🥀 ក្មេងសម្អប់ 🥀

1.2K 84 11
                                    

ភាគទី : 37 » [ មីងនៅស្រលាញ់គាត់ទេ? ]
Yoonmin Novel
___________
ថេយ៉ុងនិងជីមីនបានទាក់ទងទៅយូមីណាដើម្បីណាត់ជួបនៅកន្លែងមួយនិយាយគ្នា ហើយវាក៏បានផលមែន នាងពិតជាមក តែអ្វីដែលធ្វើឲ្យជីមីនរលីងរលោងទឹកភ្នែក មានអារម្មណ៍ថាខុសចំពោះនាងនោះគឺ ខ្លួនជាចំនែកដែលធ្វើឲ្យនាងជួបគ្រោះថ្នាក់រហូតពិការជើងបែបនេះ
«មីងយូមីណា» រាងតូចងើបឈរក្រោយឃើញស្រីស្រស់ជិះរទេះរុញចូលមកដោយដៃរបស់នាងរុញកង់រទេះដោយខ្លួនឯង នាងនៅក្មេងដដែល ស្រស់ស្អាត ហើយក៏ទន់ភ្លន់

«អង្គុយចុះទៅជីមីន រីករាយណាស់ដែលបានជួបឯងម្ដងទៀត ឯងនិងបងយ៉ុនសុខសប្បាយទេ?» ជួបភ្លាមនាងក៏រាក់ទាក់តាមការគួរដែលតែងធ្វើ
«មិនសុខទេ លោកពូនិងខ្ញុំឈ្លោះគ្នារហូតនឹង គាត់នៅតែនឹកមីង ស្រលាញ់មីងខ្លាំងដូចដើម» ជីមីនចង់ថាគេស្រលាញ់យូមីណាណាស់ ទោះកន្លងទៅយូរប៉ុណ្ណាក៏ដោយ ចំនែកខ្លួនគ្រាន់តែជាក្មេងសម្អប់ដែលចូលចិត្តបំបែកបំបាក់គេ

«មីងដឹងទេ លោកយ៉ុនដេញជីមីនចេញពីផ្ទះ 2ដងហើយ ដោយសារតែគិតថាជីមីនធ្វើឲ្យមីងមិនសប្បាយចិត្ត» ថេយ៉ុងជួយបន្ថែម ហើយវាក៏ជាការពិតដែលយ៉ុនហ្គីធ្វើបែបនេះបាន
«មីងមិនខឹងឯងទេ រឿងយល់ច្រលំនោះវាបានកន្លងផុតយូរហើយ» យូមីណា
«ជើងមីង..? មកពីខ្ញុំមែនទេ?» អារម្មណ៍ដែល យល់ថាវាជាកំហុសខ្លួនចាប់ផ្ដើមកើតឡើង នាងពិតជាគួរឲ្យអាណិតណាស់ ជួបរឿងបែបនេះនាងនៅតែចិត្តធ្ងន់បានទៀត
«មកពីមីងមិនប្រយ័ត្នរត់ចូលឡានខ្លួនឯង នេះឯងមិនបានរុញច្រានមីងឯណា មានអីដែលជាកំហុសរបស់ឯងនោះ កាលពី 5ឆ្នាំមុនមីងទទួលស្គាល់ថាពិតជាខឹងឯងមែនទើបមីងផ្ដាច់ទំនាក់ទំនងនឹងគ្រួសារមីន ក៏ដូចជាបងយ៉ុន តែគិតឲ្យសព្វៗទៅមិនបានអ្វីមកវិញទេ យល់ថាមកពីមីង និងបងយ៉ុនមិនមែនគូច្រើនជាង» យូមីណាញាក់ស្មាកាយវិការទាំងញញឹមស្រាល មើលទៅនាងដូចជាលែងមានអារម្មណ៍អីជាមួយយ៉ុនហ្គីទៀត ហើយ
«មីងនៅស្រលាញ់គាត់ទេ?» ជីមីនចង់ដឹងធ្វើអីហ្នឹង? ជជីកសួរដល់ហើយ ឬមួយក៏មានសង្ឃឹមខ្លះៗលើទំនាក់ទំនងខ្លួនដែរ
«ហ្ហឹមម អត់ទេ...នៅឆ្ងាយគ្នាយូរឆ្នាំមីងបានស្វែងយល់អ្វីជាច្រើន គិតថាមីងនិងគាត់មិនសមគ្នាទៀតទេ» យូមីណាក្រវីក្បាលតិចៗ ឬមកពីនាងពិការជើងទើបនាងគិតថាខ្លួនលែងសមនឹងយ៉ុនហ្គីហើយ

🥀 ក្មេងសម្អប់ 🥀Where stories live. Discover now