ភាគ30🌺

9 0 0
                                    

#ពេលល្ងាច🌙

"ក្រោយពេលញាំបាយជួបជុំគ្រួសារមកម្នាក់ៗក៏ចូលបន្ទប់រាងៗខ្លួន មានតែឈីងទេនាងមកអង្គុយលេងក្នុងសួរផ្កាម្នាក់ឯង អង្គុយធ្វើការបណ្ដេីរស្ដាប់បទចម្រៀងបណ្ដេីរ ធ្វើឱ្យអារម្មណ៍របស់នាងបានស្រស់ថ្លាខ្លះ នាងអង្គុយសុខៗក៏ស្រាប់តែឮសម្រឹបជើងអ្នកណាមិនដឹងដើរមករកនាង ធ្វេីឱ្យនាងមានអារម្មណ៍ភ័យព្រឺឆ្អឹងខ្នងនាងខ្លាចខ្មោចលង ។

((អ្ហាស៎))ឈីង"នាងស្រែកពេលមានដៃមកចាប់ស្មាររបស់នាងពីក្រោយ ទាំងក្រោកឈរចង់រត់  ធ្វើឲ្យជីមីនយកដៃមកចាប់បិតមាត់របស់នាង កុំឱ្យនាងស្រែកលឺពេក ហេីយអ្នកដែលចាប់ស្មាររបស់នាង មិនមែនខ្មោចទេគឺដៃរបស់ជីមីននឹងឯង។

