((បងមិនទាន់ដឹងទេ ចាំមេីលបងសួរខាងផ្នែករេីសបុគ្គលិកសិនថាគេរេីសពេញនៅ))ជីមីន"ក៏គេមិនទាន់សម្រេចចិត្តថានឹងរេីសយកអាឈីងដែលគេមិនចូលចិត្តប្អូនដាទេ។
((ឯងជាម្ចាស់មន្ទីពេទ្យទាំងមូលមិចក៏មិនអាចសម្រេចចិត្តបាន យេីងមិនយល់សោះ))វី"សួរបញ្ជាក់គេមិចមិនអាចសម្រេចចិត្តបេីគេម្ចាស់មន្ទីពេទ្យនុះ។
((យេីងជាម្ចាស់មែនតែយេីងទុកសិទ្ធឲ្យផ្នែកខាងរេីសបុគ្គលិកមិនចេះតែតាមចិត្តខ្លួនឯងឯណា))ជីមីន"សម្លក់ដាក់វីបេីមិនដឹងក៏ប្រឹងនិយាយដែលគេឆ្ងល់ណាស់។
((ពួកបងឈប់ប្រកែកគ្នាទៅបានទេជួបមុខគ្នាពេលណាក៏មិនចេះត្រូវគ្នា បងក៏អញ្ចឹងដែលមានកូនពីទៅហេីយនៅដូចកូនក្មេងទៀត))ដា"នាងហត់នឹងពួកគេណាស់ជួបមុខគ្នាពេលណាក៏ឈ្លោះគ្នាភ្លាម។
((នេះបងជិតបានឃេីញមុខក្មួយទៀត ហេីយ))ជីមីន"គេក្រោកទៅកាន់ដៃលិនទាំងញញឹមពេលបានឃេីញនាងដេីរមករកគេ។
((បងចង់ឃេីញតែមុខក្មួយចុះកូនខ្លួនឯងនោះមិនចង់ឃេីញខ្លះទេអី))លិន"នាងលជីមីន ចង់ឲ្យគេមានសង្សានឹងគេ។
((បងចង់ឃេីញតែមុខក្មួយបានហេីយមុខកូនខ្លួនឯងបងមិនទាន់ចង់ឃេីញទេ))ជីមីន"សេីចមិចបានម្នាក់ៗចង់ឲ្យគេមានប្រពន្ធម្លេះគេនៅចឹងគឺល្អហេីយ។
ពួកគេក៏នាំគ្នានិយាយគ្នាលេងហេីយក៏នៅញាំបាយជុំគ្នាម្ដង។
ពេលល្ងាចជីមីនក៏ត្រឡប់មកខុនដូវិញជីមីនគេមិនដែលនៅផ្ទះជាមួយម៉ាក់ប៉ាគេទេគេចូលចិត្តរស់នៅម្នាក់ឯងទិញខុនដូទុកនៅម្នាក់ឯងពេលអផ្សុកក៏នាំស្រីមកដេកជាមួយកុំឲ្យរំខានដល់ម៉ាក់ប៉ាបស់គេ។
((នេះឯងគិតយ៉ាងមិចបានចង់ឲ្យប្អូនថ្លៃឯងមកធ្វេីកាជាមួយយេីងទាំងដឹងថាយេីងមិនចូលចិត្តនឹងចរឹករបស់នាងមនុស្សស្រីអីចរឹកដូចប្រុសមិនដូចបងស្រីអីតិចដាចរឹកទន់ភ្លន់មិនដូចនាងទេឈីង))ជីមីន"រអ៊ូរង៉ូវៗម្នាក់ឯងទាំងមួម៉ៅ ដាក់ខ្លួនដេកលេីគ្រែដល់ធំល្វឹងល្វើយរបស់គេហេីយបិតភ្នែកសម្ងំដេកបន្ទិចមុននឹងចូលទៅងូចទឹកគេហត់ណាស់ការងារក៏ច្រេីនគិតក៏ច្រេីនពិបាកចិត្តនឹងនាក់ជំងឺក៏ច្រេីន មិនយូក៏គេគេងលក់ទាំងមិនដឹងខ្លួនទៅ។
