ភាគ26🌺

6 0 0
                                    

"ជីមីនបេីកឡានទាំងមិនមាត់រកនាងគេធ្វេីមុខស្មេីរៗ
ឈីងក៏មិនហ៊ានមាត់រកគេវិញដែរម្នាក់ៗស្ងាត់រៀងខ្លួននាងមិនដឹងថាគេខឹងរឿងអី មុនទៅលេងក្លឹបមេីលទៅគេធម្មតាតែឥលូវគេប្លែកៗមិនសូម្បីតែមេីលមុខនាងយូរៗនាងលួចសម្លឹងមេីលមុខគេម្ដង នាងឃេីញគេស្ងាត់ចឹងនាងធុយថប់ក្នុងចិត្តដែរ។

((ស្អែកបងទៅលេងសង្សាបងមែនទេ))ឈីង"នាងបែមុខទៅសួរជីមីនទាំងទឹកមុខញញឹមដាក់គេ ចង់ឱ្យគេនិយាយរកនាងខ្លះ។
((កុំចេះដឹងរឿងរបស់បង ចេះដឹងរឿងខ្លួនឯងទៅបានហើយ ក្រែងជិតមានសង្សារហើយតេី))ជីមីន"និយាយព្រមទាំងក្រឡេកមើលមុខនាងទាំងទឹកមុខស្មេីដាក់នាង គេមិនចង់ឲ្យនាងចេះដឹងរឿងរបស់គេច្រើនទេ។
((ខ្ញុំគ្រាន់តែសួរមិនមែនខ្ញុំចេះដឹងរឿងបងណាហេីយ អ្នកណាជិតមានសង្សារនុះ))ឈីង"នាងឆ្លើយតបនឹងគេទាំងមិនយល់ពីចិត្តគេ នាងគ្រាន់តែសួរ ថានាងចេះដឹងរឿងរបស់គេដែរ។
((សួរហ្នឹងហើយគេថាចេះដឹងនោះ ខ្លួនឯងហ្នឹងជិតមានសង្សា ឃើញនិយាយញ៉ែគ្នាឡើងមួយយប់ហេីយនៅថាអត់ដឹងខ្លួនទៀត))ជីមីន"ប្រាប់ទៅនាងទាំងសំឡេងមាំដាក់ ហើយមើលមុខនាងទាំងមុខក្រញូវទាំងម៉ួម៉ៅ។
((សួរតែបន្តិចសោះ តែបងរករឿងវែងឆ្ងាយ ហើយខ្ញុំក៏មិនមែនជិតមានសង្សារដែរ គ្រាន់តែនិយាយគ្នាត្រង់ណាដែរថាបានញ៉ែកគ្នានោះ))ឈីង"នាងឃើញគេមិនសប្បាយចិត្តក៏សួរគេមុន ហើយមកថានាងញ៉ែគ្នាឯណាទៀត នាងហួសចិត្តនឹងគេនិយាយណាស់។
((បងប្រាប់ហើយរឿងបងកុំសួរច្រើនពេក រឿងផ្ទាល់ខ្លួនរបស់បង បងមិនចូលចិត្តម៉េចក៏មិនយល់))ជីមីន"ឈប់ឡានក្បែរមាត់ផ្លូវ ហើយក៏បែខ្លួនមកសម្លត់ថាឱ្យនាង កុំឲ្យសួររឿងគេច្រើនពេកគេមិនចូលចិត្ត។
((សូមទោសដែលសួររឿងបង))ឈីង"នាងឱនក្បាលសូមទោសគេទាំងទឹកភ្នែករលីងរលោងមុខគេ  ជីមីនគេសម្លឹងមើលមុខនាង ឃើញនាងឱនមុខចុះ គេមិនយល់ហេតុអីគេត្រូវខឹងនឹងនាងដែរទាំងដែលមិនមានរឿងគួរឲ្យខឹង មកពីគេស្រវឹងផងអារម្មណ៍គេក៏ឆេវឆាវច្រើន។
((បងសូមទោសដែលបងសម្ដីខ្លាំងណាស់ បងមិនយល់ម៉េចក៏បងម៉ួម៉ៅដាក់អូន))ជីមីន"ដោះសែក្រវ៉ាត់ចេញពីខ្លួនហើយមកអោបលួងលោមនាង គេដឹងថាគេសំដីធ្ងន់ដាក់នាង គេក៏មិនយល់ដែរហេតុអីគេទៅថាឱ្យនាងដែរ  ឈីងគ្រាន់តែជីមីនឱបលួងលោមបន្តិចក៏យំចេញមក នាងក៏មិនយល់គ្រាន់តែគេថាឲ្យ នាងហេតុអីក៏នាងយំដែរ ទាំងដែរនាងមិនសូវចេះយំច្រេីនផង។
