((បងកាលនឹងមិចបានគាត់នាំបងទៅលេងផ្ទះគាត់ចឹង គាត់ស្រលាញ់បងមែន))ឈីង!គេឆ្ងល់ម៉េចសុខៗជីមីននាំបងស្រីគេទៅលេងផ្ទះ។
((មែនទេគាត់ស្រឡាញ់បងដូចជាប្អូនស្រីអញ្ចឹងគាត់គ្រាន់តែនាំបងទៅលេងផ្ទះគាត់ កាលហ្នឹងគាត់នៅស្រឡាញ់អាលីននៅឡើយទេ))ដា"នាងរៀបរាប់ប្រាប់ការឈីងកាលនាងទៅលេងផ្ទះរបស់ជីមីន។
((បងជីមីនគាត់ស្រឡាញ់បងអាលីន ខ្ញុំមិនដែលដឹងសោះចែ))ឈីង"នាងភ្ញាក់ផ្អើលពេលឮថាជីមីនធ្លាប់ស្រឡាញ់អាលីន។
((ស្រឡាញ់ណាស់ស្រឡាញ់ខ្លាំងទៀតផង តែអាលិនកាលនឹង គេមិនបានស្រឡាញ់គាត់ទេ អាលិនមិនបានស្រឡាញ់គាត់ ហើយគាត់ខូចចិត្តដល់ឥឡូវ))ដា"នាងនិយាយប្រាប់ប្អូនរឿងពីមុនដែលកន្លងហួស រឿងស្នេហាជីមីន។
((អញ្ចឹងបានរហូតដល់ពេលនេះគាត់មិនទាន់ស្រឡាញ់អ្នកណាគេ))ឈីង"នាងទុំតែដឹងថាជីមីនធ្លាប់ស្រឡាញ់មនុស្សស្រីស្មោះដែល។
((គាត់ធ្លាប់ស្រឡាញ់អាលីនហើយក៏ខូចចិត្តជាខ្លាំងកាលហ្នឹងបងអាណិតគាត់ណាស់))ដា"នាងរៀបរាប់ប្រាប់ប្អូនថាជីមីនគួរឲ្យអាណិតណាស់ពេលនឹង។
((អញ្ចឹងតាំងពីគាត់ស្រឡាញ់បងលីនមក រហូតដល់ឥឡូវគាត់មិនដែលស្រឡាញ់អ្នកណាទៀតទេ មែនអត់ចែ))ឈីង"នាងស្មានថាគេជាមនុស្សសាវ៉ាមិនដែលធ្លាប់ស្រឡាញ់ស្រីស្មោះ។
((គាត់ជាមនុស្សល្អណាស់ បើអ្នកណាបានគាត់ជាសង្សារពិតជាសំណាងណាស់ តែឥឡូវគាត់ប្លែក គាត់ទាក់ទងស្រីច្រើនណាស់))ដា"
((ហូ!ចែគាត់លែងស្មោះដូចមុនហើយឥឡូវស្រីរាប់មិនអស់))ឈីង"នាងក្រវីក្បាលហេីយនិយាយប្រាប់បងស្រីថាគេសាវ៉ាណាស់ មិនដូចពីមុនទេ។
((មកពីគាត់មិនទាន់បានជួបមនុស្សស្រីដែលគាត់ស្រឡាញ់ម្ដងទៀត មនុស្សដូចគាត់មិនងាយស្រលាញ់អ្នកណាទេ))ដា"នាងនិយាយបណ្ដើរសើចដាក់ប្អូនបណ្ដើរ។
((ខ្ញុំនឹងចាំមើលមនុស្សដែលគាត់ស្រឡាញ់មុខមិចទៅណ៎))ឈីង"នាងសើចដាក់បងស្រីឡើងក្អឹក ចង់មើលមុខសង្សារជីមីនថ្ងៃខាងមុខ។
"ពួកគេក៏នាំគ្នានិយាយសើចផងនិយាយផងតាមទម្លាប់បងប្អូនពេលជុំគ្នា ឈីងនាងឡើងទៅខាងលើទៅងូតទឹកផ្លាកខោអាវ ដេីម្បីមកបង្រៀនក្មេងៗឲ្យរៀនអក្សរខ្មែរ នាងនាំក្មេងៗមកបង្រៀននៅបន្ទប់ទទួលភ្ញៀវ ព្រោះវាធំទូលាយសម្រាប់ពួកគេលេងផង។
((ឈីងអូនពិបាកអត់បង្រៀនក្មេងៗអញ្ចឹង))អាលិន"នាងដើរមកហើយក៏កាន់ផ្លែឈើមួយចានឲ្យក្មេងៗញាំពេលរៀន ហើយសួរទៅប្អូនខ្លាចប្អូនលំបាបង្រៀនក្មេងៗ
((ចាសមិនអីទេ សប្បាយទៅវិញទេចែ))ឈីង"នាងងើបទទួលផ្លែឈើពីដៃរបស់អាលីនទាំងញញឹម បង្រៀនពួកគេជាក្ដីសុខរបស់នាង។
