ភាគទី : 19 » [ សុំគេងអោបបានទេ? ]
Yoonmin Novel
___________
យ៉ុនហ្គីយកដៃញីក្បាលងាកទៅមើលមុខប៉ារបស់ខ្លួន មិចក៏ដៃដល់ម្លេះ វាយក្បាលកូនខ្លួនឯងទៅកើតនៀក
«លោកប៉ា...» យ៉ុនហ្គី
«ចេញឲ្យឆ្ងាយពីចៅយើងភ្លាម នេះបើយើងមកមិនទាន់ឯងប្រុងធ្វើស្អីគេហ្ហាស?» លោកតា
«មានធ្វើស្អី? គ្រាន់តែអោបចង្កេះពីក្រោយ» ស្ដាប់សម្ដីចុះ ឡើងធម្មតាៗ តែកាយវិការមិនធម្មតាទេ បើសិនលោកតាមកមិនទាន់ប្រហែលលើសពីអោបទៀត
«លោកពូមកធ្វើអីដែរ?» ជីមីនកាន់វែកជាប់ដៃ បើហ៊ានតែចូលមកទៀតត្រូវមួយវែកមិនខាន អាវុធសុទ្ធតែទំនើបៗម៉ងនៀក
«យើងទៅរកឯងនៅផ្ទះថេយ៉ុង តែគេមិនប្រាប់យើងទេ ដូច្នេះហើយទើបយើងមករកនៅទីនេះ» យ៉ុនហ្គី នៅតែអង្អែលក្បាលដែលនៅឈឺ ពកហើយក៏មិនដឹង
«ខ្ញុំបំពេញតាមបំណងលោកពូតើ ក្រែងចូលចិត្តដេញខ្ញុំនោះអី ឥលូវហេតុអីក៏តាមមក» ជីមីនវាយបកសម្ដីវិញហើយមិនព្រមស្របដូចមុនទេ ព្រោះថាមនុស្សនៅចំពោះមុខនេះក៏មិនណយប៉ុន្មានដែរ
«យើងមកតាមមនុស្សរបស់យើង» នាយនិយាយទាំងមិនមើលមុខរបស់រាងតូចទេ ចេះនិយាយចេញមករួច មនុស្សរបស់នាយអញ្ចឹងមែនទេ
«ឈប់រញ៉េរញ៉ៃទៅ បើរកឃើញហើយដឹងថាក្មួយនៅឯណាហើយក៏ឆាប់ទៅវិញទៅ» លោកតាបង្ហាញកាយវិការដេញកូនប្រុសឲ្យទៅវិញ គាត់មិនចង់លឺសម្លេងរំខាន ឈ្លោះប្រកែកគ្នាទេ
«ដេញៗ...ម្នាក់ៗដូចស្អប់ខ្ញុំដល់ហើយ» យ៉ុនហ្គី
«លោកពូ...» ជីមីនឃើញទឹកមុខយ៉ុនហ្គីហាក់ដូចជាអន់ចិត្ត ទើបហៅគេរបៀបអង្វរ
«បាន! បើគ្រប់គ្នាមិនស្វាគមន៍ខ្ញុំហើយ តើខ្ញុំនៅមុខក្រាស់ដល់ណាទៀត ទៅវិញក៏បាន» ថាហើយក៏ងាកក្រោយ ក្នុងចិត្តរាប់ជំហានឈានយឺតៗរងចាំឲ្យគេហៅខ្លួនមកវិញ នាយដឹងថាជីមីននឹងចិត្តមិនដាច់ទេ (1-2-3...!)