((បានហើយ!ក្មេងយំច្រើនពេកមិនល្អទេ លេងស្អាតហើយ))ជីមីន"ក៏សើចលួងនាងហើយយកដៃជូតទឹកភ្នែកចេញពីថ្ពាល់របស់នាង លួងនាងកុំឲ្យយំទៀត។
((ហេតុអ្វីបងមិនឱ្យខ្ញុំចេះដឹងរឿងរបស់បងគ្រាន់តែខ្ញុំសួរហ្នឹង))ឈីង"នាងងើបចេញពីការអោបរបស់គេហើយសម្លឹងមុខរបស់គេទាំងកែវភ្នែកសម្លឹងរកគ្នាហើយមានសំណួរសួរទៅគេវិញ។
((រឿងមនុស្សចាស់អូនកុំដឹងច្រើនពេក))ជីមីន"លើកដៃមកស្ទាបថ្ពាល់របស់នាង ប្រាប់នាងរឿងគេរឿងមនុស្សចាស់នាងនៅក្មេងនាងមិនយល់ទេ។
((ខ្ញុំធំហើយខ្ញុំមិនមែនកូនក្មេងទេ ហេតុអីដឹងរឿងបងមិនបាន))ឈីង"នាងមើលមុខគេមិនដាក់ភ្នែកហើយក៏សួរគេ នាងចង់ដឹងរឿងផ្ទាល់ខ្លួនរបស់គេណាស់ ទាំងខ្លួនឯងមិនយល់ដូចគ្នា។
((រឿងមនុស្សចាស់មានស្នេហាអូនមិនយល់ទេទោះជាបងប្រាប់ ក៏អូនមិនយល់ដែរ អញ្ចឹងបានបងប្រាប់ថាកុំចេះដឹង ប្រាប់យ៉ាងម៉េចក៏អូនមិនយល់ដែរ))ជីមីន"ក៏សម្លឹងមុខនាងដូចគ្នា ហើយប្ដូរដៃមកញីសក់របស់នាងវិញ ទាំងសេីចដាក់នាងលឹបភ្នែកអស់ទៀតផង។
((ទោះបីខ្ញុំមិនដែលមានសង្សារឬស្នេហាតែខ្ញុំក៏ចង់ដឹងពីរឿងសង្សារបស់បងដែរ))ឈីង"នាងនៅតែចង់ដឹងរឿងរបស់គេ ហើយចង់ឱ្យគេនិយាយឲ្យនាងស្ដាប់ផងដែរ។
((និយាយមើល!ម៉េចក៏ចង់ដឹងរឿងផ្ទាល់ខ្លួនរបស់បងម៉េចក៏ចង់រឿងសង្សាររបស់ម៉េះ))ជីមីន"យកក្បាលរបស់គេមកទល់ក្បាលរបស់នាង ហើយសួរនាងម៉េចក៏ចង់ដឹងរឿងគេម៉្លេះ។
((មិនដឹងទេ គ្រាន់ចង់ដឹងរឿងរបស់បងច្រើន))ឈីង"នាងនិយាយទាំងអោនមុខចុះ នាងក៏មិនដឹងដែរហេតុអីនាងចង់ដឹងរឿងរបស់គេ។
((ចង់ដឹងពេលបងនៅជាមួយសង្សារបងបងធ្វើអីខ្លះហេីយបងដើរលេងណាខ្លះមែនអត់ បងយកចិត្តគេមិចខ្លះមែនអត់))ជីមីន"ក៏យកដៃចាប់ចង្កានាងភ្ងើយឡើងលើ ឱ្យចំមើលមុខគេ ចាំគេរៀបរាប់ប្រាប់រឿងរបស់គេឱ្យស្ដាប់។
((ចា!))ឈីង"នាងក៏បញ្ចេញស្នាមញញឹមសេីចដាក់គេ បានគេនិយាយរឿងផ្ទាល់ខ្លួនគេឲ្យនាងស្ដាប់ចឹង។
((ពេលទំនេរបងនាំនាងដើរលេង ទៅមើលកុនទៅទិញអីវ៉ាន់ឬក៏នាំនាងទៅលេងក្នុងក្លឹបព្រោះនាងចូលចិត្ត ហើយពេលយប់ពួកយើងក៏ទៅដេកនៅខុនដូរជាមួយគ្នា ហើយថេីបគ្នាអីអញ្ចឹងទៅណា))ជីមីន"រៀបរាប់ប្រាប់នាងមួយថ្ងៃពេលដែលគេនៅជាមួយសង្សារគេ ធ្វើអីខ្លះប្រាប់ដល់នាង។
