គេចាប់ផ្ដើមធុញនឹងពួកនាងហើយ
((លោកឌុកទ័រទៅសម្រាកវិញទៅ នៅទីនេះទុកឲ្យខ្ញុំអ្នកមើលបានហើយ))អ្នកគ្រូពេទ្យស្រីម្នាក់ទៀតបេីកទ្វារចូលមកក៏ប្រាប់ឲ្យគេទៅសម្រាក ឃើញគេរវល់មួយយប់ហើយ។
((អញ្ចឹងខ្ញុំផ្ញើនាងឲ្យមើលថែអ្នកជំងឺផង))ជីមីន"គេក្រោកឈរ ហេីយផ្ដាំផ្ញើឲ្យនាក់គ្រូពេទ្យស្រី ឱ្យនាងជួយមេីលថែជំនួសគេផង ទើបបានគេដេីរចេញទៅ អ្នកគ្រូពេទ្យឮជីមីនផ្ដាំផ្ញេីហើយ ក៏ងក់ក្បាលទាំងញញឹមដាក់ជីមីន ។
"ថ្ងៃនេះគេអស់កម្លាំងខ្លាំងណាស់ គេបើកឡានទៅខុនដូវិញទៅងូតទឹកផ្លាកខោអាវចេញ គេអត់ងងុយពេញមួយយប់ហេីយ តែគេមិនសម្រាកទេ ក៏ហួសទៅលេងផ្ទះរបស់វី ជីមីនបើកឡានមកដល់ផ្ទះវី គេបេីទ្វារឡានហើយក៏ដើរចូលទៅខាងក្នុង នៅក្នុងផ្ទះមានតែ ដានឹងអាលិននឹងវី ចំណែកវិនប្ដីអាលិនគេនៅចំការមើលកម្មករក្នុងចំការ។
((អូហូ!ជីមីនថ្ងៃនេះឯងមកទាំងព្រឹកតែម្ដង))វី"ចម្លែកចិត្តឃេីញមិត្តភក្ដិរបស់គេមកលេងទាំងព្រឹក។
((យើងមកលេងឯងទាំងព្រឹកមិនបានន៎))ជីមីន"ដាក់ភ្នែកសម្លក់មិត្តភក្តិខ្លួនមុនដាក់ខ្លួនអង្គុយចុះក្បែរវីដែល។
((អើយ!វាចម្លែករាល់ដងឯងមកពេលល្ងាច))វី"គេគ្រាន់តែសួរក៏សម្លក់គេដែរ។
((យើងទើបចេញពីបន្ទប់វះកាត់ព្រឹកមិញនេះឯងក៏អផ្សុកក៏មកលេងឯងទៅ))ជីមីន"គេនិយាយបណ្ដើរងាកមើលឆ្វេង ងាកមេីលស្ដាំបណ្ដើរ ដូចកំពុងរកអី។
((ក្មេងៗទៅសាលាអស់ហើយបង))ដា"នាងឃើញគេងាករកមើលក៏ដឹងថាគេរកមើលក្មេងៗដែរ។
((អូ!បងភ្លេចថ្ងៃនេះថ្ងៃចន្ទ))ជីមីន"គេអស់សំណើចខ្លួនឯង ចេះភ្លេចថ្ងៃក្មេងៗទៅរៀនទៅកើត។
((ម៉េចក៏ឯងមិនសម្រាក អត់ងងុយមួយយប់ហើយហ្នឹង))វី"មើលមុខជីមីនហើយប្រាប់ឲ្យគេទៅសម្រាក។
((មែនហើយបងគួរតែទៅសម្រាកទៅ បើអត់ងងុយមួយយប់ហើយហ្នឹង))លិន"នាងក៏ជួយនិយាយម្នាក់ទៀតឲ្យគេទៅសម្រាក។
((អូ!អាលិន បងអត់ងងុយតែមួយយប់សោះហ្នឹង វាមិនអីទេ))ជីមីន"គេនិយាយបណ្ដើរសើចបណ្ដើរគេដឹងថាពួកគេបារម្ភពីគេ។
((និយាយអញ្ចឹងក្មេងៗល្ងាចឡើងអ្នកណាគេទៅទទួល))ជីមីន"គេសួរចង់ដឹងថាល្ងាចឡើងអ្នកណាទៅទទួលក្មេងៗពីរៀនមក។
((ល្ងាចឡើងពេលឈីងននាងចេញពីធ្វើការនាងក៏ទៅទទួលក្មេងៗមកពីសាលាវិញ))ដា"នាងឆ្លើយប្រាប់ជីមីនទាំងញញឹម បានប្អូនមួយគ្រាន់បានជួយនាងខ្លះ។