«លោកពូ...គឺ! យ៉ាងណាក៏មកហើយ ផ្លូវឆ្ងាយ នៅពិសារបាយសិនទៅ» នៅតែជីមីនឃាត់គេដដែល ឃើញទេ នាយដឹងចរឹកក្មេងនេះច្បាស់ នាយដឹងថារាងតូចស្រលាញ់នាយដដែល មិនអាចបណ្ដោយឲ្យនាយដើរចេញទៅវិញទេ
«លោកប៉ាលឺទេ ចៅលោកប៉ាជាអ្នកឃាត់ខ្ញុំ» នេះនៅមានមោទនភាពទៀតណ៌លោកបង កុំតែជីមីន នៅយល់ថាជាគ្រួសារតែមួយ មិនចង់មើលមុខគ្នាមិនចំ ទើបចេះតែព្យាយាមសម្រប គួរតែដឹងខ្លួនខ្លះហើយ
«អាក្បាលខូច» លោកមីនក្រវីក្បាលហួសចិត្ត
________
#តុអាហារ
យ៉ុនហ្គីនៅអង្គុយទល់មុខជីមីន ជើងនៅមិនសុខទេ ចេះតែលូកទៅត្រដុះជើងរាងតូចមិនឈប់
«ខិខិ...!» ជីមីនទ្រាំមិនបានឡើងឈ្លក់បាយ
«កើតអីចៅ?» លោកតាហុចទឹកឲ្យយ៉ាងលឿន
«ស្រមោចខាំជើង ស្រមោចកញ្ចាស់!» ជីមីនលើកទឹកផឹកទាំងសម្លក់យ៉ុនហ្គីមិនឈប់ លួចជេរប្រយោល
«ស្រមោចកញ្ចាស់វាចង់ខាំសាច់ខ្ចីៗទេដឹងលោកប៉ា» យ៉ុនហ្គីដួសបាយញ៊ាំទាំងញញឹមសុខៗក៏ស្រែកអូយវិញម្ដង
«អូយ! សឺត...»
«លោកពូស្រមោចខាំដែរមែនទេ?» ជីមីនប្រញាប់សួរទាំងជើងនៅជាន់ញីជើងរបស់យ៉ុនហ្គីនៅឡើយ ហើយមួយគូនេះគេលែងសង្គ្រាមជើងមែន? ក៏ទ្រង់សងសឹកទាន់ហន់ម្លេះ?
លោកតាក្រវីក្បាលហួសចិត្តទៀតហើយ មើលទៅរកភាពស្ងប់សុខមិនឃើញទេ បើលែងសង្គ្រាមមកចឹងៗនៀក
________
#ចំការក្រូច
«លោកប៉ាដឹងចិត្តដល់ហើយ ហ្ហើយ...» ស្រស់ស្រាយណាស់មែនទេពូដែលងាកទៅណាក៏សុទ្ធតែក្រូចរបស់ចូលចិត្តនោះ ជីមីនក៏នៅក្បែរៗ នោះដែរ កំពុងតែបោចស្មៅ
«មកជួយតិចមើល ធ្ងន់ណាស់» ជីមីនលើកលែងសំណល់ស្មៅ និង សំរាមមិនរួចទើបហៅលោកពូឲ្យមកជួយ
«គ្រាន់តែប៉ុណ្ណឹងក៏លើកមិនរួចដែរ» នាយលើកធ្វើព្រងើយ ជីមីនក៏ញញឹម មិនមែនរាងតូចលើកមិនរួចទេ តែចង់ឲ្យនាយធ្វើដែរ មិនមែនមកឈឺមើល ចំការ នេះជារបស់នាយដូច្នេះនាយខ្លួនឯងគួរជាអ្នករក្សា
«កន្លែងចោលមិនឆ្ងាយទេ កុំដើរទៅឆ្ងាយពេកប្រយ័ត្នធ្លាក់រណ្ដៅ» ជីមីនស្រែកប្រាប់ពីចំងាយ និយាយមិនទាន់ផុតពីមាត់ស្រួលបួលផង ក៏លឺសម្លេងផ្លុក ធ្លាក់រណ្ដៅភក់មែន ជីមីនប្រញាប់រត់ទៅមើលសភាពរបស់លោកពូ ពុទ្ធោ...មុខប្រលាក់សុទ្ធតែភក់