((បងថើបសង្សារបង ដូចដែលបងធ្លាប់ថេីបខ្ញុំហ្នឹងមែន))ឈីង"នាងលើកចិញ្ចើមសួរគេ គេធ្លាប់ថេីបសង្សារគេ ដូចគេធ្លាប់ថើបនាងរឺអត់។
((គឺមិនដូចគ្នាទេ ថេីបអូនរបៀបថាថេីបកូនក្មេងចំណែកសង្សារបងថើបលក្ខណៈមនុស្សធំ))ជីមីន"និយាយប្រាប់នាងទាំងវាលចិញ្ចើមដាក់នាង ធ្វើចរិតព្រាននារីដាក់នាងទៀត។
((ថើបបែបមនុស្សធំយ៉ាងម៉េច))ឈីង"នាងធ្វើមុខឆ្ងល់សួរគេ ចង់ឱ្យគេប្រាប់នាងទៀត។
((អូនកុំចង់ដឹងអី ពេលអូនអាយុច្រើនហើយអូនហ្នឹងដឹងហេីយ))ជីមីន"ជ្រួញចិញ្ចើមចូលគ្នា ម៉េចបាននាងចង់ដឹងរឿងច្រើនម្ល៉េះ។
((មនុស្សស្រីបែបណាដែលបងស្រលាញ់ហើយបងថើបនាងលក្ខណៈមនុស្សធំនោះ))ឈីង"នាងមិនអស់ចិត្ត នៅតែតាមសួរជីមីន ហើយឱ្យគេឆ្លើយប្រាប់នាងទាល់តែបាន។
((គឺដូចវីយ៉ាអញ្ចឹងបងស្រឡាញ់នាង ក៏ថើបនាងលក្ខណៈមនុស្សបងធំហ្នឹងហេីយ))ជីមីន"និយាយប្រាប់នាងធ្វើហី គេឃើញនាងចង់ដឹងច្រើនក៏និយាយប្រាប់នាងតាមហ្នឹងទៅ។
((ចុះបងស្រឡាញ់នាងខ្លាំងឬអត់))ឈីង"នាងក៏សួរគេទាំងខ្លួនឯងអត់ចិត្តនឹងគេខ្លាំង ទាំងសំឡេងស្រទន់សម្លឹងមើលមុខគេចង់ឱ្យគេឆ្លើយនឹងនាងទៀត។
((បងក៏មិនដឹងដែរ ប្រហែលជាខ្លាំងដឹង ព្រោះបងនឹកគេរាល់ថ្ងៃដែលហ្នឹង បងគិតថានឹងនាំគេទៅជួបប៉ាម៉ាក់ជំនួសពីអូន ព្រោះបងមិនចង់កុហកម៉ាក់ទៀតទេ))ជីមីន"និយាយប្រាប់នាងទាំងទឹកមុខស្ងួត គេមិនចង់កុហកប៉ាម៉ាក់របស់គេទៀតទេ។
((ចាសល្អ ព្រោះខ្ញុំក៏មិនចង់កុហក់គាត់ដូចគ្នា))ឈីង"នាងនិយាយទាំងមុខស្រពោន អារម្មណ៍ខ្លួនឯងដូចជាឈឺពេលលឺថាគេស្រឡាញ់សង្សាររបស់គេខ្លាំង។
((យ៉ាងម៉េចមុខស្រពោនចឹង ប្រច័ណ្ឌនឹងបងមែនទេ))ជីមីន"ក៏លើកដៃក្រសោបមុខរបស់នាងមេីលបន្តិច រួចក៏បឺតមាត់នាងទៀត។

((ស្អែកបងទៅលេងសង្សាបងមែនទេ))ឈីង"នាងបែមុខទៅសួរជីមីនទាំងទឹកមុខញញឹមដាក់គេ ចង់ឱ្យគេនិយាយរកនាងខ្លះ។((កុំចេះដឹងរឿងរបស់បង ចេះដឹងរឿងខ្លួនឯងទៅបានហើយ ក្រែងជិតមានសង្សារហើយតេី))ជីមីន"និយាយព្រមទាំងក្រឡេកមើលមុខនាងទាំងទឹកមុខស្មេីដាក់នាង គេមិនចង់ឲ្យនាងចេះដឹងរឿងរប...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now