ភាគ20🌺

10 0 0
                                    

"ពេលល្ងាចជួបជុំគ្នាញ៉ាំបាយ វីក៏គេរាងឆ្ងល់ដែរម៉េចមួយរយៈនេះជីមីនគេមិនដែលមកលេងក្មួយៗអញ្ចឹង។
((ឈីងឯងមានដឹងអត់ថាជីមីនគេរវល់ធ្វើអី ទើបគេមិនដែលឃើញមកលេងក្មួយៗអញ្ចឹង))វី"ឆ្ងល់មិនដែលឃើញជីមីនមកលេងនឹងក្មួយៗគេមិនដែលស្ងាត់អញ្ចឹងទេ ក៏ឆ្លៀតសួរទៅប្អូន ខ្លាចនាងបានដឹងពីរឿងជីមីនខ្លះ។
((ខ្ញុំក៏មិនដឹងដែរបងព្រោះមួយរយៈនេះខ្ញុំមិនសូវដែរបាននិយាយជាមួយគាត់ផងហ្នឹង))ឈីង"នាងប្រែទឹកមុខមកជាមិនសូវល្អពេលលឺឈ្មោះរបស់គេ នាងដាក់ស្លាបព្រាចុះលើចាន ក៏ឆ្លើយទៅបងខ្លួនវិញនាងមិនដឹងថាគេរវល់ធ្វើអីគេដែរ។
((ប្រហែលជានៅមន្ទីរពេទ្យក៏រវល់ច្រើនហើយ បើបងជីមីនមិនដែលមកលេងក្មួយៗអញ្ចឹងនោះ))ដា"នាងនិយាយតគ្នាជាមួយពីរនាក់បងប្អូនកុំឲ្យគេឆ្ងល់ច្រើនពេក។
((អ!វិនបងប្រាប់ឲ្យឯងឱ្យកម្មករទៅបាញ់ថ្នាំវាយ៉ាងម៉េចហើយ))វី"ប្ដូររឿងនិយាយ ក៏ងាកមកសួរវិនពីរឿងចំការរបស់គេវិញ។
((បាទខ្ញុំឲ្យគេទៅបាញ់ថ្ងៃនេះហេីយបង ព្រោះវាទើបតែចេញផ្លែនឹងផ្កាដែរហ្នឹង))វិន"ញញឹមឆ្លើយទៅបងប្រុសខ្លួន ដែលគេសួរមក។
((ល្អកំពុងតែមានផ្លែផ្កាអញ្ចឹងឲ្យគេបានថ្នាំពៅទៅ ឱ្យល្អផង))វី
((បាទ))វិន
"ពេលដែរនិយាយគ្នាចប់ម្នាក់ៗក៏ស្ងាត់មាត់ហើយនាំគ្នាញ៉ាំបាយពេលល្ងាចជួបជុំគ្នាទៅ យ៉ាងរីករាយក្នុងគ្រួសារវី។

#ក្លឹបកំសាន្ត..