((កុំតែបានឯងមកបង្រៀនកុំអីត្រូវជួលគ្រូ បង្រៀនអក្សរខ្មែរហើយ))លិន"នាងសើចដាក់ប្អូនស្រីហើយមកអង្គុយលេីសាឡុងជិតនាងដែល។
((ចែខ្ញុំចង់សុំសួរចែឯរឿងមួយបានអត់))ឈីង"នាងអង្គុយអេះអុញចង់សួរទៅអាលីន រឿងដែលនាងចង់ដឹងពីជីមីន។
((ឯងមានការអី សួរបងមក))លិន"នាងញញឹមបញ្ជាក់ថាឲ្យគេសួរមក តាមចិត្តគេចង់ដឹង។
((គឺចែដានិយាយថាពីមុនបងជីមីនធ្លាប់ស្រឡាញ់បង))ឈីង"នាងអង្គុយសម្លឹងមើលមុខអាលីនចង់ដឹងពីចម្លើយគាត់។
((គាត់ស្រឡាញ់បងកាលហ្នឹងបងអាយុ 17 ឆ្នាំតែកាលហ្នឹងបងមិនបានស្រឡាញ់គាត់ ព្រោះបងមិនចូលចិត្តពេទ្យ))លិន"នាងរៀបរាប់ប្រាប់ប្អូនដែលជីមីនធ្លាប់ស្រឡាញ់នាងពីមុនមក។
((ម៉េចបានបងមិនស្រឡាញ់គាត់វិញ គាត់ស្អាតហើយសង្ហាហើយមានទៀត))ឈីង"នាងនិយាយធ្វើមុខឆ្ងល់ដាក់អាលីន ម៉េចមិនព្រមស្រឡាញ់គាត់ទាំងមានទាំងសង្ហា។
((បងមិនដឹងហេតុអី បានបងមិនស្រឡាញ់គាត់ តែបងស្រលាញ់គាត់ដូចជាបងប្រុសអញ្ចឹង))លិន"នាងប្រាប់ឈីងថាមិនដឹង ហេតុអីបាននាងមិនបានស្រឡាញ់ជីមីន ទាំងសេីចតិចៗ។
((ម៉ាក់ប៉ារបស់គាត់ក៏ចិត្តល្អដែរ បង))ឈីង"នាងញញឹមពេលឮដល់ម៉ាក់ប៉ារបស់ជីមីន។
((ម៉េចបានអូនឯងស្គាល់ម៉ាក់ប៉ារបស់បងជីមីន))លិន"នាងលើកចិញ្ចេីមឆ្ងល់ម៉េចបានអាឈីងស្គាល់ម៉ាប៉ារបស់ជីមីនដែល។
((ខ្ញុំទំមកពីផ្ទះរបស់គាត់នឹងចែ ពួកគាត់រុករាយណាស់ ហេីយចិត្តល្អទៀត))ឈីង"នាងនិយាយទាំងសើចដាក់អាលីន ពីរឿងប៉ាម៉ាក់របស់ជីមីន។
((មែនណាឈីង))លិន"នាងសើចពេលឮអាឈីងនិយាយបែបនេះ នាងមិននឹងស្មានថាជីមីននាំនាងទៅលេងផ្ទះសោះ។
((ចា៎))ឈីង"នាងងក់ក្បាលតិចៗដាក់អាលីន ព្រោះគេនាំនាងទៅមែន។
((ឈីងបេីបងជីមីនស្រឡាញ់អូនណា អូនមានសំណាងណាស់ដឹងទេ គាត់ជាមនុស្សល្អហើយគ្រួសាររបស់គាត់ក៏ល្អដែរ))លិន"នាងទាញដៃប្អូនមកនិយាយប្រាប់ ទាំងសប្បាយចិត្ត។
((ចា៎ ))ឈីង"នាងនៅអង្គុយញឹមៗស្រលាញ់យ៉ាងមិចបេី100ឆ្នាំនឹងជាតិក្រោយបានស្រលាញ់គេបាន។
((បងជីមីនគាត់ជាបុរសកក់ក្ដៅ បេីស្រលាញ់គឺស្រលាញ់ហេីយ))លិន"នាងយកដៃមកអង្អែលក្បាលប្អូនស្រីម្ដងសប្បាយចិត្តនឹងនាង។
((ចាបង))ឈីង"នាងញញឹមទាំងបង្ខំចិត្តមិនចង់កុហក់បងស្រីខ្លួន ថាពួកគេសម្ដែង។
"ជីមីនរវល់នៅមន្ទីពេញមួយយប់ហេីយមិនបានសម្រាកទេនាក់ជំងឺត្រូវកាវះកាត់ជាបន្ទាន់។
((ធ្វើបានល្អណាស់លោកដុកទ័រផាក))ដុកទ័រម្នាក់ទៀតដើរមកទះស្មាជីមីន ញញឹមញញែមដាក់ជីមីន។
