រូវតែរឹងមាំដូចបង» យ៉ុនហ្គី ប្រកែកទាមទារដូចកូនក្មេង ខ្លាចកូនមិនកាត់មកខ្លួន បើសែនពូខ្លាំងកុំភ័យ ដឹងតែពូឯងទាំងសាច់ ទាំងឈាមហើយ 👌
សរុបមកពូឯងចង់ឲ្យកាត់ទៅពូឯងទាំងអស់មែន? អត់ឲ្យកាត់មកកូនឆីខ្ញុំខ្លះទេ? 🌚To be continue.....
លីលី វីស្ទែន 🌸