#ខ្មែរឈីងឆ្នាំនេះនាងមានអាយុ17ឆ្នាំហេីយទោះជានាងនៅក្មេងតែនាងឆ្លាតណាស់នាងរៀនចេះបីភាសា អង្លេ ចិន កូរ៉េ នាងខិតខំរៀនដេីម្បីបងស្រីនាង បងស្រីនាងខំរកលុយដេីម្បីឲ្យនាងរៀនបានខ្ពស់នាងចូលចិត្តធ្វេីកាខាងនាក់បកប្រែនាងចូលចិត្តដេីរឆ្ងាយ នាងមិនសូវចូលចិត្តតែងខ្លួនទេសាមញ្ញៗចរឹកដូចBoy តែរូបរាងរបស់នាងអំណោយផលពីកំណេីតគឺស្អាតរាងស្រឡូនភ្នែកធំៗច្រមុះស្រួចមាត់តូចៗតែឆ្នាស់បន្ទិចមិនដូចបងស្រីនាងទេ។
((បេីបងនាំឯងទៅធ្វេីកា ឯងកុំនាំទុកដល់បងឯងណា))ម៉ែ"
((ម៉ែហាស!ម៉ែមេីលមកកូនមួយនេះល្អខ្លះផងមេីលកូនធំហេីយកូនដឹងកូនមិនមែននៅក្មេងចូលចិត្តនាំទុកដល់បងដាទៀតណា))ឈីង"នាងនិយាយបណ្ដេីរយកដៃអោបម៉ែបណ្ដេីរកុំឲ្យគាត់គិតថានាងនៅក្មេងនាំទុកដល់បងទៀត។
((បានចឹងគឺល្អហេីយ ចេះមេីលថែគ្នាណាកូននៅស្រុកគេចេះស្រលាញ់បងប្អូនចេះជួយមេីលក្មួយផងណា))ម៉ែ"
((ចា៎ តែញុមបារម្ភពីម៉ែពុកចាស់ហេីយកូនៗនៅឆ្ងាយទៀត))ឈីង"ធ្វេីមុខសម្សត់ដាក់នាក់ម៉ែខ្លួនបារម្ភពីគាត់ចាស់ៗអស់ហេីយកូនៗធ្វេីកាឆ្ងាយ ៕
((ម៉ែមិនអីទេកូននៅមានប្អូនឯងមួយទៀតគេចេះមេីលថែម៉ែហេីយនៅមានពុកឯងមួយទៀតនោះ កូនត្រូវរកអនាគតខ្លួនឯងកុំចាំបងចាំតែជួយយេីងត្រូចេះរកអនាគតខ្លួនឯងណាកូន))ម៉ែ
((ចា៎ ស្រលាញ់ម៉ែណាស់ម្ចាស់ជីវិតកូនៗ))ឈីង"នាងអោបនាក់ម៉ែនាងដោយក្ដីស្រលាញ់ពេញបេះដូង។
ពេលវេលាកន្លងផុតលឿនណាស់ពេលនេះនាងបានចេញដំណេីរពីប្រទេសខ្មែរមកប្រទេសកូរ៉េហេីយដេីម្បីមកធ្វេីកាស្វែងរកអនាគតខ្លួនឯងមិនចាំបាច់បងស្រីនាងជួយនាងទៀតទេគាត់ជួយនាងច្រេីនហេីយជួយឲ្យនានមានចំណេះចេះដឹងបានច្រេីនទាំងដែលបងនាងគាត់មិនបានរៀនច្រេីនឈប់រៀនដេីម្បីរកលុយឲ្យប្អូនៗបានរៀន នាងលាពុកម៉ែលាប្អូនប្រុសទាំងស្នាមញញឹម។ នាងត្រូវចំណាយពេលជិះយន្ដហោះជាច្រេីនម៉ោងមកដល់កូរ៉េ មានបងស្រីមានបងថ្លៃមានក្មួយៗចាំទទួលនាង។((គឹមយ៉ុនមីងឈីងមកដល់ហេីយទៅទទួលមីងទៅកូន))ដា"នាងប្រាប់កូនឲ្យរត់ទៅអោបនឹងទទួលមីង។