"ចំណែកជីមីនគេនាំវីយ៉ាមកលេងក្នុងក្លឹបរបស់ថបមីព្រោះខានជួបមិត្តភក្តិយូរហេីយ។
((យើងមិននឹកស្មានថាឯងពូកែយ៉ាងនេះសោះ))ថបមី"ឃេីញជីមីនក៏ដេីរមករាក់ទាក់ជាមួយមិត្តភក្ដិ របស់ខ្លួនព្រោះខានជួបគ្នាយូរ។
((ឯងក៏ដឹងឲ្យតែយើងថាញ៉ែហើយគឺត្រូវតែបាន))ជីមីន"ក៏លើកដៃចាប់ជាមួយមិត្តភក្ដិ ទាំងសេីចដាក់គ្នា ហើយចាក់វ៉ាញចូលក្នុងកែវឲ្យគេផឹកមួយកែវជាមួយគ្នា។
((យ៉ាងម៉េចហើយបានស៊ីជម្រើសហើយរឺនៅ))ថបមី"លេីកកែវវ៉ាញដែលជីមីនចាក់ឱ្យ យកមកផឹកតែភ្នែកសម្លឹងទៅមើលវីយ៉ាកំពុងតែរាំ ហើយក៏ឆ្លៀតមកសួរមិត្តភក្ដិខ្លួនវិញបានសុីចុករឺនៅ។
((យើងមិនដែលចាំដល់ស្អែកទេឯងក៏ដឹង))ជីមីន"ក៏លើកកែវជល់ជាមួយថបមី ហើយញាក់ចិញ្ចើមដាក់ថបមី បញ្ជាក់ថាគេបានស៊ីជម្រៅហើយ  ថបមីគេមិនបាននិយាយអីគ្រាន់តែលើកមេដៃជាសញ្ញាប្រាប់ថាគេពិតជាអស្ចារ្យមែន។
((ចុះឯងជាមួយអាឈីងយ៉ាងម៉េចហើយ ហើយឯងដែលទៅលេងនាងដែលឬអត់))ជីមីន"ក្រឡេកភ្នែកមើលមុខថបមី ហើយក៏សួរគេពីទំនាក់ទំនងរបស់ឈីងហ្នឹងគេដល់ណាហើយ។
((ដល់ណាស្អីយើងមិនដែលបានទៅលេងនាងផងហ្នឹង ហើយក៏មិនដែលបានទាក់ទងជាមួយនាងដែរមិនដឹងទាក់ទងតាមណាទេ))ថបមី"មិនដឹងទាក់ទងនាងតាមណា បើគេគ្មានវីឆាតជាមួយនាងផងហ្នឹង ហើយក៏មិនដែលបាននិយាយជាមួយនាងទៀត។
((យើងស្មានតែឯងទាក់ទងនាងបានហើយ))ជីមីន"និយាយទាំងជ្រួញចិញ្ចើមដាក់ ថបមី។
((ទាក់ទងបានយ៉ាងម៉េចមើលទៅនាងមិនងាយទេវើយ))ថបមី"មាត់និយាយជាមួយជីមីន តែភ្នែកសម្លឹងមកមើលកែវវ៉ាញដែលគេកំពុងក្រវីត្រៀមនឹងលើកផឹក។
((បើឯងទាក់ទងជាមួយនាងកុំលេងសើចជាមួយនាង))ជីមីន"បែមកនិយាយសំឡេងតិចៗដាក់ថបមីវិញ ពេលឮឈ្មោះនាង។
((ឯងគិតថាអាវីឱ្យយើងលេងសើចជាមួយប្អូនគេដែរមែន វាសម្លាប់យើងចោលមិនខានទេ))ថបមី"និយាយផងសើចផង ឲ្យលេងសើចយ៉ាងម៉េចបើបងនាងកាចចង់ងាប់ហេីយនឹង  ជីមីនគេមិនមាត់ ពេលនឹកដល់ឈ្មោះនាងគេក៏គ្មានអារម្មណ៍សប្បាយទៀត ក៏លើកកែវវ៉ាញយកមកផឹកហើយសម្លឹងមើលទៅវីយ៉ាដែលនាងកំពុងតែរាំជាមួយមិត្តភក្តិនាង។
#ចំការវី..
"ថ្ងៃនេះជាថ្ងៃអាទិត្យអញ្ចឹងក្មេងៗអត់បានទៅរៀនទេក៏នាំគ្នាមកលេងនៅមុខសួរផ្កាជាមួយមីងរបស់គេ ឈីងនាងបង្រៀនក្មេងៗឲ្យចេះផាត់ពណ៌ចេះគូររូបនិងរៀនភាសាខ្មែរផងដែល។
((មីងឈីងខ្ញុំឮសំឡេងឡានបើកចូលមកផ្ទះយើងហ្នឹង))អាលី"នាងប្រាប់មីងរបស់នាងថានាងឮសំឡេងឡានបើកចូលមកផ្ទះនាង។
((សំឡេងឡានរបស់អ៊ុំវីទេដឹងអាលី))ឈីង"នាងមិនបានអើតមើល នាងគិតថាប្រហែលជាឡានរបស់បងនាងហើយ។
