((ចុះបងមិនខ្លាចគេខឹងនឹងបងទេមែន))ឈីង
((ហេតុអីដែលបងត្រូវខ្លាចគេ))ជីមីន"គេធ្វើទឹកមុខសួរបញ្ជាក់នាង ហេតុអ្វីគេត្រូវខ្លាចសង្សាររបស់គេដែរ។
((ខ្ញុំមិនបានន័យថាបងខ្លាចគេទេ តែខ្លាចគេដឹងគេខឹងបងហ្នឹងណា))ឈីង"នាងនិយាយព្រមទាំងធ្វើមុខស្រពោនដាក់គេ មិនចង់ឱ្យគេមានរឿងច្រើនជាមួយសង្សាររបស់គេ។
((ឈីង!បងជាបង ទោះជាបងធ្វើអ្វីក៏ដោយបងគិតខ្លួនឯងមិចចាំអូនប្រាប់ទេ))ជីមីន"ក្រឡេកមើលមុខនាងទាំងធុញថប់ក្នុងចិត្ត។
((បង))ឈីង"នាងប្រែទឹកមុខដាក់គេចង់ឲ្យគេដឹងថានាងបារម្ភពីគេណាស់ មិនចង់ឱ្យគេឈ្លោះគ្នា។
((បងចង់និយាយរឿងហ្នឹងទៀតទេ និយាយពេលណាបងមានអារម្មណ៍មិនល្អពេលហ្នឹង))ជីមីន"ក៏លើកដៃមកញីសក់របស់នាងហើយសើច ហើយអង្គុយធម្មតាវិញទាំងប្រែមកញញឹមជាប់មាត់វិញ ហេីយឈីងនាងក៏លួចមើលមុខគេ ឃេីញមុខគេញញឹមឃើញគេសើចបែបនេះនាងក៏មានអារម្មណ៍ថាសប្បាយចិត្តទៅតាមគេដែរ។
((មុខបងកើតអី!បានឃើញមុខបងហើយចេះតែសើចបងអញ្ចឹង))ជីមីន"យកដៃស្ទាបមុខខ្លួនឯងធ្វើមុខឡេឡឺៗចង់ដឹងថានាងសើចមុខគេរឿងអី។
((គ្មានអីទេ!ខ្ញុំគ្រាន់តែសើចធម្មតាហ្នឹង))ឈីង"នាងក៏អង្គុយងាកមុខចេញវិញ ធ្វើធម្មតាដូចមិនដឹងរឿងគេសួរ។
((តែបងឃើញអូនសើចនឹងបងណា))ជីមីន"មិនអស់ចិត្តក៏ខិតមកសួរនាងកាន់តែចិត្តឈ្ងោកចង់ដល់មុខរបសនាង ចង់ដឹងថានាងលួចសេីចគេរឿងអី។
((អត់មានអីមែនបង))ឈីង"នាងខិតទៅក្រោយតិចៗបើគេកាន់តែខិតមកជិតនាង នាងកាន់តែថយក្រោយវិញ។
((មែនអត់ ? ចុះម៉េចបានមុខអូនឡេីងក្រហមចឹង))ជីមីន"ក៏ងើបអង្គុយធម្មតាវិញ ហើយមើលមុខនាងឃើញមុខនាងក្រហមគេក៏សួរនាងបន្ថែមមួយសំណួរទៀត។
((មកពីក្ដៅពេកហ្នឹងបានមុខខ្ញុំឡើងក្រហមអញ្ចឹង))ឈីង"នាងក៏ងើបអង្គុយទាញអាវឱ្យរៀបរយហើយយកដៃស្ទាបមុខខ្លួនឯងទាំងយកដៃបក់មុខៗតិចៗធ្វើដូចក្ដៅណាស់ទាំងមិនហ៊ានសម្លឹងមើលមករកគេចំ។
((អាកាសធាត្រជាក់ចង់ងាប់!អូនថាក្ដៅយ៉ាងមិច))ជីមីន"មើលមុខនាងទាំងឆ្ងល់ក្នុងចិត្តអាការធាតុត្រជាក់ចង់ងាប់ហេីយតែនាងថាក្ដៅ ហើយគេលើកដៃមកស្ទាបថ្ងាសរបស់នាងចង់ដឹងថានាងគ្រុនឬយ៉ាងម៉េចបានក្ដៅមុខ។