((អូហូ!ក្មួយមីងពេញកំលោះបាត់ហេីយនៀក មួយទៀតក្មួយក្រមុំមីង))ឈីង"នាងលេីកក្មួយមកពរអោបថេីបសឺតៗទាំងខ្នាញ់ណាស់ហេីយមិនភ្លេចរត់មកអោបបងស្រីជាទីស្រលាញនឹងបងថ្លៃរបស់នាងដែល។
((បងខានជួបឯងតែពីបីឆ្នាំសោះទេក្រមុំបាត់ហេីយទាំងស្អាតទៀតតែនៅតែចាញ់បងស្រីឯងទេ))វី"សេីចពេលនិយាយពីសម្រស់ប្រពន្ធរបស់គេនៅតែស្អាត។
((ហូ!គ្មាននាក់ណាស្អាតជាងបងស្រីញុមទេ))ឈីង"នាងអោបបងស្រីនឹងក្មួយសេីចក្អឹកជាមួយគ្នា។
((បានហេីយបងប្អូនពីនាក់នៀកនៅសរសេីគ្នាដល់ណាទៀតប្រញាក់ទៅផ្ទះយប់ជ្រៅហេីយនឹងឲ្យឈីងបានសម្រាកផង))ដា"នាងក៏នាំប្អូនដេីរទៅរកឡានជិះទៅផ្ទះវិញ ដេីម្បីឲ្យប្អូនឆាប់បានសម្រាក។ឈីងនាងសម្លឹងមេីលតាមដងផ្លូវជាប់ភ្នែករហូតក្នុងចិត្តពិតជារំភេីបណាស់ ទីក្រុងពិតជាស្រស់ស្អាតណាស់ មានភ្លេីងពណ៍ចំរុះប្រដេញគ្នាតាមដងវិថីខ្វាត់ខ្វែង ឡានសេ៊រីទំនេីបៗប្រដេញគ្នាតាមដងវិថីអាគារខ្ពស់ៗបង្អួតគ្នាមានតូចមានធំមានខ្ពស់មានទាបតាមដងវិថី ក្នុងចិត្តរំភេីបដែលបានមកធ្វេីកានៅទីនេះ
មិនយូរប៉ុន្មានវីក៏បេីកឡានមកដល់ផ្ទះ ឈីងនាងបេីកទ្វារឡានចេញមកទាំងដៃពរក្មួយទាំងស្នាមញញឹម។
((បងផ្ទះបងស្អាតណាស់ រំពាត់ដោយធម្មជាតិ))ឈីង"នាងឈរមេីលជុំវិញផ្ទះបងនាងទាំងសប្បាយចិត្ត។
((បងថាឯងទៅសម្រាកទៅចាំស្អែតបងនាំឯងដេីរមេីលក្នុងចំការម្ដង))វី"ប្រាប់ឲ្យនាងទៅសម្រាកចាំស្អែតចាំដេីរមេីលម្ដងទៀត។
ដាបានឲ្យនាក់បំរេីរៀបចំបន្ទប់ឲ្យនាងរួចរាល់ហេីយទេីបឲ្យនាងទៅសម្រាក ឈីងដេីរដល់ក្នុងបន្ទប់ក៏ដាក់ខ្លួនដេកលេីគ្រែដល់ធំល្វឹងល្វេីយរបស់នាង ទាំងសប្បាយចិត្ត។
((បងទៅទៅសម្រាកទៅទុកឲ្យញុមរៀបចំខ្លួនឯងបានហេីយរំខានបងច្រេីនហេីយ))ឈីង"ប្រាប់ទៅបងនាក់បំរេីមិចរៀបចំទេទុកនាងរៀបចំខ្លួនឯងបានហេីយទោះជានាងប្អូនម្ចាស់ផ្ទះក៏ដោយក៏នាងដាក់ខ្លួនណាស់មិនចេះឆ្មេីឆ្មៃរទេចរឹកគួរឲ្យស្រលាញ់ដូចបងស្រីនាងចឹងនាក់បំរេីស្រលាញ់នាងណាស់។