🥀 ក្មេងសម្អប់ 🥀

1.6K 82 14
                                    

ភាគទី : 41 » [ អាចរួមដៃជាមួយខ្ញុំទេ? ]
Yoonmin Novel
___________
ថេយ៉ុងបើកឡានមកផ្ទះរបស់យូមីណា ដោយដឹងដំណឹងថាជីមីនមកទីនេះ ទើបប្រញាប់មកឲ្យបានលឿនបំផុត
«សម្លាញ់ ឯងកើតអី?» ថេយ៉ុងចូលទៅដល់ភ្លាមក៏ស្ទុះស្ទារចាប់ដៃជើងមើលថាមិត្តខ្លួនមានកើតអ្វីឬអត់ មិចក៏សុខៗរើចេញលឿនយ៉ាងនេះ?
«លោកពូរកកន្លែងស្នាក់គ្នាឃើញហើយ» ជីមីន
«ហេតុអីចាំបាច់គេចពីគាត់? ស្ដាប់ការរៀបរាប់របស់ឯងមួយព្រឹកមកនេះ មីងអាចមើលដឹងឯងនិងគាត់មានអារម្មណ៍បែបណាចំពោះគ្នាហើយ» យូមីណាយល់ការណ៍រហ័សព្រោះនាងឆ្លងកាត់ រឿងស្នេហានេះមកច្រើនគ្រប់គ្រាន់ហើយ ចំនែកចរឹករបស់យ៉ុនហ្គីនាងរឹតតែស្គាល់ច្បាស់ទៀត
«គឺ...ពួកយើងមិនអាច គាត់ស្រលាញ់មីង» 😞
«ហ្ហើយ...អីក៏វេទនាម្លេះនៀក» ថេយ៉ុង
«មីងលែងមានអារម្មណ៍អីជាមួយគាត់យូរហើយ ចំនែកស្នេហាក្លែងក្លាយដែលលាក់បំពួនពីក្រោយអារម្មណ៍ពិតរបស់គាត់កំពុងបង្ហាញមកបណ្ដើរៗហើយ ពេលដែលមីងបកអាក្រាត នាងល្អនោះហើយ តើគាត់នៅស្រលាញ់នាងទៀតទេ?» យូមីណា
«អញ្ចឹងមីងនឹងរួមដៃបកអាក្រាតនាងនៅពេលណា ភស្តុតាងនៅប្រមូលមិនទាន់គ្រប់ទេ» ជីមីនងាកមកនិយាយពីរឿងដែលចាំបាច់នៅក្នុងបេសកម្មរបស់ខ្លួនលើកនេះសិន ព្រោះថានេះជារឿងសំខាន់ដែលចាំបាច់ត្រូវឆ្លងកាត់ឲ្យបាន

«លោកហ្យុងជុនបានចេញមុខជាមួយនឹងសាក្សី ក៏ដូចជាភត្តុតាងហើយ នាងម្នាក់នោះគឺនាងជាមិត្តមុខលុយបានដឹងរឿងគ្រប់យ៉ាងតែមិនព្រមបកអាក្រាត កំពុងស្ថិតក្នុងដៃរបស់ហ្យុងជុន» យូមីណានិយាយពីហ្យុងជុនដូចជាស្និទ្ធស្នាលជាងមុន មានឆ្ងល់ទេថាហេតុអីនាងអាចមកពឹងពាក់គេបានងាយម្លេះ?
«លោកហ្យុងជុនទៀតហើយ?» ថេយ៉ុង
«គាត់តែងតែជួយពួកយើងគ្រប់រឿង» ជីមីនលួចញញឹមបន្តិច ក៏ឃើញថាអ្នកលេងដូចជាគេក៏មានចំនុចល្អច្រើនដែរ
«មែនហើយ គេជាមនុស្សល្អណាស់» យូមីណា
_________
#Jeon Club

ផឹកទៀតហើយ...និយាយពីថាហាមមិនស្ដាប់ ជុងហ្គុកអង្គុយសម្លក់មិត្តខ្លួនដែលហើមមុខហើមមាត់ដោយសារផឹកច្រើនពេក លើកនេះខូចចិត្តកម្រឹតធ្ងន់ហើយ

«ដឹងថាយើងនឹក ដឹងថាយើងចង់នៅក្បែរហើយ តែនៅតែរត់ចោលយើងទៀត ដឹងគិតអីទេ» យ៉ុនហ្គីរអ៊ូតិចៗម្នាក់ឯងយ៉ាងឈឺចាប់ ខូចចិត្តមិនស្ទើរឡើយ គិតស្មានថារាត្រីនោះកន្លង ខ្លួននិងក្មេងតូចប្រាកដជាត្រលប់មកល្អដូចដើមហើយតើ
«ហើយមិចក៏ទៅរកគេឃើញ?» ជុងហ្គុក
«និយាយដល់ត្រង់នេះ នៀក! ឯងរួមគំនិតជាមួយសង្សារឯងលាក់យើងមែនទេហ្ហាស? អាមុខទន្សាយ...🫵» យ៉ុនហ្គីឈោងដៃទាញកអាវមិត្តមកចង្អុលមុខចំៗ កំពុងតែខឹងមិនទាន់បានជម្រះបញ្ជីរផង លាក់បាំងធ្វើមុខងាប់មិនព្រមប្រាប់ទាំងដែលដឹងហើយថានាយតាមរកជីមីនម្ដងៗពិបាកប៉ុណ្ណា
«អឺ! វាមកពីឯងចរឹកយ៉ាប់ខ្លួនឯង ធ្វើខុសតែឯងតែសង្សារយើងរត់ចោលយើងដែរ យើងដាច់របបរាប់អាទិត្យដោយសារឯង បើយើងមិនអាត្មានិយម កូនប្រុសយើងវាឯកាណាវ៉ើយ» នាយសង្ហានេះក៏បកស្រាយបានល្អទៀត អាណិតគ្នាដែរ រឿងនេះបន្ទោសគេមិនបានទេ
«ហើយឥលូវគេនៅឯណា?» យ៉ុនហ្គីប្ដូរឥរិយាបទ យល់ថាវាជាការពិត នាយជាអ្នកខុសខ្លួនឯង ហេតុអីត្រូវទៅលំបាកដល់ជុងហ្គុកវិញ
«យើងមិចដឹង» ជុងហ្គុកមិនដឹងពិតមែន ព្រោះថេយ៍ប្រញាប់ចេញទៅមិនបានប្រាប់នោះទេ

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now