((ចឹងល្ងាចហ្នឹងយើងទៅទទួលក្មេងៗហើយឆ្លៀតពេលនាំពួកគេទៅញ៉ាំអីផង))ជីមីន"គេនិយាយបណ្ដេីរមាត់ញ៉ាំទំពាំងបាយជូរបណ្ដើរ។
((អរគុណបងហើយដែលនាំក្មេងៗដើរលេងរហូត))លិន"នាងញញឹមដាក់ជីមីនឃើញគេស្រឡាញ់ក្មួយៗ។
((បងប្រាប់បានប៉ុន្មានដងហើយម៉េចអរគុណបងទេព្រោះពួកគេក៏ជាក្មួយបងដែរ))ជីមីន"គេមិនចូលចិត្តឲ្យអាលីនអរគុណគេទេ ព្រោះក្មេងៗក៏ជាក្មួយគេដែរ។
((និយាយអញ្ចឹងរាល់ថ្ងៃអាឈីងទៅធ្វើការនៅក្រុមហ៊ុនរបស់ឯងមែនទេ))ជីមីន"គេងាកមុខទៅមើលមុខវីហើយសួរនាំគេពីរឿងអាឈីង។
()វី"គេមិនបាននិយាយអីគ្រាន់តែងក់ក្បាលដាក់គេជីមីន។
#ពេលល្ងាច
"ជីមីន គេទៅទទួលក្មេងៗនៅសាលារៀនក៏ឃើញអាឈីងនាងនៅឈរចាំក្មួយៗនៅមុខសាលាដែរ គេបើកឡានទៅចតហើយក៏ដើរសំដៅមករកនាង ឈីងនាងឃើញគេក៏ញញឹមដាក់គេភ្លាម។
((បងមកទទួលក្មេងៗមែនទេ))ឈីង"នាងឃើញគេដើរសំដៅមករកនាង ក៏នាងសួរគេ។
((បងចង់នាំពួកគេទៅញ៉ាំអីផង ម៉េចចាំអ្នកនាក់បើកឡានមកទេ បងប្រាប់គេហើយៗថាមិនបាច់មកយកក្មេងៗទេ))ជីមីន"គេដើរមកជិតនាងហេីយក៏ឈរជ្រែងហោប៉ៅនៅក្បែរនាងរង់ចាំក្មួយៗដូចគ្នា។
((អញ្ចឹងបងចាំយកពួកគេទៅខ្ញុំទៅផ្ទះមុនហេីយ))ឈីង"នាងដឹងថាគេនឹងនាំក្មេងៗទៅញាំអី ចឹងនាងចង់ទៅមុនខ្ចិលទៅជាមួយជីមីន នាងប្រុងដើរចេញទៅតែត្រូវជីមីនឃាត់មុន។
((ចាំទៅជាមួយគ្នាទៅ ហេីយទៅរកអីញាំផង ហេីយនេះនាងហ៊ានជិះឡានក្រុងម្នាក់ឯងដែល))ជីមីន"គេលើកចិញ្ចើមសួរនាង នាងទើបតែមកនៅមិនបានប៉ុន្មានផង ហ៊ានដើរតែម្នាក់ឯងទៅហើយ។
((ហូ!បងខ្លាចអីខ្ញុំធ្លាប់នៅម្នាក់ឯងហើយហ្នឹង))ឈីង"នាងនៅតវ៉ាជាមួយគេ នាងមិនខ្លាចទេគ្រាន់តែជិះឡានក្រុង នាងធ្លាប់នៅតែឯងហើយ។
((តែនេះមិនមែនប្រទេសនាងទេ))ជីមីន"គេជ្រួញចិញ្ចើមចូលគ្នាឆ្ងល់នឹងនាង មិចនាងហ៊ានម៉្លេះ។
((ប្រទេសណាក៏ដូចប្រទេសណាដែល ឲ្យតែយើងចេះសួរនាំគេទៅផ្ទះបានដូចតែគ្នាហ្នឹង))ឈីង"នាងឈរសម្លក់មុខគេ ឆ្ងល់នឹងគេ ប្រហែលគេគិតថានាងល្ងង់ហើយ។
((ក្មេងក្បាលរឹង មនុស្សចាស់ប្រាប់ហើយមិនចេះតាម))ជីមីន"គេយកដៃចង្អុលក្បាលនាងទាំងហួសចិត្ត ប្រាប់មិនចេះតាម។
((មនុស្សចាស់អីចូលចិត្តធ្វើបាបក្មេង))ឈីង"នាងធ្វើមាត់ស្រួចដាក់គេ ពេលគេងាកមកនាងឈរធ្វើមិនដឹងវិញ។
