ភាគទី : 16 » [ កុំមកចង់គ្រប់គ្រងជីវិតខ្ញុំ ]
Yoonmin Novel
____________
«បងយ៉ុន...ហេតុអីយើងត្រូវតាមឡានរបស់ជីមីន អូនគិតថាយើងគួរតែទៅញ៊ាំអីតែ 2នាក់វិញទៅ» យូមីណាងាកមើលសង្សារខ្លួនបើកឡានស្បេតបន្ថែមល្បឿនដើម្បីតាមជីមីន នាងក៏ប្រញាប់និយាយបង្វែរអារម្មណ៍នាយឲ្យមកគិតពីស្នេហារវាងនាងនិងគេវិញ
«បងមិនទុកចិត្ត មិនអាចបណ្ដោយឲ្យក្មួយបងចេញទៅជួបប្រុសប្លែកមុខតែ 2នាក់ទេ» យ៉ុនហ្គីភ្នែកសម្លឹងទៅមុខប្រុងប្រយ័ត្នចំពោះការបើកបរ ហើយក៏ឆ្លៀតតបសង្សារដែលអង្គុយក្បែរនោះ«ប្លែកមុខឯណាទៅ បងហាន់សុងជាអនាគតបងថ្លៃបងតើ» បើនិយាយទៅវាក៏ពិតណាស ដូចមិនមែនអ្នកដទៃមកពីណាផង សុទ្ធតែគ្នាឯងហ្នឹង
«គឺ! បងចង់និយាយថា ជីមីននៅក្មេង គេគួរតែគិតគូរើសផ្លូវដើរឲ្យបានល្អ មិនមែនបងថាបងប្រុសអូនមិនល្អទេ តែបងបារម្ភពីក្មួយ» យ៉ុនហ្គី
«បងឥលូវប្លែកណាស់» យូមីណារអ៊ូតិចៗ កាលមុនមិនដែលខ្វល់ពីក្មួយផង ឥលូវបាត់បន្តិចមិនបានសោះ តាមស្អិតដូចតុកែ បារម្ភទុកជាក្មួយឬមិនមែន?
«ក្មេងនោះត្រូវតែស្ថិតក្រោមក្រសែរភ្នែកបងជានិច្ច» មិនថាកាលៈទេសៈណាក៏ដោយ ក្នុងនាមអ្វីក៏ដោយ នាយនៅតែបារម្ភពីក្មេងសម្អប់ម្នាក់នេះ មិនដឹងថានាយបារម្ភក្នុងន័យអ្វីឲ្យប្រាកដឡើយ
——————
#ហាងអាហារ«សុំទោសដែលឲ្យលោករងចាំយូរ» ជីមីនញញឹមដាក់ហាន់សុងយ៉ាងស្រស់ ម្ដងៗនាយស្ទើរតែលង់ដែរនឹងណា ទាស់ត្រង់ថាពេលនេះអ្វីដែលនាយប៉ងគឺបានជិតដិតស្និទ្ធស្នាលនឹងជីមីនសិន
«មិនយូរទេ ពេលវេលារងចាំជីមីន សម្រាប់ខ្ញុំគឺមានតម្លៃ និយាយអញ្ចឹងថេយ៉ុងមិនមកទេហ្អី?» នាយធ្វើជាសួររកថេយ៉ុង តាមពិតក៏ចង់នៅស្និទ្ធតែ2នាក់ជីមីនសោះ
«ថេយ៉ុងគេមានការងាររវល់ ណាមួយសង្សារគេហួងហែងណាស់ មិនងាយបានចេញទៅណាទេ» ជីមីនចង់ថានៅលីវដូចគេស្រួលជាង ចង់ចេញទៅណាក៏បានមិនបាច់មានអ្នកហួងហែង Take care
«ចុះជីមីនវិញ មិនចង់រកអ្នកហួងហែងម្នាក់ទេហ្អី?» ហាន់សុងលើកចិញ្ចើមសួរតិចៗ ញញឹមបញ្ចេញស្នាមខួចយ៉ាងសង្ហាទាក់ទាញចិត្តរាងតូច
«មិនអីទេ ខ្ញុំគិតថាខ្ញុំអាចហួងហែងខ្លួនឯងបានហើយ» តាមពិតជីមីនក៏មានអ្នក care ដែរ តែមិនបង្ហាញមុខ បើគិតទៅហួងហែងលើសសង្សារទៀត