«អឹមម ហ្ហឹស.ហ្ហឹស...» រាងតូចអត់មិនបាននឹងសើច លោកពូដែលមុខនិងសក់សុទ្ធតែភក់ ខំស្រែកប្រាប់ហើយថាមើលរណ្ដៅផង
«នៅសើចចេញទៀត?!» 😒
«មោះឡើងមក» ជីមីនដាក់ដៃឲ្យនាយចាប់ឡើងមកវិញ យ៉ុនហ្គីក៏ឈោងមកចាប់តែមានឯណាទាញជីមីនឲ្យធ្លាក់ទៅដែរ ប្រលាក់តែឯងមិនអស់ចិត្តទេ
«អ្អាវវវ....!! លោកពូ ហ្ហឹកៗ» ជីមីនធ្លាក់ទៅសង្គ្រប់នាយក្នុងភក់ដែរ និយាយពីថាសប្បាយអរណាស់បានគេប្រលាក់ជាមួយខ្លួនដែរ នៅអោបគេជាប់ណែនទៀត pink pink ដល់កហើយក្នុងភក់ 🙄
«លែង! ខំទាញឲ្យឡើងទៅលើ បែរជាទាញខ្ញុំមកប្រឡាក់ជាមួយទៅវិញ លោកពូចង់ធ្វើបាបខ្ញុំច្បាស់ណាស់ ហ្ហឹក» រាងតូចងរហើយ មនុស្សអីក៏ចរឹកយ៉ាប់យ៉ាងនេះ មុខម្នាក់ៗឡើងគួរឲ្យអស់សំណើច
«មិញសើចយើងឆ្ងាញ់ណាស់ ឥលូវយ៉ាងមិចដែរ?» នាយនៅសួរទៀត មិចក៏មិនឆាប់ងើបឡើងទៅ
«លែងមើស កុំមកអោបខ្ញុំញឹកពេក មុននោះសំណាងហើយដែលលោកតាមិនចាប់អារម្មណ៍» ជីមីនចង់ថាពេលនាយអោបគេនៅផ្ទះបាយនោះ សំណាងលោកតាមិនសួរដេញដោល ក្មួយក៏ធំហើយនៅអោប នៅពរដល់ណាទៀត
«ក៏ប្រាប់គាត់ត្រង់ៗទេដឹងថាឯងនឹងយើងធ្លាប់...!»
«ចង់ឲ្យខ្ញុំយកភក់ញាត់មាត់លោកពូមែនទេ?» 😡
«ហ្ហើស.ហ្ហឹស...» នៅសើចចេញទៀត
............
«ស្លាប់ៗ...ក្មេង3ឆ្នាំឬមិនមែន?» លោកតាមីនចងចញ្ចើមយកដៃញីថ្ងាស់ បន្ទាប់ពីឃើញពូក្មួយឈរទន្ទឹមគ្នាមុខសុទ្ធតែភក់ទាំង2 (ស្រម៉ៃរូបភាព😂) និយាយពីថាឈឺក្បាលគ្មានថ្ងៃស្វាងទេមើលទៅ
«មកពីគាត់ទាញខ្ញុំទៅដែរ» ជីមីន
«វារអឹល ហើយឯងមាឌប៉ិនស្រមោច មិនឲ្យធ្លាក់មកដែរ កុំមកបន្ទោសយើង» យ៉ុនហ្គី
«លោកពូមានចេតនា» ជីមីនមិនសុខចិត្ត
«យី...ចេះតមាត់?» យ៉ុនហ្គីច្រត់ចង្កេះតបត
«បានៗៗ...ទៅងូតទឹកចេញឲ្យឆាប់ មុនពេលតាដេញឲ្យទៅសេអ៊ូលវិញទាំង2នាក់ ឈឺក្បាលស្លាប់មិនខានទេមើលទៅ» លោកតាលើកដៃរ៉ាហាមឃាត់ មិនឲ្យបន្តឈ្លោះគ្នាទៀត បើនៅប្រកែកក្រៀមភក់ដុះលែងចេញឥលូវហើយ#បន្ទប់ទឹកជីមីន
តុក...តុក...!!