((កុំឱ្យតែបង្រៀនក្មេងៗក្បាលរឹងដូចនាងទៅបានហើយ))ជីមីន"គេញាក់ចិញ្ចើមដាក់នាងហើយឈរធ្វេីមិនដឹងដាក់នាងដូចគ្នា។
((បង!បងនឹងមនុស្សចាស់ក្បាលរឹង))ឈីង"នាងនៅឌឺដងជាមួយគេមិនព្រមចាញ់គ្នា ឌឺដងទៅឌឺដងមក មិនព្រមចុះចាញ់។
((នាងក្មេងជាងបងច្រើនណាស់ កុំមកឌឺដាក់មនុស្សចាស់))ជីមីន"គេនៅឈរសម្លក់ថាឲ្យនាងមិនបាត់ពីមាត់មួយម៉ាត់។
((អូហូ!ញុមសុំចាញ់មនុស្សចាស់ហើយ មនុស្សចាស់អាយុច្រើនតែងតែម៉ួម៉ៅ))ឈីង"នាងធ្វើមុខកំសត់ដាក់គេមនុស្សចាស់តែងតែខឹងច្រើន ទាំងលួចសើចក្នុងចិត្ត។
((នេះនាងមើលមកបងចាស់ប៉ុណ្ណាទៅ))ជីមីន"គេខឹងនឹងនាង ដែលហ៊ានថាឱ្យគេចាស់ ហើយខឹងច្រើន។
((បងអ្នកថាខ្លួនឯងទេ ថាបងចាស់អាយុច្រើន))ឈីង"នាងថាហើយលួចញញឹមឃើញគេខឹងនឹងនាង មុខឡើងក្រហម។
"ពួកគេនៅឌឺដងដាក់គ្នារហូតដល់ក្មួយៗចេញមកពីសាលា ក៏ឈប់ប្រកែកគ្នាទៅ ខ្លាចក្មេងៗយកគំរូតាមមិនល្អ អាលីនឹងគឹមយ៉ុនឃើញពូហើយនិងមីងក៏រត់មកអោប។
((ពូមីនមីងឈីង))អាលី. រត់មកកាន់ដៃអ្នកទាំងពីរ ទាំងសើចខឹកៗដាក់ពូនឹងមីង។
((អូហូ!ទៅញ៉ាំអីឆ្ងាញ់ៗអត់ក្មេងៗ))ជីមីន"គេក៏ចាប់ក្មួយៗយកមកថើបម្នាក់មួយខ្សឺត ទាំងគ្រឺចទាំងខ្នាញ់។
((បាទ!ទៅ))គឹមយ៉ុន"
((អាលីក៏ទៅដែលពូមីន))អាលី"មកចាប់ដៃជីមីនហេីយចាប់អង្រួនដៃរបស់ពូតិចៗ។
((បាទ! បានតោះៗចូលឡាន))ជីមីន"នាំក្មេងៗដេីរទៅចូលឡាន តែមិនភ្លេចងាកមើលអាឈីងពីក្រោយផងដែល។
"<<និយាយជាមួយក្មួយៗឡើងសុភាព ចំណែកនិយាយជាមួយយើងវិញយ៉ាងកាច>>នាងនិយាយក្នុងចិត្តតែម្នាក់ឯងរអ៊ូង៉ូវៗ ទាំងដេីរតាមក្រោយគេ នាងដើរកាន់កាបូបក្មួយៗពីក្រោយយកទៅដាក់ក្នុងគូទឡានរបស់គេ ហើយបើកទ្វារឡានចង់ចូលបាំងខាងក្រោយតែត្រូវគេថាឲ្យ។
((មកអង្គុយខាងមុខមកទុកឱ្យក្មេងៗអង្គុយខាងក្រោយ))ជីមីន"គេស្រែកប្រាប់នាងឃើញនាងចង់ចូលខាងក្រោយ។
((តែញុមចង់អង្គុយខាងក្រោយ))ឈីង"នាងនៅតែចង់អង្គុយខាងក្រោយ មិនចង់ឈ្លោះជាមួយគេ។
((ថា ខាងក្រោយទុកឲ្យក្មេងៗវាធំគេបានប្រលែងគ្នាផង))ជីមីន"គេក៏ដើរមកទាយនាងឲ្យចូលមកអង្គុយខាងមុខវិញ នាងមិនចង់ប្រកែកជាមួយគេក៏ព្រមមកអង្គុយខាងមុខ ជីមីនឃេីញចឹងក៏ញញឹម ទឹកមុខនាងពិបាកមើលប្រហែលខឹងនឹងគេ ញាស់នាង