ភាគទី : 25 » [ ខ្ញុំយល់ព្រម ]
Yoonmin Novel
___________«មិចក៏អ្នកទាំងអស់គ្នាធ្វើដូចជាខ្ញុំជាមនុស្សអាក្រក់ណាស់អញ្ចឹង?» ហាន់សុងញញឹមមិនសូវសមទេ ក្រោយឃើញទាំងលោកពូ ទាំងមិត្តទាំងសង្សារមិត្ត មកបដិសេធជួសម្ចាស់សាមីខ្លួនគេបែបនេះ
«មែនហើយ បងយ៉ុនហ្អា៎ ប៉ុន្មានដងហើយដែលបងចេញមុខជួសក្មួយទាំងដែលក្មួយបងមិនថាអ្វីមួយម៉ាត់ សួរត្រង់ចុះ តើបងគិតយ៉ាងមិចជាមួយបងប្រុសអូន ធ្វើបែបនេះដូចមិនទុកមុខឲ្យអូនសោះ» នាងល្អចាប់ផ្ដើមឡាំងប៉ាធ្វើជាអន់ចិត្តនឹងសង្សារ ដោយហេតុថាបំបាក់មុខនាងនិងបងប្រុសនាងណាស់ បើថាអ្នកដទៃមិនថាទេ
«យូមីណា...បងគ្រាន់តែមិនចង់ឲ្យក្មេងនេះសម្រេចចិត្តលឿនខ្លាំងពេក»
«ខ្ញុំយល់ព្រម...» ជីមីនឆ្លើយកាត់សម្ដីរបស់យ៉ុនហ្គី ដែលធ្វើឲ្យ 3នាក់ដែលបដិសេធជួសមិញស្រឡាំងកាំងសឹងតែបោកក្បាលនឹងពូកទៅហើយ ស្ងាត់មិនមាត់ ដល់ពេលមាត់ហើបមកចាប់មិនឈ្នះ គិតអី?«នែជីមីន...» ថេយ៉ុងស្ទុះមកចាប់ដៃមិត្ត
«មីងយូមីណានិយាយត្រូវហើយ លោកពូដូចជាមិនទុកមុខទុកមាត់ឲ្យលោកហាន់សុងសោះ តើគាត់មានអ្វីមិនល្អទៅ គាត់សម្ដីក៏ផ្អែមនិយាយមានសុជីវធម៌ ចំនែករឿងឋានៈក៏ឃើញថាមិនមានអ្វីខុសគ្នា មែនទេលោកហាន់សុង?» ជីមីនញញឹមដាក់នាយសង្ហាថ្ពាល់ខួចរបៀបពេញចិត្តនឹងគេ តែកុំមើលភ្នែកអ្នកនៅម្ដុំនោះ ដូចកំពុងឆេះភ្លើងយ៉ាងអញ្ចឹង«ហ្ហើស...អរគុណណា៎ដែលយល់ចិត្តខ្ញុំ ខ្ញុំប្រាកដជាធ្វើល្អដាក់ជីមីនមិនឲ្យទាស់ចិត្តទេ» ហាន់សុងឈោងចាប់ដៃតូចៗខ្លីៗមកកាន់ប្រុងនឹងលើកថើប
«ហ្ហែម..! ហ្ហឹមមម!! បងចង់ទៅបន្ទប់ទឹកមួយភ្លេត» យ៉ុនហ្គីប្រហែលអស់ទ្រាំហើយទើបមិនអាចនៅមើលគេបាន ក៏សម្រេចចិត្តសុំទៅបន្ទប់ទឹកវិញ ជុងហ្គុកឃើញសភាពមិត្តប្រញាប់ទៅតាមភ្លាមដែរ
..............
ប្រាវវវ...!!
«ហ្ហើយ! ហ្ហឿយ! ចង្រៃយ៎ គួរឲ្យខឹងណាស់» នាយទាត់តុកៅអី ដែលគេដាក់នៅក្បែរផ្លូវចូលបន្ទប់ទឹក ម៉ួម៉ៅ ខឹងនឹងក្មេងមិនស្ដាប់បង្គាប់ម្នាក់នោះ គិតអី? ចង់បញ្ឈឺនាយឬយ៉ាងណា? ក្រែងប្រាប់ប៉ុន្មានដងហើយតើថាគេមិនមែនមនុស្សល្អទេ ក្បែរគេយូរទៅរាងតូចនឹងត្រូវគេធ្វើបាបមិនខាន