ភាគ35🌺

5 0 0
                                    

((បងមិនមែនក្មេងទេដែលទាក់ទងគ្នាធម្មតានោះ))ជីមីន"និយាយប្រាប់ឈីងទាំងមុខស្មើៗដាក់នាង។
((ចង់មានន័យថាអាយុក្រោម 20 ឆ្នាំទាក់ទងគ្នាធម្មតា លេីសពី20 ឆ្នាំគឺទាក់ទងគ្នាបែបមនុស្សធំមែអត់បង))ឈីង"នាងសួរជីមីនទាំងមុខឆ្ងល់ៗធ្វើឲ្យជីមីនអស់សំណើចមនុស្សប៉ុនណាក៏ទាក់ទងគ្នាបានដែរឲ្យតែគេស្រឡាញ់គ្នាស៊ីជម្រៅ។
((មិនសំខាន់លេីអាយុទេ!សំខាន់លើចិត្តរបស់គេបើគេទាក់ទងគ្នាធម្មតាគឺធម្មតា តែបើស៊ីជម្រៅអាយុប៉ុណ្ណាក៏គេអាចធ្វើបានដែរ))ជីមីន"យកដៃរបស់គេមកញីសក់នាងមួយដងជាពីរដង ព្រោះខ្នាញ់នឹងចរិតរបស់នាងប៉ុនសួរគេណាស់រឿងទាក់ទងគ្នាហ្នឹង។
((មិនដឹងហ្នឹងហើយបានសួរបងហ្នឹង ))ឈីង"នាងទាញដៃរបស់ជីមីនចេញពីសក់របស់នាងព្រោះសក់របស់នាងរញ៉េរញ៉ៃអស់ហេីយ គេញីមិនដឹងប៉ុន្មានដងហើយទេមួយយប់ហ្នឹង ហើយអង្គុយធ្វើមុខស្អុយដាក់គេវិញ។
((ចុះបងប្រាប់ហើយតើ ចុះនៅខាងប្រទេសអូនវិញទាក់ទងគ្នាបែបណាចុះ))ជីមីន"ក៏លួចសេីចឃេីញមុខនាងចឹង តែក៏សួរសំណួរទៅនាងវិញចង់ដឹងថាការទាក់ទងគ្នានៅក្នុងប្រទេសនាងដូចគេដែលរឺអត់។
((ខ្ញុំមិនដឹងដែរ ប៉ុន្តែបើតាមខ្ញុំគិតប្រហែលជាដូចតាគ្នានឹងប្រទេសរបស់បងដែរហ្នឹង))ឈីង"
((ឈីង"))ជីមីន"ហៅឈ្មោះនាងហើយក៏លូកដៃមកចាប់ដៃតូចៗរបស់នាងជាប់ ទាំងមើលមុខនាងទាំងកែវភ្នែកស្រទន់ដាក់នាង។
((ចា!))ឈីង"នាងឆ្ងល់នៅសុខៗគេហៅឈ្មោះនាងហើយមិននិយាយអ្វីទាំងអស់គិតតែមកចាប់ដៃរបស់នាង។
((អូនមិនអាចទាក់ទងទៅនាក់ណាគេដូចបងបានទេដឹងអត់បងទ្រាំមិនបានទេណា))ជីមីន"និយាយព្រមទាំងចាប់ដៃរបស់នាងជាប់ទាំងសម្លឹងមកមើលមុខនាង គេទ្រាំមិនបានទេបើនាងទាក់ទងគ្នាដូចជាគេអញ្ចឹង។
((ហេតុអីបងទ្រាំមិនបាន))ឈីង"នាងក៏មើលមុខគេវិញហើយសួរគេហេតុអីគេទ្រាំមិនបានពេលនាងទាក់ទងគ្នា  ជីមីនគេមិនបាននិយាយអីគ្រាន់តែយកដៃរបស់គេមកអង្អែលថ្ពាល់របស់នាងតិចៗហើយអោនមុខតិចៗមកថើបមាត់នាងថ្នមៗទាំងនាងអង្គុយមីងមាំងមិនដឹងខ្លួនត្រូវធ្វើអ្វី តែនាងមិនបានច្រានគេចេញទេ គឺបិតភ្នែកបណ្ដោយឱ្យគេថើបនាងតាមចិត្តរបស់គេ ឱ្យជីមីនកាន់តែបឺតមាត់នាងគេកាន់តែមានអារម្មណ៍ប្លែកគេមានអារម្មណ៍ថាពុះកញ្ជ្រោងក្នុងចិត្តកាន់តែចង់ក្បែរនាង គេបឺតមាត់របស់នាងតែដៃរបស់គេមកអង្អែលសាច់ត្រគាករបស់នាងច្របាច់លេងតិចៗទាំងអារម្មណ៍រោលរាលរបស់គេ ធ្វេីឱ្យនាងមានអារម្មណ៍ប្លែកហើយបើភ្នែកធំៗវិញក៏លើកដៃច្រានគេចេញកុំឱ្យគេថើបនាងលើសពីនេះទៀត ហេីយជីមីនក៏ភ្ញាក់ខ្លួនបន្តិចគេកំពុងតែស្លុងអារម្មណ៍ពុះកញ្ជ្រោលដែលបានថេីបនាងម្ដងៗ។

❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now