"វីអង្គុយសេីចនឹងជីមីន មិនដែលមានប្រវត្តិនាក់ណាទៅដេីរលេងម៉ោង7ព្រឹកទេ ហេីយគេអង្គុយក្រវីក្បាលបណ្ដេីរសេីចបណ្ដេីរហួសចិត្តនឹងជីមីន ធ្វេីឱ្យជីមីនមុខក្រញូវដាក់គេវិញ។
((ឯងកេីតអី!មុខយេីងវាល្អមេីលណាស់ទៅបានអង្គុយសេីចមិនឈប់សោះចឹង))ជីមីន"ធ្វេីមុខខឹងដែលវីអង្គុយសេីចនឹងគេមិនឈប់។
((អេីយ!គួរឱ្យចង់សេីចមែននឹង វាមិនដែលនាក់ណាទៅដេីរលេងម៉ោង7ព្រឹកនុះ ឯងមិនដែលបានណាត់ស្រីដេីរលេងទេមែន))វី"សេីចលឺៗ ហេីយធ្វេីឱ្យជីមីនយកដៃមកខ្ទប់មាត់របស់វី ទាំងមុខមេីលមិនយល់។
((ចុះឯងប្រឹងស្រែធ្វើអី!ខ្លាចគេមិនឮមែនទេ))ជីមីន"ប្រើក្រសែភ្នែកសម្លក់មុខវីទាំងហួសចិត្ត គ្រាន់តែគេមកពេលព្រឹកក៏សើចគេដែរ។
((យើងឈប់សើចក៏បាន និយាយអញ្ចឹងឯងញ៉ាំអីហេីយនៅ ?បេីនៅទៅញ៉ាំអីជាមួយយើងទេ))វី"
((យេីងមិនឃ្លានទេ!ចាំញ៉ាំអីនៅខាងក្រៅវិញ))ជីមីន"ឆ្លើយតបសម្ដីរបស់វី ទាំងធ្វើអង្គុយធម្មតាមិនខ្វល់នឹងគេសួរ និយាយឱ្យគេខឹងហេីយមកយកចិត្តឱ្យគេញ៉ាំអីទៀត។
((អរពេកមែន!បានមិនឃ្លានចឹង))វី"មើលមុខជីមីនហើយនៅតែចង់សើចជាមួយជីមីន ធ្វើឱ្យជីមីនមុខកាន់តែក្រញូវថែមទៀត ហេីយពួកគេនិយាយគ្នាយូរបន្តិច ឈីងនាងក៏ដេីរមកបន្ទប់ទទួលភ្ញៀវក៏ឃើញជីមីននឹងបងថ្លៃរបស់នាងកំពុងជជែកគ្នាលេង។((បងទាំងពីនិយាយគ្នារឿងអីនឹង ដូចសប្បាយដល់ហេីយ))ឈីង"នាងដើរមកដល់ក៏ដាក់ខ្លួនអង្គុយចុះលើសាឡុងក្បែរបងថ្លៃរបស់នាងដែរ ទាំងញញឹមហើយសួរទៅពួកបងៗនិយាយអីខ្លះ។
((បងគ្រាន់តែនិយាយគ្នាពី....)) វីមិនទាន់និយាយចប់ផង ជីមីនក៏និយាយកាត់មុនភ្លាមខ្លាចវីនិយាយដើមគេប្រាប់នាង ។
((គ្មានអីទេ!បងគ្រាន់តែនិយាយគ្នាធម្មតានឹងមែនអត់អាវី))ជីមីន"ក៏មកកៀកស្មារបស់វីទាំងសើចតែទឹកមុខសម្លក់វីមិនដាក់ភ្នែក មិនឱ្យគេនិយាយរឿងចំអន់គេប្រាប់នាងទេ។
((មែនបងនិយាយលេងធម្មតានឹង ថ្ងៃនេះឯងតែងខ្លួនស្អាតប្លែក ចង់ទៅដេីរលេងនៅឯណាទាំងព្រឹកនឹង))វី"និយាយព្រមទាំងញាក់ចិញ្ចើមដាក់ជីមីន គេនៅតែចំអន់ជីមីនលេងដ៏ដែល ទេីបធ្វើឲ្យជីមីននឹងឈីងមើលមុខគ្នាលេឡើងៗ ហើយមុខម្នាក់ៗអៀនឡើងមុខក្រហមរាងខ្លួន។