((គ្មានអីទេ))ជីមីន"គេលើកកែវវ៉ាយយកមកផឹក ធ្វើធម្មតាមិនចង់និយាយច្រើនជាមួយថបមី។
((ឯងដែលបានឃើញប្អូនថ្លៃរបស់វីទេ យេីងបានជួបនាងម្ដង ការយេីងទៅយកស្រាពីក្រុមហ៊ុនរបស់វា នាងមានចរិតគួរឱ្យស្រឡាញ់ណាស់ សំខាន់ស្អាតហើយឆ្លាតទៀត))ថបមី"គេនិយាយអួតពីរូបសម្រស់របស់ប្អូនថ្លៃវី ឱ្យជីមីនបានដឹងខ្លាចគេមិនដែលបានស្គាល់នាង។
((ប្អូនស្រីអាវីអាឈីងមែន))ជីមីន"គេដាក់កែវសាចុះធ្វើមុខភ្ញាក់ផ្អើលពេលឮថាថបមីស្គាល់ជាមួយអាឈីង។
((ឯងបានស្គាល់នាងដែរ យើងចាប់អារម្មណ៍នឹងនាងណាស់ មើលទៅស្អាតបែបសុភាពទន់ភ្លន់ ចាំថ្ងៃណាទំនេរយើងនឹងទៅលេងផ្ទះរបស់វី))ថបមី គេនិយាយពីនាងហើយក៏អង្គុយញញឹម ហើយលើកដៃដាក់ស្មាជីមីនតិចៗថាគេចង់ទៅមើលមុខនាងម្ដងទៀត។
ជីមីន បែជាមានអារម្មណ៍មិនល្អ បែរជាអង្គុយធ្វេីមុខស្អុយទៅវិញ។
<<ធម្មតាគេមិនដែលចាប់អារម្មណ៍លេីមនុស្សស្រីណាទេតែនេះគេមកចាប់អារម្មណ៍លេីនាងឈីង>>ជីមីនអង្គុយគិតក្នុងចិត្តតែម្នាក់ឯង ធម្មតាថបមីគេមិនដែលចាប់អារម្មណ៍លើមនុស្សស្រីណាទេ តែពេលឃើញឈីង គេបែរជាចាប់អារម្មណ៍លើនាង។
((ឯងត្រូវជូនយើងទៅដែរណា))ថបមី"បែរមកទះស្មារបស់ជីមីនតិចៗហើយលើកកែស្រាផឹកបន្តិ ក៏សើចម្នាក់ឯង។
((អេីយ))ជីមីន"សើចទាំងមិនសមចិត្តសើចទាំងបង្ខំ ហើយលើកកែវស្រាយកមកផឹកបន្តិច តែអារម្មណ៍គេដូចមិនយល់ខ្លួនឯង។"ជីមីនសម្លឹងទៅមើលមុខមិត្តភក្ដិរបស់គេមើលទៅគេដូចពេញចិត្តនិងនាងណាស់ តែគេមានអារម្មណ៍ខុសប្លែក គេមានអារម្មណ៍ថាដូចគេមិនសប្បាយចិត្តទៅវិញ។
((ឯងកើតអី? ទៅញ៉ែគេមិនបានមកអង្គុយអស់សង្ឃឹមមែនទេ មិញឃើញដូចហំណាស់អញ្ចឹងឥឡូវមកធ្វើមុខស្អុយឯណាវិញ))ថបមី"ឆ្ងល់នឹងមិត្តភក្ដិរបស់គេ មិញធ្វើដូចជាហំហានណាស់ តែឥឡូវមកអង្គុយផឹកធ្វើមុខស្អុយ ដូចខ្វល់ចិត្តរឿងអីមួយអញ្ចឹង។
((គ្មានអីទេយើងគ្រាន់តែខ្វល់មិនសប្បាយរឿងអ្នកជំងឺរបស់យើងតេី))ជីមីន"និយាយខុសពីចិត្ត ការពិតអ្នកជំងឺរបស់គេមិនដែលធ្វើឱ្យគេកង្វល់ចិត្តទេ គ្រាន់តែអារម្មណ៍គេពេលនេះច្របូកច្របល់មិនដឹងរឿងអី។
((កុំខ្វល់ច្រើនពេកសម្លាញ់))ថបមី"សើចដាច់ជីមីនហើយលើកដៃមកទះស្មារបស់ជីមីនតិចៗកុំឱ្យគេខ្វល់ច្រើនពេក។
((យើងថាយើងទៅផ្ទះហើយ យើងចង់ទៅសម្រាកខ្លះ))ជីមីន"ក៏ងេីបចាប់ដៃជាមួយថបមី ហើយប្រាប់ថមមីថា គេចង់ទៅផ្ទះវិញហើយ។
((ចឹងឯងទៅសម្រាកទៅ ហេីយឡានស្រួលបួលផងសម្លាញ់))ថបមី"
((អេីយ))ជីមីន" ក៏ដើរត្រឡប់មករកឡានរបស់គេវិញ ហេីយថបមីឱ្យគេទៅព្រោះឃើញគេដូចមិនសប្បាយចិត្តសោះ។