((បងទេ!បងទេ))ជីមីន"ក៏យកដៃខ្ទប់មាត់របស់នាងពេលឃើញនាងស្រែកឡេីងលឺ ខ្លាចផ្អេីអ្នកផ្ទះហើយក៏ចាប់ស្មារបស់នាងឱ្យងាកមើលមុខគេចំ ថាគេមិនមែនខ្មោចទេ។
((បងលេងអីអញ្ចឹងទេ ខ្ញុំភ័យលុះព្រលឹងអស់ហេីយ))ឈីង"មានភ័យចង់ងាប់ តែគេបែរជាសើចដាក់នាងទៅវិញ នាងធ្វេីមុខជូដាក់គេទាំងដកដង្ហើមញាប់ៗ
((បងស្មានតែអូនដឹងហើយតេី!ថាបងមក))ជីមីន"ក៏សើចកាច់កដាក់នាង ស្មានតែនាងដឹងហេីយ ថាគេមកលេង។
((ខ្ញុំមិចដឹងថាបងមកនុះ))ឈីង"នាងក៏ដាក់ខ្លួនអង្គុយចុះលើវាស្មៅវិញ ទាំងមុខមិនស្រស់ខឹងនឹងគេធ្វេីឱ្យនាងភ័យ  ហេីយធ្វើឱ្យជីមីនលួចសើចឃើញនាងមុខស្អុយបែបហ្នឹង។
((បងបើកឡានមក!គេឮគ្រប់គ្នាអត់តែអូននឹងអត់លឺ មកពីអូនដាក់កាសហ្នឹងបានមិនឮឡានបងមក))ជីមីន"ក៏ដាក់ខ្លួនអង្គុយចុះក្បែរនាងហើយទាញខ្សែកាសចេញពីត្រចៀកនាង ហើយនិយាយទាំងមើលមុខនាងសេីចតិចៗ។
((អ្នកណាទៅដឹង!យប់ថ្មើរនេះហើយបងទុំតែមកលេង))ឈីង" នាងអង្គុយធម្មតាហើយក៏រៀបសៀវភៅរបស់នាងទុកឱ្យមានរបៀបរៀបរយវិញ។
((ឧស្សាហ៍ណាស់យប់ថ្មើរហ្នឹងហើយនៅធ្វើការទៀត))ជីមីន"ក៏អង្គុយហើយទាញអាយផេតរបស់នាងមកមើលការងារ ហើយងាកមកមើលមុខនាងទាំងសួរទៅនាងឧស្សាហ៍ពេកហើយ។
((អផ្សុកពេក!ក៏យកមកធ្វើទៅណាមួយវាមិនទាន់ហើយទៀត))ឈីង"នាងក៏ទាញអាយផេតចេញពីដៃរបស់ជីមីនវិញ ហើយយកមកចុចមើលការងាររបស់នាងបន្តទៀត។
((មិនគិតនិយាយជាមួយបងខ្លះទេអី បងខំមករកណា))ជីមីន"ក៏ទាញអាយផេតចេញពីដៃរបស់នាងវិញ ហើយយកមកបិទចោល ចាប់ស្មាររបស់នាងឱ្យបែមកមើលមុខគេវិញ គេខំមកលេងតែនាងធ្វើការមិនខ្វល់នឹងគេសោះ  ធ្វើឱ្យកាសែរភ្នែករបស់គេទាំងពីរសម្លឹងរកគ្នាទៅវិញទៅមក ឈីងនាងអៀនក៏បែរមុខចេញពីមុនជីមីនទៅ ធ្វើឱ្យគេតាមមើលមុខនាង អោនចុះអោនឡើងឃើញមុខនាងអៀនឡើងក្រហមគេក៏តាមមើលមុខនាងទាំងសេីចផងដែល។
((បងមើលមុខញុមធ្វេីអី))ឈីង"នាងក៏លេីកដៃច្រានមុខគេចេញ មិនឱ្យនៅជិតមុខរបស់នាង ព្រោះគេឈ្ងោកមុខនៅជិតមុខនាងខ្លាំងពេក ធ្វើឱ្យនាងពិបាកងាកមុខចេញពីមុខរបស់គេណាស់។
((ចុះអូនគេចពីមុខបងធ្វើអីចុះ))ជីមីន"ក៏អង្គុយធម្មតាវិញទាំងមុខស្មើដាក់នាង គេខំមកលេងតែនាងធ្វើមិនដឹងជាមួយគេ។
((ចុះពេលថ្ងៃម៉េចបងមិនមក យប់ហើយហ្នឹងបានបងមកលេងហើយក្មួយៗក៏គេងអស់ដែរ))ឈីង"
((បងរវល់ថ្ងៃហ្នឹង នៅមន្ទីរពេទ្យរវល់វាសកាត់ច្រើនទើបបងមិនបានមកលេង ណាមួយបងមិនបានមកលេងជាមួយក្មេងៗទេណា បងមកលេងអូនតេី))ជីមីន"និយាយទាំងមុខស្មើ ហើយក្រឡេកមកមើលមុខរបស់នាងទាំងក្រសែភ្នែកអន់ចិត្តនឹងនាង គេខំមកលេងនាងតែនាងថាមកលេងក្មេងៗទៅវិញ។
((ខ្ញុំស្មានតែបងមកលេងក្មេងៗតើ ហេីយពួកគេក៏សួររកបងណាស់ដែរ))ឈីង"នាងអង្គុយមើលទៅគេវិញឃើញគេទឹកមុខមិនស្រស់បោះ ក៏សើចដាក់ទៅគេវិញហើយក៏លួចសើច ឃើញទឹកមុខរបស់ជីមីនអញ្ចឹងក៏គួរឲ្យស្រឡាញ់ម្យ៉ាងដែរតើ។
((បងថាមករកពួកគេតាំងពីថ្ងៃតេី  តែបងរវល់ពេកក៏ឆ្លៀតពេលមកយប់ តែដឹងថាថ្មើរហ្នឹងពួកគេគេងអស់ហើយ))ជីមីន"នៅតែមើលមុខនាងបន្តទៀតគេមានអារម្មណ៍ថាពេលនៅជិតនាងគេចូលចិត្តមើលមុខនាងណាស់។
((អញ្ចឹងប្រហែលជាបងហត់ហើយម៉េចបងមិនទៅសម្រាកទៅ))ឈីង"
((បើបងចង់សម្រាប់មិនមែនបងមករកអូនទេ))ជីមីន"និយាយព្រមទាំងខ្ជួញចិញ្ចើមដាក់មុខនាងឆ្ងល់នាង គេខំមករកបែរជាដេញឱ្យគេទៅសម្រាកវិញ។
((ខ្ញុំគិតថាបងប្រហែលជាហត់ បានចង់ឱ្យបងទៅសម្រាកឱ្យបានច្រើន))ឈីង"នាងក៏លើកដៃទៅរុញចិញ្ចើមរបស់គេ កុំឲ្យខ្ជូញចូលគ្នាទាំងសេីច។
((ហត់ហ្នឹងហើយបានបងខំមករក))ជីមីន"ក៏ចាប់ដៃរបស់នាងចេញពីចិញ្ចើមរបស់គេ ហើយប្ដូរក្បាលមកផ្ដួលដេកលេីភ្លៅរបស់នាងវិញ។
((ធ្វើជាពេទ្យចឹងឯងត្រូវមើលថែនាក់ជម្ងឺ ហត់បន្តិចក៏ល្អដែរ))ឈីង"នាងញញឹមហើយក៏មិនថាអី ពេលជីមីនគេងលើភ្លៅរបស់នាង ព្រោះនាងដឹងថាគេហត់ បានគេនិយាយចេញមក។

