ភាគទី : 02 » [ គាត់ជាព្រាននារី ]
#Yoonmin Novel
__________យូមីណាកំពុងតែអង្គុយអានសៀវភៅនៅបន្ទប់ទទួលភ្ញៀវក្នុងភូមិគ្រឹះមីន ដោយសារថ្ងៃនេះអ្នកស្រីស៊ូហេចង់អញ្ជើញនាងមកញ៊ាំបាយជុំគ្នាដើម្បីបង្កើនភាពស្និទ្ធស្នាល ។ កំពុងរោងចាំនោះ សម្លេងសម្រឹបជើងក្មេងតូចមកឈរជិតនាង ទើបនាងងើបមុខសម្លឹងគេបន្តិច មុននឹងញញឹមសួរ
«ឱ! ជីមីន មកពីពេលណានឹង? លោកពូក្មួយទៅណាហើយ មីងមកចាំគាត់មួយសន្ទុះហើយណា» យូមីណាឈោងដៃចង់ទាញក្មេងតូចមកអោប តែជីមីនខិតចេញមិនឲ្យប៉ះ និយាយពីថាញ៉េញខ្លាំងណាស់ កាលដែលមកដល់មិនសួស្ដីហើយមុខក្រម៉ូវដាក់នេះគឺបង្ហាញច្បាស់ហើយថាមិនស្វាគមន៍
«ប្រហែលកំពុងរវល់និយាយទូរសព្ទជាមួយសង្សារថ្មីគាត់ទេដឹង?» ហើយទៅដឹងមកពីណាថាយ៉ុនហ្គីមានសង្សារថ្មី និយាយបែបនេះរង្គោះរង្គើរបាត់
«សង្សារថ្មី?»
«ត្រូវហើយ...សង្សារក្រោយគាត់ស្អាតណាស់ ភ្នែកលិបៗ សក់ខ្លី ថ្ពាល់ប៉ោងៗ cute មិនមែនតែងខ្លួនសិចស៊ីមាត់ក្រហមងៅទេ» នេះថាឲ្យគ្នាចំៗពេកទេ តែរៀបរាប់សង្សារថ្មីមិញដូចជាប្រហែលលក្ខណៈសម្បត្តិក្មេងខ្លះនៅម្ដុំនឹង កុំប្រាប់ណាសថាមកឈរអួតខ្លួនឯង
«មិនអាចទេ ជាក្មេងកុំរៀននិយាយកុហកមិនល្អទេជីមីន» នាងមិនជឿទេ បើមិនបានឃើញផ្ទាល់ភ្នែក មនុស្សស្រលាញ់គ្នាសឹងអី ស្ងាត់ៗលួចក្បត់មិនទំនងទាល់តែសោះហើយ បើថាគេក្បត់មែននាងក៏មិនមែនមនុស្សស្រីស៊ាំច្រើនដែរ នឹងសួរឲ្យដឹងមូលហេតុ
«បើមីងមិនជឿចាំមើលខ្លួនឯងទៅ លោកពូគាត់ជាព្រាននារី» មិនទាន់ទាំងនិយាយចប់ស្រួលបួលផង យ៉ុនហ្គីក៏ដើរចុះមក ជាមួយទឹកមុខញញឹមដាក់សង្សាររបស់ខ្លួន
«ព្រាននារីអីទៅហ្ហា៎មីន? និយាយគ្នារឿងអីប្រាប់បងផងយូមីណា?» យ៉ុនហ្គីទាញក្មួយមកអង្គុយជិតខ្លួន រាងតូចក៏អោបលោកពូជាប់ងាកទៅមើលមុខនាងល្អ ប្រហែលជាចង់ប្រាប់ថាកុំឲ្យប្រាប់រឿងមិញដល់យ៉ុនហ្គីឲ្យសោះ
«អស! គ្មានអីទេ អូននិយាយលេងជាមួយក្មួយធម្មតាទេ មែនទេជីមីន?» មុខញញឹម តែក្នុងចិត្តនាងដឹងច្បាស់ថាជីមីនមិនចូលចិត្តនាងទេ ការដែលសំខាន់ក្មេងនេះកាចមិនធម្មតា មើលតែទឹកមុខក៏ដឹងដែរ យ៉ាងណាក៏មិនអាចបណ្ដោយព្រោះសម្ដីក្មេងពេលខ្លះអាចជឿបានតែ 50% ប៉ុណ្ណោះ សល់ប៉ុន្មានតាមដានខ្លួនឯង