ភាគទី : 36 » [ មិចក៏ជំនាញម្លេះ? ]
Yoonmin Novel
____________
ជុងហ្គុកអង្គុយក្បែរមិត្តសម្លឹងមើលហើយក៏ដកដង្ហើមធំ បើសិនជាមិនដឹងដំណឹងមិនសូវរអៀសចិត្តទេ តែដល់ដឹងហើយមិនប្រាប់ក៏មានអារម្មណ៍ថាតឹងទ្រូងដែរ
«អាសម្លាញ់អាប់ ល្មមសម្រាកផឹកហើយ» នាយដើរមកទះស្មាមិត្តនិងទាញយកកែវមកដាក់លើតុវិញ
«យើងនឹកគេណាស់ ហេតុអីយើងមិនអាចហាមឃាត់អារម្មណ៍ខ្លួនឯងបាន?» យ៉ុនហ្គីក្រវីក្បាលដូចគោស្រាំងទិច ដោយសារតែហួសចិត្ត នឹងខ្លួនឯង ដេញគេរួចមកអង្គុយនឹកគេវិញ កាលនោះគិតថាគេនឹងទៅនៅជាមួយលោកប៉ា គិតមិនដល់ថាគេនឹងរត់ទៅឆ្ងាយនោះទេ ថែមទាំងបងស្រីខឹងជួយលាក់ទៀត នេះនៅមិនទាន់ដឹងទេថាមិត្តក្បែរខ្លួនក៏ជួយលាក់ដែរ
«ឯងដឹងកំហុសហើយត្រូវទេ?» ជុងហ្គុក
«អឺយើងខុស ខុសដែលស្ដីបន្ទោសឲ្យគេខ្លាំងៗ តែថ្ងៃនោះគេមិនបកស្រាយអ្វីសោះ» យ៉ុនហ្គី
«បកស្រាយធ្វើអីបើឯងមិនដែលជឿគេផង» មិត្តនេះក៏ផ្តាន់ដល់ៗទៀត វាក៏ពិតនាយមិនដែលជឿ ទើបតែងតែខឹងឆេះឈួលដាក់ជីមីន ចុងក្រោយទើបតាមសុំទោសតាមក្រោយវិញ
«យើងប្រហែលជារស់ខ្វះក្មេងនោះលែងបានហើយ មិនអញ្ចឹងទេយើងនៅមិនសុខ យើងថែម ទាំងយល់សបន្តិឃើញគេរាល់យប់ទៀតផង» យ៉ុនហ្គីមិនទាន់ប្រាប់ទេថាយល់សបន្តិឃើញអីខ្លះ កន្លងមកនាយប្រហែលជាធ្លាប់គេងអោប គេងថើប និងមានសម្ព័ន្ធភាពស៊ីជម្រៅជាមួយ រាងតូចហើយ បានជាចេះតែស្រម៉ៃលើសៗរហូត
«បើដឹងថារស់ខ្វះគេលែងបានហើយ ឆាប់បន្ថយឥរិយាបទ ហើយដកខ្លួនពីសង្សារឯងឲ្យហើយទៅ» ជុងហ្គុក
«នាងមិនបានធ្វើអីខុសទេ យើងពិបាក»
«កំហុសនាងមានច្រើនលើសពីឯងស្មាន យើងគ្រាន់តែរំលឹកឯងទេណា អ្វីដែលឯងធ្លាប់សង្ស័យវាគឺជាការពិត នាងព្យាយាមទាមទាររបស់មានតម្លៃពីឯងរហូត ព្រោះតែអ្វី? ព្រោះតែនាងយកវាទៅបំពេញរឿងលាក់បាំងជាមួយឯងនោះហើយ» ជុងហ្គុកទះស្មាមិត្តតិចៗ មិននិយាយចំទេ តែក៏អាចឲ្យនាយពិចារណាបាន វាមិនមានអ្វីច្រើនឡើយ
«លាក់បាំង?» យ៉ុនហ្គី
«រឿងសាក់លើ.កជើងដែលឯងឆ្ងល់ក៏អញ្ចឹងដែរ ឯងធ្លាប់គិតទេថាយូមីណាធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ តែជើងនាងមិនមានស្នាមអ្វីសោះ នៅថែមទាំងមានសាក់ទៀត វាខុសពីអ្វីដែលនាងធ្លាប់និយាយឆ្ងាយណាស់» ជុងហ្គុក
«អឹមមម»
«កុំទុកចិត្តគេពេក គេមានរឿងលាក់បាំងឯងច្រើនណាស់ ប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យគេមានឱកាសចាប់ឯងជាប់ណា» នាយចង់និយាយថា ប្រយ័ត្នជាប់អន្ទាក់គេ បើសិនមិនចង់ស្ដាយក្រោយទេនោះ
«ស្ដាប់ឯងនិយាយដូចជានាងមិនមែនសង្សារយើងពិត» យ៉ុនហ្គីចងចិញ្ចើមចូលគ្នា ដោយសារស្ដាប់យូរៗទៅនាងដូចជាគួរឲ្យខ្លាចណាស់ និយាយឲ្យចំមានល្បិចច្រើន
«អឺ...ឯងសង្ស័យបងនាង តែឯងមិនដែលសង្ស័យនាងទេហ្អី?» ជុងហ្គុក
«យើងមិនចូលចិត្តអាម្នាក់នោះស្រាប់ហើយ» យ៉ុនហ្គីងាកមុខចេញ ទាញស្រាមកផឹកបន្ថែមទៀត មិនចូលចិត្តបងគេតែទាក់ទងប្អូនគេ
«ឡប់មែន...នោះ! មកហើយ» ជុងហ្គុកចោលភ្នែកទៅឃើញយូមីណាដើរចូលមក គេក៏កេះមិត្តឲ្យងាកមើល យ៉ុនហ្គីស្រាប់តែដកដង្ហើមធំ