ភាគទី : 35 » [ខ្ញុំបានតម្រុយថែមទៀតហើយ]
Yoonmin Novel
___________
ថេយ៉ុងចេញពីធ្វើការក៏វ៉ាក់អឺនឹងជុងហ្គុកដែលឈរខ្នងនឹងទ្វារឡានរបស់រាងតូច ទឹកមុខដូចជាខឹងគុំគួនណាស់
«បង...? អ្អាយយយ...!» រកនឹងគេចទៅហើយក៏ត្រូវរាងក្រាស់ចាប់លើកលីដូចបាវស្រូវដើរតម្រង់ទៅឡានរបស់ខ្លួនធ្វើមិនដឹង នាយត្រូវតែដាក់ទោស ហេតុអីចិត្តដាច់រត់ចោលនាយទៅវិញ ជុងហ្គុកមានបានធ្វើអីខុសឯណា?
គ្រឹបប...!!
«អូនគិតអីហ្ហាស?» ជុងហ្គុកចូលឡានហើយចាប់ទាញដើមដៃថេយ៉ុងឲ្យខិតមកជិតគេ នេះមិនយល់មែនទេថាគេតាមរកពិបាកប៉ុណ្ណា? បើស្រលាញ់គ្នាហេតុអីទុកមិត្តភក្តិសំខាន់ជាងសង្សារទៅវិញ
«.....» រាងតូចមិនតបតែភ្នែកក្រលេបក្រឡាប់ដូចកំពុងរកនឹកអ្វីម្យ៉ាង ប្រហែលជាខ្លាចថានាយនឹងយករឿងនេះទៅប្រាប់យ៉ុនហ្គីបន្ត ដោយឃើញថាគ្មានចម្លើយបែបនេះ រាងក្រាស់ក៏កាន់តែឆេះឈួលទៀត
«អ្ហឹមម...» ថេយ៉ុងបើកភ្នែកធំៗក្រោយត្រូវសង្សារចាប់ថើបខាំបបូរមាត់តូចខ្លាំងៗពេញ ដោយកំហឹង ដៃតូចៗលើករុញច្រាននាយចេញ«មិចក៏មិនឆ្លើយ? បងខុសអី ខឹងអាយ៉ុនមិចបានរត់ចោលបង ហ្ហឹស! កំប្លែងណាស់ អូនអត់មានស្រលាញ់បងអីបន្តិចទេហ្អី?» ជុងហ្គុកដូចកំពុងនិយាយម្នាក់ឯងមិចមិនដឹងទេ ដោយសារតែថេយ៍មិនតបនាយសោះ
«អូនស្រលាញ់ តែ...»
«តែអូនស្រលាញ់មិត្តអូនជាងបង បងនៅតែមិនយល់សោះថាអូនធ្វើបែបហ្នឹងដាក់បងបានទៅរួច ដឹងថាបងខ្វល់ចិត្តប៉ុណ្ណាទេ? បងទៅរកអូន រាល់ថ្ងៃ អង្គុយចាំអូនមកផ្ទះវិញដូចមនុស្សឆ្គួត បងផឹក បងពិបាកចិត្ត ហើយអូនវិញជួបបងហើយក៏នៅតែធ្វើដូចបងនឹងបង្កកំហុសអីយ៉ាងអញ្ចឹង...បង! ហ្ហើយ...» នាយក្ដាប់ដៃវាយចង្កូតឡានដោយ កំហឹង អន់ចិត្ត មានអីមិចក៏មិនពិភាក្សាគ្នាសិនទៅ តាមអារម្មណ៍ពេកហើយ
«អូន...អូនសុំទោស ហ្ហឹក កុំខឹងអូន...» រាងតូចក៏ ភ័យនឹងទង្វើរបស់ជុងហ្គុកដែរ ពេលគេខឹងសរសៃដៃគេឡើងធំៗណាស់ ណាមួយក៏រាងដឹងកំហុសដែលធ្វើជ្រុលដាក់នាយ រត់ទៅមើលថែមិត្ត តែភ្លេចគិតពីសង្សារ
«ខិតមកជិតបង...» នាយងាកទៅឃើញមាត់តូចពេបរលីងរលោងនៅចំពោះមុខ🥺 អារម្មណ៍ខឹងទាំងប៉ុន្មានរសាយទៅយ៉ាងរហ័ស ទើបប្រាប់ឲ្យរាងតូចខិតមកជិតៗឲ្យនាយបានអោប
«ដឹងថាបងនឹកអូនប៉ុណ្ណាទេក្មេងល្ងង់ ឈប់ទៅណាចោលបងគ្មានដំណឹងទៀតលឺទេ?» ដៃមាំអង្អែលសក់ទន់រលោងដែលអោនមកកៀកនឹងទ្រូងមាំរបស់ខ្លួន និយាយសម្ដីទន់ភ្លន់ដាក់វិញ ខឹងយូរមិចបាន បើមនុស្សស្រលាញ់ស្ទើរលេប
«តែមិត្តអូន...»