គ្រាន់តែទាញបើកទ្វារបម្រុងថាមើលថាជាអ្នកណា អ្នកខាងក្រៅក៏រុញចូលមកដោយគ្មានការអនុញ្ញាតបាត់ទៅហើយ
«សុំងូតដែរ បន្ទប់ទឹកយើងខូចក្បាលរុំមុយនេ» គិត ទៅសារនេះ top របស់ admin មុខក្រាស់កម្រាស់ 300តឹកហើយតើនៀក តែមិនអីទេ យ៉ាងណាក៏ធ្លាប់ងូតជាមួយគ្នាតាំងពីតូចមកហើយដែរ
«នេះ! លោកពូធ្វើអី?» ដោយឃើញនាយដោះអាវ ហើយក៏កំពុងស្រាតខោបន្តទៀត ទើបជីមីនសួរកាត់
«ងូតទឹក ហើយមិចប្រុងងូតទាំងខោអាវ?» នាយឆ្លើយធម្មតាៗដូចក្នុងនោះមានតែម្នាក់ឯង នេះជីមីនមិនមែនក្មេង 5-6ឆ្នាំដូចមុនទេ ធ្វើអីក្រែងចិត្តគ្នាខ្លះផង កុំបង្ហាញអស់ៗពេក
«តែ! ទុកខោខ្លីមួយទៅ» ជីមីនងាកមុខចេញ និយាយទាំងរអៀសមាត់ យកដៃបិទភ្នែកម្ខាងបើកភ្នែកម្ខាង
«យ៉ាងមិច?! ឯងអៀនស្អី? មិនធ្លាប់ឃើញ ឬក៏ចង់សាកម្ដងទៀត» ឃើញគេអៀនអញ្ចឹង នាយកាន់តែសប្បាយញ៉ោះទៀតហើយ សុខៗក៏ដើរចូលទៅជិតនិងនិយាយពាក្យដែលធ្វើឲ្យរាងតូចកាន់តែក្រហមមុខក្ដៅភាយៗ
«ឆ្គួតទេហ្អី? ឈប់និយាយទៅ» ជីមីនងាកមករុញទ្រូងនាយឲ្យខិតចេញឆ្ងាយពីខ្លួន តែដៃសំណាងក៏បានប៉ះទ្រូងហាប់ណែនរបស់នាយសង្ហាពេញៗដៃជាហេតុជម្រុញឲ្យអារម្មណ៍កាន់តែច្របូកច្របល់ឡើង
«ហ្ហឹស.ហ្ហឹស...មុខឯងក្រហមម្លេះ? យប់នេះសុំគេងអោបបានទេ?» នាយនៅតែនិយាយញ៉ោះបន្ថែមទៀត ដូចមិនត្រូវគ្នាទេមុននោះ ឥលូវមកសុំគេងអោប សង្ឃឹមទៅពូថាគេព្រមជាមួយនោះ
«ទៅអោបមេជ្រូកទៅ ឆឹស!» 😒
«មេជ្រូកអោបមិនពេញដៃ ហើយក៏មិនមានថ្ពាល់
ក្រអូបដូចឯងដែរ» ហៃយ៉ា...លោកពូចេះញ៉ែរទៀត ចេះតាមអ្នកអានម៉ង អ្នកអាននេះនាំចាស់ដូចយ៉ុនហ្គីខូចអស់ហើយ
«ចេញពីបន្ទប់ទឹកខ្ញុំទៅ» ជីមីនខាំមាត់ខឹងនឹងសម្ដីរបស់គេ ណាមួយក៏អៀនផង និយាយចំៗពេកប្រឈមមុខមិនបានទើបប្រញាប់ដេញគេឲ្យចេញ
«ចេញទៅណាបើមិនទាន់បានចម្លើយផង...» នាយចាប់ទាញរាងតូចមកឈរក្រោមទឹកផ្កាឈូកជាមួយគ្នា ទឹកបានស្រោចស្របពេញរាងកាយអ្នកទាំង2 ដៃមឹករ៉ាវដោះអាវរបស់រាងតូចចេញយឺតៗ រាងកាយអាក្រាត ទាំង2នាក់ក្រោមទឹកផ្កាឈូកក៏បង្ហាញឡើង
«កុំអី...ខ្ញុំខ្លាច» ជីមីនប្រញាប់ឃាត់ ពេលនាយអោនមករកបបូរមាត់ខ្លួនប្រុងនឹងថើប
«យើងថ្នមតើ...» ណក៎ ជឿទៅថាថ្នម បោកទេ 😒
«តែខ្ញុំមិន អ្ហឹមមម!» កាត់ 🤪To be continue.....
លីលី វីស្ទែន 🌸