ភាគទី : 29 » [ ជឿគេទៅ ]
Yoonmin Novel
____________
ដោយសារតែមិនចង់ឲ្យមិត្តដេញដោលទៀត ជីមីនក៏ព្យាយាមបង្វែររឿងនិយាយពីគម្រោងការតាមរកសាច់ញាតិយូមីណាបន្ត
«ថេយ៍ ឯងចាំស្រីម្នាក់ដែលជួបមីងយូមីណានៅថ្ងៃខួបកំណើតគាត់ទេ?» ជីមីនទើបតែនឹកឃើញដល់នាងម្នាក់នោះ យប់នោះការនិយាយស្ដីរបស់នាងដូចជាបានដឹងរឿងច្រើនទាក់ទងនឹងគ្រួសារនោះ
«អឺ...ពេលឯងនិយាយអញ្ចឹងទើបយើងនឹកឃើញ ហ្ហើយ ថ្ងៃហ្នឹងស្ដាយណាស់បើកុំតែបែកថូផ្កាកុំអីគ្នាបានលបស្ដាប់ពួកគេនិយាយគ្នាបាត់» ថេយ៉ុង
«និយាយអី?» ជីមីនកាន់តែចាប់អារម្មណ៍ទ្វេដងលើរឿងមួយនេះ ស្រីម្នាក់នេះអាចជាតម្រុយបន្ទាប់សម្រាប់ជីមីនមិនខាន
«គឺ...លោកហាន់សុងបានហៅនាងទៅនិយាយនៅកន្លែងស្ងាត់តែ 2នាក់ ដូចជាមានអាថ៌កំបាំងដែលត្រូវ លាក់ទុក នែ! បើសិនយើងប្រើលុយទិញនាងនោះមកនៅខាងយើង ភស្តុតាងសំខាន់អាចនឹងមានច្រើនណាឯង» ថេយ៉ុងខិតៗទៅជិតមិត្តនិយាយទាំងញញឹមចុងមាត់ ហើយគិតថារកនាងឃើញដែរហ្អី?
«អញ្ចឹងពេលនេះនាងនៅឯណា?» ជីមីន
«មែនហើយ...នេះយើងត្រូវហត់តាមរកនាងទៀត ហើយមែនទេ?» ថេយ៉ុងចាប់ផ្ដើមប្ដូរមកជាដកដង្ហើមធំវិញម្ដង ថ្ងៃមុនពេញមួយថ្ងៃអត់ប្រយោជន៍សោះ ត្រូវចេញទៅដើរហាលថ្ងៃ ចុះសួរគេតាមផ្ទះអ្នកភូមិ អ្នកខ្លះក៏គេនិយាយជាមួយ អ្នកខ្លះគេមិនមើលមុខផង
«ដើម្បីគ្នាណាឯង Ok ទេ?» ជីមីនចាប់ដៃថេយ៍សួរ បញ្ជាក់ តែបើជីមីនមិនទៅក៏គេទៅម្នាក់ឯងដែរ ដូច្នេះច្បាស់ណាស់ថេយ៍មិនបណ្ដោយមិត្តឡើយ ។_________
#ភូមិគ្រឹះ Minដោយសារតែមួយរយ:នេះយ៉ុនហ្គីរវល់ការងារ ហើយគេពេលនេះចាប់ផ្ដើមមិនសូវយកចិត្តទុកដាក់នឹងនាងទៀត ដឹងស្រាប់ហើយបើមនុស្សដែលទាក់អារម្មណ៍នៅផ្ទះជាមួយគេស្រាប់ហើយនឹង
«អូ...ថ្ងៃនេះជីមីនក៏នៅផ្ទះដែរហ្អី?» មកដល់ភ្លាមឃើញរាងតូចនៅពាក់អៀមធ្វើអាហារនៅផ្ទះបាយ នាងក៏និយាយរាក់ទាក់ តែរបៀបរឹកពារបង្ហាញថាខ្លួន នាងខ្ពង់ខ្ពស់ជាងគ្រប់គ្នាក្នុងផ្ទះបាយនេះ
«មករកលោកពូមែនទេ? គាត់នៅខាងលើ បង...ទៅហៅលោកពូចុះមក» ជីមីនងាកឲ្យអ្នកបម្រើឡើងទៅហៅយ៉ុនហ្គី
«មិនបាច់ទេ ចាំមីងទៅហៅគាត់ដោយខ្លួនឯង» ថាហើយនាងក៏ឡើងជណ្ដើរទៅខាងលើបាត់ កាត់ក្រសែរភ្នែករបស់ជីមីន ថ្វីត្បិតថាជាសង្សារតែនោះជាបន្ទប់មនុស្សប្រុស នាងហ៊ានណាស់
«អ្នកនាងយូមីណាឥលូវចរឹកប្លែកជាងពីមុន ដូចជាមនុស្ស2ផ្សេងគ្នា នេះហ៊ានណាស់ដែលទៅរកអ្នកប្រុសធំដល់បន្ទប់» អ្នកបម្រើ
«ធ្វើម្ហូបបន្តទៅ» ជីមីនធ្វើជាមិនខ្វល់វិញ តែក្នុងទ្រូង មិនមែនមិនខ្វល់ទេ ដឹងស្រាប់ហើយថាទំនាក់ទំនង កាន់តែស៊ីជម្រៅ អារម្មណ៍ប្រច័ណ្ឌក៏កើតមានកាន់តែខ្លាំងដែរ គ្រាន់តែមិនអាចបង្ហាញចេញមកបាន