((ហត់តែបងក៏សប្បាយចិត្តព្រោះបងបានជួយគេច្រើន ឃើញគ្រួសាររបស់គេសប្បាយចិត្តបងក៏សប្បាយចិត្តដែរ))ជីមីន"សម្លឹងមើលមុខនាងហើយយកដៃរបស់គេមកកាន់ដៃរបស់នាងលេង ហើយនិយាយប្រាប់នាងពីអារម្មណ៍របស់គេ។
((ចុះបងត្រូវការកម្លាំងចិត្ត ម៉េចបងមិនទៅរកសង្សាររបស់បងទៅ ខ្លាចបងសប្បាយចិត្តជាងមករកញុម))ឈីង"នាងនិយាយទាំងមុខស្រពោនប្រាប់ទៅជីមីន ហើយក៏សម្លឹងមើលកែវភ្នែករបស់គេទាំងលាក់បាំងអារម្មណ៍ខ្លួនឯង។
((បងឆ្ងល់អូនដល់ហេីយឈីង ឲ្យតែនៅជាមួយបងចូលចិត្តនិយាយតែពីសង្សារបង គេហ្នឹងវាយ៉ាងម៉េចបើបងទៅរកគេ បងទៅបាត់ហើយ ចាំបាច់បងមករកអូនធ្វើអី))ជីមីន"ក៏ងើបចេញពីភ្លៅរបស់នាងទាំងធុញថប់អារម្មណ៍ អារម្មណ៍ល្អៗក៏មករំខានអស់ទាំងមុខក្រញូវដាក់នាងភ្លាម។

((ខ្ញុំគ្រាន់តែថា ខ្លាចបងនៅជាមួយសង្សារបងអារម្មណ៍ល្អជាងនៅជាមួយខ្ញុំ))ឈីង"នាងនិយាយប្រាប់គេទាំងមុខស្ងួត នាងគ្រាន់តែចង់ឱ្យគនៅជាមួយសង្សាររបស់គេ ខ្លាចគេសប្បាយចិត្តជាងនេះ។
((បើបងចង់ទៅរកគេបងទៅហើយ ម៉េចនិយាយដដែលៗប្រាប់បងទេ បងក៏ចេះធុញដែរណាឈីង))ជីមីន"និយាយហើយក៏អង្គុយដាក់ដៃច្រត់ទៅក្រោយវិញ ទាំងធុញថប់សម្លឹងមើលមុខនាង ទាំងមិនយល់ពីចិត្តនាងសោះ។
((តែខ្ញុំខ្លាចសង្សារបងដឹងហើយខឹងនឹងបង))ឈីង"
((ឈប់និយាយពីគេទៅ ចង់ឱ្យបងទៅរកគេណាស់មែនទេ))ជីមីន" ក៏លេីដៃមកចាប់ស្មានរបស់នាងឱ្យមើលមកមុខរបស់គេឱ្យចំ ចង់ដឹងពីចម្លើយរបស់នាងថាចង់ឱ្យគេទៅរកសង្សារបស់គេខ្លាំងមែនទេ តែនាងមិននិយាយអី តែកែវភ្នែកពោរពេញទៅដោយទុក្ខសោកក្នុងទ្រូង

((ខ្ញុំគ្រាន់តែថា ខ្លាចបងនៅជាមួយសង្សារបងអារម្មណ៍ល្អជាងនៅជាមួយខ្ញុំ))ឈីង"នាងនិយាយប្រាប់គេទាំងមុខស្ងួត នាងគ្រាន់តែចង់ឱ្យគនៅជាមួយសង្សាររបស់គេ ខ្លាចគេសប្បាយចិត្តជាងនេះ។((បើបងចង់ទៅរកគេបងទៅហើយ ម៉េចនិយាយដដែលៗប្រាប់បងទេ បងក៏ចេះធុញដែរណាឈីង))ជីមីន"និយាយហើយក...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now