((មិនមែនឡានអ៊ុំវីទេ គឺឡានពូមីនមកលេងអាលីហេីយមីងឈីង))អាលី"ក៏ស្រែកប្រាប់មីង គ្រាន់តែឃើញមុខពូភ្លាមក៏រត់ទៅឱបពូឡើងលឿន ហេីយឈីងនាងក៏ងាកមេីលឮសំឡេងក្មួយនាងហៅឈ្មោះពូរបស់គេ។
((អូហូ!ប្រយ័ត្នដួលណាអាលីរត់តិចៗ))ជីមីន"ស្រែកប្រាប់ក្មួយឃើញក្មួយរត់មករកគេឡើងលឿនខ្លាចក្មួយរត់ដួល ទេីបលើកពរហេីយថើបមួយសឺត ឱ្យបាត់នឹក តែក៏លួចសម្លឹងមើលមុខរបស់ឈីងដែល។
((អាលីកំពុងតែធ្វើអីហ្នឹង))ជីមីន"ដេីរពរអាលីហេីយយកមកអង្គុយក្បែរឈីងដែរ។
((អាលីកំពុងតែរៀនគូររូបតាមីងប្រាប់))អាលី"
((ពូកែណាស់ក្មួយពូ))ជីមីន"ដាក់ខ្លួនអង្គុយចុះក្បែរឈីង តែមិនហ៊ាននិយាយរកនាងគេមិនដឹងនិយាយជាមួយនាងរឿងអី  ឈីងក៏នាងមិនហ៊ាននិយាយរកគេខ្លាចគេមិនចង់និយាយជាមួយនាង។
((អាលីអ្នកគូរមែនទេ!មើលទៅស្អាតណាស់))ជីមីន"មាត់និយាយជាមួយក្មួយ តែភ្នែកសម្លឹងមើលមុខឈីងមិនដាច់។
((មិនមែនអាលីអ្នកគូរទេ គឺមីងឈីងអ្នកគូរតេីពូមីន))អាលី"នាងលើកដៃចង្អុលទៅមីងរបស់នាងប្រាប់ពូថាមីងរបស់នាងអ្នកគូរ។
((អញ្ចឹងហ្ន៎មីងរបស់អាលីគូរបានស្អាតណាស់))ជីមីន"និយាយបណ្ដេីរ ក៏ងាកមកមើលមុខអាឈីងទាំងអោនមកជិតមុខរបស់នាងបណ្ដេីរ ព្រោះឃើញនាងកំពុងតែឈ្ងោកគូររូបមិនមេីលគេសោះ។
((បងមីន))ឈីង"នាងឃើញគេអោនមកជិតមុខរបស់នាង នាងក៏ងើបមុខចេញ ហើយច្រានមុខរបស់គេចេញទៀត។
((បងស្មានតែមិននិយាយរកបងទេ))ជីមីន"ក៏សើចដាក់នាងឃើញនាងនិយាយរកគេ គេក៏សប្បាយចិត្តដែរ។
((ម៉េចបានបងដឹងថាខ្ញុំមិនចង់និយាយរកបង))ឈីង"នាងសម្លក់មុខគេចេះតែនិយាយហើយថានាងមិនចង់និយាយរកគេនោះ។
((បងស្មានថាអូននៅខឹងនឹងបងរឿងថ្ងៃដែលបងថើបអូននោះ))ជីមីន"ញញឹមពេលនឹកដល់ពេលដែរគេថើបនាង។
((បងនិយាយមិនចេះខ្មាស់ក្មួយទេដឹង))ឈីង"នាងលើកដៃបិតមាត់របស់គេកុំឲ្យគេនិយាយទៀតព្រោះនាងអៀននឹងគេណាស់ ហេីយក៏ខ្មាស់នឹងក្មួយដែរ។
((ខ្មាស់ក្មួយអីក្មួយមិនដឹងទេឬក៏អៀនខ្លួនឯងទេដឹង))ជីមីន"ចាប់ដៃរបស់នាងឱ្យដកចេញពីមាត់របស់គេ ហើយក៏ទាញដៃរបស់នាងយកមកថើបទាំងជ្រលើមដាក់នាងទៀតផង។
((បងកេីតរោកអីឆ្កួតទេដឹង))ឈីង"នាងក៏ទាញដៃចេញពីច្រមុះរបស់គេ ទាំងសម្លក់មុខគេថ្លែ។

"ថ្ងៃនេះជាថ្ងៃអាទិត្យអញ្ចឹងក្មេងៗអត់បានទៅរៀនទេក៏នាំគ្នាមកលេងនៅមុខសួរផ្កាជាមួយមីងរបស់គេ ឈីងនាងបង្រៀនក្មេងៗឲ្យចេះផាត់ពណ៌ចេះគូររូបនិងរៀនភាសាខ្មែរផងដែល។((មីងឈីងខ្ញុំឮសំឡេងឡានបើកចូលមកផ្ទះយើងហ្នឹង))អាលី"នាងប្រាប់មីងរបស់នាងថានាងឮសំឡេងឡានបើកចូលមកផ្ទះនាង។(...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now