ភាគទី : 03 » [ យើងស្អប់ឯង ]
#Yoonmin Novel
_____________#ព្រឹកថ្ងៃអាទិត្យ 🌈
យ៉ុនហ្គីរៀបចំខ្លួនដើម្បីនាំយូមីណាទៅមើលចិញ្ចៀន ប្រហែលជាអ្នកទាំង2 មានគម្រោងពិសេសអ្វីជាមួយគ្នាហើយ មួយរយៈនេៈឃើញល្អូកល្អើននឹងគ្នាណាស់ ចំនែកជីមីនមិនបានទៅរៀនទេ គេក៏ចង់តាមទៅដែរ មិនដឹងរកលែសបែបណា រាល់លើកឲ្យតែទៅគឺតែងតែរករឿងគេជានិច្ច«លោកពូមិនឲ្យខ្ញុំទៅ គិតថាខ្ញុំមិនអាចលួចតាមទៅមែនទេ? ស្គាល់មីន ជីមីនស្ដើងពេកហើយ» ក្មេងតូចទាញកាបូបស្ពាយចំហៀងខ្ជីខ្ជូតរបស់គេមកស្ពាយ ហើយលបដើរចេញទៅរកតាក់ស៊ី នេះហ៊ានណាស់ តាំងពីដើមមកមិនដែលហ៊ានចេញទៅណាដោយគ្មានអ្នកបើកឡានឡើយ
«ចង់ទៅណាដែរអាអូនតូច?» តាក់ស៊ី
«បើកតាមឡានពណ៌ខ្មៅនោះទៅពូ តាមឲ្យជាប់កុំឲ្យដាច់ពីភ្នែក» ក្មេងតូចសម្លឹងទៅឡានរបស់យ៉ុនហ្គីដែលបើកចេញទៅ តាមជាប់រហូតដល់ហាងលក់គ្រឿងអល្លង្កាមួយកន្លែងក្នុងទីប្រជុំជនក្រុង
«នេះ...មកមកហាងលក់ចិញ្ចៀនធ្វើអី?» ជីមីន
«អាអូនសុំលុយ» តាក់ស៊ី
«Free ឲ្យក្មេងទៅហ្អី?» ជីមីន 😁
«យី...ឡើងឡានមកស្នំកូនអ្នកមាន តែមកចេះតថ្លៃសុំ free អីឯណា ពូចាក់សាំងឡាន មិនមែនចាក់ទឹក ទេ» តាក់ស៊ីរអ៊ូដាក់ក្មេងតូចឲ្យយល់
«បានៗ នេះយកទៅលោកពូមុខប៉ែល» 😒
«យី...ក្មេងនេះ ហ្ហើយ គិតខុសឬត្រូវដែលទទួលភ្ញៀវកៅឆាយម្នាក់នេះ» ពូតាក់ស៊ីរអ៊ូបន្តមុន នឹងបើកឡានចេញទៅបាត់ នៅសល់តែជីមីនដែលឈរមុខដូចគេចងបាញ់នៅមុខហាង+ ក្នុងហាង
យ៉ុនហ្គីនិងយូមីណាកំពុងតែឈររើសចិញ្ចៀន ទឹកមុខ ម្នាក់ៗញញឹមប៉ប្រឹមសប្បាយចិត្តណាស់ ប្រហែលជាជិតសម្រេចបំណងហើយមើលទៅ«នែ...នៀក!» ផាច់!//
សុខៗមានស្រីម្នាក់ចូលមកក្នុងហាង មុខឡើងមាំហើយមកដល់ក៏ចាប់ទាញសក់របស់យូមីណា ទះនាងល្អមួយកំភ្លៀងឡើងផ្ងាកក្រោយ ស្នាមម្រាម5ពេញថ្ពាល់ក្រពុំ ហើយមានរឿងអីហ្នឹង? នាងម្នាក់នេះមកពីណា?«អូយ...»
«នែ! មិចក៏នាងមកទះសង្សារខ្ញុំ?» យ៉ុនហ្គីច្រលោតខឹងស្ទុះរុញនាងវិញ ហើយក៏ងាកមកជួយលើកយូមីណាដែលយំរហាមព្រោះឈឺមុខ ណាមួយក៏ខ្មាស់គេផងដែលត្រូវអ្នកណាមិនដឹងទះកំភ្លៀង