🥀 ក្មេងសម្អប់ 🥀

1.2K 86 10
                                    

ភាគទី : 33 » [ ស្រីម្នាក់នោះជិះរទេះរុញ ]
Yoonmin Novel
___________
ជីមីនបានទៅរស់ផ្ទះមីងរបស់ថេយ៉ុងហើយពួកគេក៏ចាប់ផ្ដើមស៊ើបតំរុយរបស់ស្រីម្នាក់ដែលជាមិត្តភក្តិយូមីណា តាមដែលដឹងមកនាងម្នាក់នេះមុខលុយណាស់ កាលដែលអាចបិទមាត់នាងបានក៏ដោយសារតែលុយដែរ ដូច្នេះនាងប្រាកជាជាត្រូវការលុយដើម្បីហេតុផលអ្វីម្យ៉ាងហើយ

#កាស៊ីណូ
«នែ...មិចក៏ឯងហ៊ានចូលមកកន្លែងនេះ?» ថេយ៍ មើលលើមើលក្រោមមិនចង់ចូល ដោយសារសុទ្ធតែពួកអ្នកលេងឈរយាមសងខាង មើលទៅមិនគួរឲ្យទុកចិត្តឡើយ ម៉ាហ្វៀអស់នេះនិយាយមិនស្រួលគេបាញ់ចោលមិនស្ដាយទេ

«លឺអ្នកជិតខាងផ្ទះនាងប្រាប់ថានាងមកលេងល្បែងបាត់ 3ថ្ងៃហើយ បើមិនមករកនៅទីនេះធ្វើមិចជួប ឯងកុំខ្លាចយើងមិនបានធ្វើអីខុសទេ» ជីមីនដើរនាំមុខចូលទៅមុន ដើម្បីតាមរកស្រីនោះពិតជាមិនងាយស្រួលមែន

ដើរចូលបានបន្តិចក៏មានប្រុសមាឌធំ 2នាក់អូស ប្រុសម្នាក់ចេញមកក្រវ៉ាត់ទីងណាត់ទីងណែង ថេយ៉ុងនិងជីមីនគេចទៅពួននៅម្ខាងជាបន្ទាន់
«ចេញឲ្យបាត់ទៅ! អត់លុយផងចង់មកលេងល្បែង អាចង្រៃ!» ក្រុមអ្នកលេងជេរប្រទិចប្រុសម្នាក់ដែលត្រូវគេវាយបែកមុខបែកមាត់ នៅតែខ្លាំងងើបជេរគេវិញទៀត
«ហ្ហើយ! អូយ...ចាំមើលណាស ពេលប្អូនយើងបានប្ដីសេដ្ឋី យើងនឹងយកលុយមកគប់ក្បាលពួកឯង ធ្វើយ! អស្ចារ្យស្អីប៉ុណ្ណឹង?» នាយច្រលោមខាងកាយវិការមិនទំនងតែម្នាក់ឯង

«នោះគឺលោកហាន់សុងតើ...» ថេយ៉ុង
«គេមកលេងល្បែងផងហ្អី? នេះបើមិនមកដល់ទីនេះមិនដឹងទេ» ជីមីនយកដៃខ្ទប់មាត់ហួសចិត្តជាខ្លាំង សំបកក្រៅសុភាពបុរស តែការពិតជាមនុស្សញៀនល្បែងសោះ
«គេនិយាយពីមីងយូមីណាតើ គ្នាថាគ្រួសារឯងជួបហានិភ័យធ្ងន់ហើយ ឯងថតធ្វើអី?» ថេយ៉ុង
«ភស្តុតាងសំខាន់» គ្រាន់តែហាន់សុងចេញទៅបាត់ ប្រុសមាឌធំ 2នាក់អំបាញ់មិញមកឈរក្រោយថេយ៍មីនពីពេលណា?
«ធ្វើស្អី? ទីនេះហាមមិនឲ្យថតផ្ដេសផ្ដាសទេ» សម្លេងធំគ្រលរបន្លឺមក ថេយ៍មីនព្រឺរក្បាលសំពោង ងាកយឺតៗទៅស្ញេញស្ញាញដាក់ពួកគេ
«ហ្ហឺ...😁» ថេយ៍មីន
______
«ចូលទៅ!» ប្រុសមាឌធំរុញក្មេង2នាក់នេះចូលទៅក្នុងបន្ទប់មេរបស់ពួកគេ បញ្ជាក់ថាជាម្ចាស់កាស៊ីណូ មេម៉ាហ្វៀ?
«យកពួកយើងមកទីនេះធ្វើអី? ពួកយើងមិនបានធ្វើអីខុសឯណា» ជីមីនចាប់ផ្ដើមប្រកែកខ្លាំងៗ មិនទាន់រកតម្រុយស្រីម្នាក់នោះឃើញផងមកជាប់អន្ទាក់ម៉ាហ្វៀឯណាណេះវិញ

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now