((ពួកយើងធ្វើល្អទាំងពីរនាក់នឹង មកសរសើរតែខ្ញុំម្នាក់ឯងមិចនឹងកេីត))ជីមីន"លើកដៃមកចាប់ដៃដុកទ័រម្នាក់ទៀត ពួកគេធ្វើល្អបានទាំងពីរនាក់ ពួកគេនិយាយគ្នាបន្តិច ក៏ត្រឡប់មកបន្ទប់ធ្វេីការៀងខ្លួនវិញ។
"ជីមីនគេដើរមកបន្ទប់ធ្វើការរបស់គេវិញទាំងមានអារម្មណ៍រំភើបគេបានជួយមនុស្សម្នាក់ទៀតហើយ គេបើកទ្វារចូលមក ហេីយក៏ដើរទៅដាក់ខ្លួនដេកលេីកៅអីធ្វើការរបស់គេ ទាំងអារម្មណ៍ត្រេកអរ។
<<ទោះជាហត់តែក៏សមតម្លៃដែរ>>ជីមីនគេនិយាយម្នាក់ឯងទាំងរំភើបចិត្ត ហេីយគេសម្ងំបិតភ្នែកបន្តិចដេីម្បីយកកម្លាំងធ្វេីកាទៀត។
"គេសម្ងំបិតភ្នែកបានបន្តិច អេវ៉ាក៏មករកគេ នាងបើកទ្វារចូលមកក៏រត់មកអោបគេ ហេីយមកអង្គុយលើភ្លើងរបស់គេទៀត ធ្វើឲ្យជីមីនគេភ្ញាក់ឡើងក្រញ៉ាង ហើយបេីកភ្នែកមើលមុខអីវ៉ា ទាំងធុយថប់មុខនាង។
((អេវ៉ានាងធ្វើអីអញ្ចឹងនៀក បើគេមកឃើញយ៉ាប់ហើយ ))ជីមីន"គេភ្ញាក់ពេលឃើញនាងមកអង្គុយលើភ្លៅរបស់គេ គេមិនចូលចិត្ត ឱ្យអ្នកណាមកអង្គុយលើភ្លៅរបស់គេទេ។
((ជីមីនអូននឹកបងណាស់ បើអូនមិនមករកបងទេបងក៏មិនត្រូវទៅរកអូនដែរ។))អេវ៉ា"នាងទាំងអោបទាំងថើបជីមីន តែត្រូវគេគេចមុខពីរនាងមិនចង់ឱ្យនាងមកថើបគេទេ។
((យើងរវល់ណាស់ គ្មានពេលណាទៅរកនាងទេ))ជីមីន"និយាយបណ្ដើរលើកនាងចេញពីភ្លៅគេបណ្ដើរ។
((អញ្ចឹងហើយបានអូនមករកបងដល់កន្លែងធ្វើការហ្នឹងណា))អីវ៉ា "នៅតែមកអង្គុយលើភ្លៅរបស់គេដល់ដែរ ទោះជាគេខំលេីកនាងចេញក៏ដោយ។
((យើងហត់ណាស់យើងគ្មានកម្លាំងជាមួយនាងទេ))ជីមីន"គេទាញនាងឲ្យចេញពីគេម្ដងទៀតទាំងធុញទ្រាន់។
((អញ្ចឹងអូននឹងធ្វើឱ្យបង បាត់នឿយហត់ណា!))អេវ៉ា"នាងអោនមកថើបអង្អែលសព្វរាងកាយរបស់គេ។
((ទោះជានាងស្រាតនៅមុខយើងទៀតក៏យើងគ្មានអារម្មណ៍ដែរ))ជីមីន"គេលើកនាងចេញម្ដងទៀតទាំងសំឡេងមាំដាក់នាង គេមិនចូលចិត្តហើយ កុំមករំខានគេ។
((តែអូនខំរកបងណាជីមីន បងដេញអូនបែបនេះមិនបានទេ))អេវ៉ា"នាងងរង៉ក់ដាក់ជីមីន ហើយមកអោបដៃជីមីន ទាំងផ្ដេចខ្លួនលើទ្រូងជីមីនផងដែល។
((យើងថាបើមិនចង់ឱ្យយើងធុញច្រើនទេ កុំមកងរង៉ក់ដាក់យើង))ជីមីន"គេសម្លឹងមើលមុខនាងទាំងទឹកមុខស្មើរថេងដាក់នាង៕
((អូនទៅវិញក៏បាន))អេវ៉ា"នាងក៏ងេីបចេញពីទ្រូងជីមីន ហេីយដេីរទៅវិញទាំងខឹង មករកគេមិនបានដូចបំណង។
((គួរឱ្យធុញមែនហេតុអីក៏នាងគួរឲ្យធុយយ៉ាងនេះ))ជីមីន"
ពេលនាងចេញទៅផុតគេនិយាយមកទាំងមុខមួម៉ៅ។