«បងសន្យាថាមិនប្រាប់អាយ៉ុនទេ សុំតែអូនកុំរត់ចោលបង បងសុខចិត្តធ្វើមនុស្សអាត្មានិយម» នាយនិយាយថាធ្វើមនុស្សអាត្មានិយម បើនាយ មិនបិទមាត់ទេ សូម្បីតែមនុស្សនាយស្រលាញ់ក៏ទៅចោលនាយដែរ ហើយណាមួយយ៉ុនហ្គីគេជាអ្នកខុស គេសមនឹងទទួលរឿងនេះហើយ
«អឹមមម» ថេយ៉ុងប្រហែលជានឹងនាំជុងហ្គុកទៅជួបនឹងជីមីនហើយមើលទៅ តែសោកស្ដាយផង ឥលូវនេះជីមីនមិនដឹងជិះម៉ូតូទៅដល់ណាហើយទេ ។
_________
#កាស៊ីណូ
«លោក...នាំខ្ញុំមកទីនេះធ្វើអី?» ជីមីនដើរតាមក្រោយគេយូរហើយ តែមិនដឹងពីគោលបំណងគេសោះ តាំងពីចុះពីម៉ូតូមានកូនចៅគេមកទទួល មួកសុវត្ថិភាពហើយគេក៏ដើរចូលមកក្នុងយ៉ាងសង្ហានាំមុខមុនរហូតហើយ
«អង្គុយសិនទៅ» ហ្យុងជុន
«នេះម៉ោង 6ល្ងាចហើយ ខ្ញុំត្រូវទៅផ្ទះ ថេយ៉ុងអាចនឹងចាំផ្លូវ លោកមានអីក៏ឆាប់និយាយមក» ជីមីនមិនអង្គុយទេ តែក៏ប្រញាប់និយាយសាច់ការជាមួយនាយវិញម្ដង
«ស្គាល់ស្រីម្នាក់នេះទេ?» ហ្យុងជុនលើករូបថត ស្រីម្នាក់មកបង្ហាញជីមីន នាងជិះរទេះរុញទៀតផង
«មីង...យូមីណា?» 😳
«បញ្ជាក់ថាឯងស្គាល់នាងច្បាស់ ថ្ងៃមុននាងបានមកទីនេះ ហើយនាងប្រាប់យើងថាហាន់សុងនិង ប្អូនស្រីគេបានប្រើប្រាស់អត្តសញ្ញាណនាងដើម្បីបោកប្រាស់អ្នកដទៃ រួមទាំងយកទៅខ្ចី បំណុលគេគ្រប់គ្នា» ហ្យុងជុនដឹងច្រើនម្លេះ? ហើយមិចក៏យូមីណាដឹងរឿងនេះដែរ? ឬក៏មានអ្នកទាក់ទងទៅនាងនៅបរទេសមែនទេ?