((អូយ!បងខ្ញុំមិនបានឈឺទេគ្រាន់តែខ្ញុំក្ដៅមុខតិចៗនឹង))ឈីង"នាងលើកដៃរបស់ជីមីន ចេញហើយធ្វើមុខជូដាក់គេនាងមិនបានឈឺទេ ធ្វេីឱ្យជីមីនអស់សំណើចសើចឡើងលឺ គេមិនយល់ពីអារម្មណ៍របស់នាងសោះ តែពេលគេនៅជិតនាងគេមានអារម្មណ៍ថាសប្បាយចិត្ត ហើយក៏សើចបានច្រើនទៀត ហេីយជីមីនតែងតែសម្លឹងមើលមុខនាងទាំងញញឹម គេគិតថាពេលគេនៅក្បែរនាងម៉េចបានគេសប្បាយចិត្តខុសប្លែកពីនៅជាមួយសង្សាររបស់គេចឹង។
((ស្អែកបងជូនអូនទៅដើរលេងកន្លែងសប្បាយៗ ទៅអត់))ជីមីន"ផុតពីសេីចគេក៏ចង់បបួលនាងទៅដើរលេងដែរ។
((ចា!))ឈីង" នាងក៏ងក់ក្បាលប្រាប់គេថានាងហ្នឹងទៅជាមួយគេទៅដើរលេងដែលទៀត។
((អញ្ចឹងពេលស្អែក!ពេលព្រឹកបងមកយកអូនណា))ជីមីន"
((ចា!))ឈីង"
((យប់ហើយអញ្ចឹងបងទៅផ្ទះសិនហើយណា ចាំស្អែកចាំបងមកយក ហើយអូនក៏អញ្ចឹងដែរថ្មើរហ្នឹងហើយ គួរតែទៅគេងទៅកុំនៅម្នាក់ឯងក្នុងសួនពេលយប់អញ្ចឹង))ជីមីន"ក៏លើកដៃមកមេីលនាឡិកាមើលម៉ោង ឃើញថាយប់ហេីយ គេសុំនាងទៅផ្ទះវិញ ហើយជួយប្រមូលការងាររបស់នាងយកទៅទុកដែរ ព្រោះគេចង់ឱ្យនាងទៅគេងដែរយប់ហើយមិនចង់ឱ្យនាងនៅសួរម្នាក់ឯងក្នុងពេលយប់នុះទេ។
((ចា))ឈីង"នាងក៏ជួយប្រមូលការងាររបស់នាងជាមួយគេដែល ហើយក្រោកឈរដើរកាន់ទៅជូនគេទៅកន្លែងចតឡានរបស់ជីមីនដែរ ពួកគេដើរបណ្ដើរនិយាយគ្នាបណ្ដេីរទាំងទឹកមុខសប្បាយរីករាយជាមួយគ្នា ដើរបន្តិចក៏មកដល់កន្លែងចតឡានរបស់ជីមីន។
((បងទៅហេីយណា good night))ជីមីន"ក៏បើកទ្វារចូលក្នុងឡានហើយបែមុខសេីចដាក់នាងលើកដៃបាយៗនាងហើយក៏បើកចេញទៅ ឈីងនាងក៏សើចតបគេវិញហើយលើកដៃបាយៗដូចគ្នា ហើយក៏ឈរសម្លឹងរហូតដល់ឡានរបស់គេចេញផុតភ្នែក ទើបនាងដើរត្រឡប់ចូលក្នុងផ្ទះវិញ ទាំងញញឹមញញេម សប្បាយចិត្តដែរគេនាំនាងទៅដើរលេងម្ដងទៀត ដើរដល់បន្ទប់របស់នាងហើយក៏បើកទ្វារចូលទៅអង្គុយលើកគ្រែរបស់នាងយ៉ាងអណ្ដែតអណ្ដូងក្នុងចិត្ត ហើយក៏ផ្ដួលខ្លួនទាញយកតុក្កតាជ្រូកមកឱបជាប់ទ្រូងរបស់នាង។