((កូនមិនទាន់ចាស់ទេនាក់ម៉ាក់))ជីមីន"អង្គុយផ្អែកក្បាលលេីស្មារម៉ាក់របស់គេ ទាំងងរង៉ក់ដាក់ម៉ាក់របស់គេ ថាគេមិនទាន់ចាស់ទេ។
((តែកូនអាយុ 30 ហើយណាជីមីននៅថាមិនទាន់ចាស់ទៀត))អ្នកស្រីផាក"គាត់យកដៃមកអង្អែលក្បាលរបស់កូនប្រុសគាត់តិចៗ ទាំងអស់សំណើច ថាខ្លួនឯងមិនទាន់ចាស់ទៀត។
((លោកប៉ាមើលនាក់ម៉ាក់ថាកូនចាស់ន៎))ជីមីន"ស្រែកប្រាប់ប៉ារបស់គេទាំងមុខជូស្អុយដាក់។
((ប៉ា! ថាម៉ាក់ឯងនិយាយត្រូវហើយឯងមិននៅក្មេងទៀតទេ))លោកផាក"គាត់អង្គុយបត់កាសែតទុកហើយនិយាយប្រាប់ទៅកូនប្រុសវិញឱ្យជឿសម្ដីម៉ាក់របស់គេទៅ។
((ជីមីនកូន! កូនមិនមានពេល 10 ឆ្នាំច្រើនដងទេណាកូន))អ្នកស្រីផាក"គាត់និយាយបណ្ដើរលើកដៃចង្អុលទៅឈីងបណ្ដើរប្រាប់ឲ្យកូនប្រុសបានដឹងថា10 ឆ្នាំមានមិនច្រើនដងទេ បើមានឱកាសត្រូវចាប់យកឲ្យបាន។
((ម៉ាក់កូននិយាយត្រូវណា))លោកផាក"លើកដៃទះស្មាកូនប្រុសតិចៗបញ្ជាក់ថាម៉ាក់របស់គេនិយាយត្រូវហេីយ។
((បាទ))ជីមីន"អង្គុយអោនមុខចុះមិនហ៊ានសម្លឹងមេីលមុខទៅលោកទាំងពីរទេ ព្រោះគេមិនចង់និយាយខុសច្រេីនជាងនេះ។" ចំណែកឈីងនាងសប្បាយចិត្តនិងការរៀបចំធ្វើម្ហូបសម្រាប់មួយពេលនេះណាស់ នាងធ្វើម្ហូបរួចរាល់ហើយក៏នាំពួកបងៗជញ្ជូនមកដាក់លើតុ ហើយក៏ដើរមកប្រាប់ជីមីនហើយហ្នឹងលោកផាកអ្នកស្រីផាកឲ្យទៅញាំបាយជុំគ្នា។
((លោកអ៊ំុម្ហូបខ្ញុំរៀបចំរួចរាល់ហើយ លោកអ៊ុំអញ្ជើញទៅពិសាបានហើយ))ឈីង"នាងដេីរមកអោនៗនិយាយប្រាប់អ្នកស្រីផាកហើយនិងលោកផាកទាំងញញឹមសំឡេងទន់ភ្លន់ដាក់ពួកគាត់ឱ្យទៅញាំបាយ ហេីយជីមីនក៏ក្រោកងើបឈរកាន់ដៃអ្នកម៉ាក់របស់គេ ដេីរទៅរកតុកអាហារញ៉ាំបាយជាមួយគ្នា។
((កូនធ្វើម្ហូបអីទំនងញ៉ាំណាស់))អ្នកស្រីផាក"គាត់ដើរមកឃើញម្ហូបដែរនាងធ្វើ មើលទៅគួរឲ្យចង់ញ៉ាំណាស់។
((គឺ!ស៊ុបលោកអ៊ំុនៅខាងផ្ទះរបស់ខ្ញុំបើមានកាជួបជុំគ្នាពួកគាត់តែងតែធ្វើស៊ុបសម្រាប់ញ៉ាំជុំគ្នាបានច្រេីន))ឈីង"នាងដើរមកក្បែរគាត់ ក៏និយាយប្រាប់អ្នកស្រីផាកទាំងញញឹមរៀបរាប់ប្រាប់ទៅគាត់វិញ។
((បានហើយនាំគ្នាអង្គុយញ៉ាំទៅ កុំឱ្យម្ហូបត្រជាក់ ចង់ភ្លក់ស្នាដៃកូនប្រសារម៉ាក់វាម្ដងមេីល))លោកផាក"គាត់និយាយបណ្ដើរដាក់ខ្លួនអង្គុយចុះលេីតុកបណ្ដេីរ ហេីយសម្លឹងមើលម្ហូបស្នាដៃនាងធ្វើទាំងពេញចិត្ត។
((តោះកូននាំគ្នាញ៉ាំទៅ))អ្នកស្រីផាក"គាត់ប្រាប់ឱ្យកូនៗនាំគ្នាអង្គុយចុះញ៉ាំបាយជុំគ្នា ហើយម្នាក់ៗក៏នាំគ្នាអង្គុយចុះញ៉ាំបាយជុំគ្នាទៅ។
((រសជាតិប្លែកពីម្ហូបយើងដែរតើ តែប្រើការបាន))អ្នកស្រីផាក"គាត់ភ្លក់ហេីយក៏និយាយសរសើរទាំងភ្នែកសម្លឹងទៅមើលកូនប្រសារគាត់ទាំងញញឹមដាក់នាងទៀត។
((ចា៎! អរគុណលោកអ៊ុំហេីយ))ឈីង"នាងញញឹមហើយតបទៅគាត់វិញ ទាំងលេីកដៃសំពះអរគុណទៅអ្នកស្រីផាកវិញ ជីមីនគេសម្លឹងមើលទៅមុខមា៉ក់របស់គេទាំងអារម្មណ៍ខុសលេីគាត់ បើសិនពួកគាត់ដឹងថាគេគ្រាន់តែសម្ដែងទេ មិនដឹងថាគាត់ខូចចិត្តប៉ុណ្ណាទេ ហេីយគេលួចដកដង្ហេីមធំម្ដងៗពេលដែលឃើញម៉ាក់របស់គេយកចិត្តទុកដាក់ហ្នឹងឈីងខ្លាំង។