ភាគ24🌺

7 0 0
                                    

((អាហ្នឹងជាចំណូលចិត្តគេចូលចិត្តដើរលេងបែបគេចំណែកខ្ញុំចូលចិត្តដើរលេងតាមសួនកំម្សាន្តឬក៏តាមមាត់ទន្លេ បើនៅប្រទេសខ្ញុំចូលចិត្តតាមតំបន់ភ្នំរមណីយដ្ឋានអីចឹង តែបងមិនស្គាល់ទេ))ឈីង"នាងអង្គុយនិយាយបណ្ដើរភ្នែកមើលទៅមាត់ទន្លេបណ្ដើរមើលទៅស្ងប់ស្ងាត់អារម្មណ៍ល្អណាស់។
((គឺមកពីអូនមិនដែលចូលដេីរលេងចឹង បើសិនជាអូនបានចូលលេងដូចស្រីៗទូទៅប្រាកដជាសប្បាយដូចតែគេដែរនឹង))ជីមីន"និយាយបណ្ដើរដកដង្ហើមចូលវែងៗបណ្ដេីរស្រូបយកខ្យល់អាកាសបរិសុទ្ធដ៏ស្ងប់ស្ងាត់នៅមាត់ទន្លេ។
((អញ្ចឹងបងសាកនាំខ្ញុំទៅលេងក្នុងក្លឹបម្ដងមើលចង់ដឹងថាខ្ញុំចង់ទៅលេងទៀតអត់))ឈីង"នាងបែមកសម្លឹងមេីលមុខជីមីនវិញ ចង់ឱ្យគេនាំនាងទៅលេងក្លឹបបានម្ដងចង់ដឹងអារម្មណ៍នាងយ៉ាងម៉េចដែរ។
((ចាំបងនាំទៅ!តែអង្គុយលេងនេះបន្តិចសិន))ជីមីន"បែមើលមុខនាងដូចគ្នា ហើយសើចចាំមេីលគេនាំនាងទៅឲ្យស្គាល់ក្នុងក្លឹបវាយ៉ាងម៉េចវិញ។
((ចា))ឈីង"នាងអង្គុយញ៉ាំនំហើយសម្លឹងទៅមេីលមាត់ទន្លេសាជាថ្មី ដោយអារម្មណ៍ល្អនិងសប្បាយចិត្ត ពេលបាននៅក្បែរគេ។

"ជីមីនតែងតែលួចសម្លឹងមើលទៅនាង ឃើញនាងអារម្មណ៍ល្អចូលចិត្តញញឹមចូលចិត្តសើចគេក៏សប្បាយចិត្តពេលគេបាននៅជាមួយនាងអារម្មណ៍របស់គេប្រែជាកក់ក្ដៅ គេខ្លួនឯងក៏មិនយល់ពីអារម្មណ៍ខ្លួនឯងដែរ មិនដឹងថាគេស្រឡាញ់នាងជាមិត្តភក្ដិឬក៏ជាប្អូនស្រីទេ ក៏មិនដឹងថាគេស្រលាញ់នាងក្នុងនាមជាអ្វីដែរ គេគិតមិនយល់ដែរ គ្រាន់តែដឹងថាពេលនៅក្បែរនាងគេមានអារម្មណ៍ល្អតែងតែសប្បាយសេីចកក់ក្ដៅជានិច្ច។

((តោះចាំបងនាំអូនចូលក្លឹបបន្តិច កុំឲ្យយប់ជ្រៅពេកព្រោះស្អែកពួកយើងទៅធ្វើការផង))ជីមីន"ប្រមូលចំណីចំណុកដែលនៅសល់ទុកក្នុងធុងសំរាម។
((ពេលបងទៅលេងក្នុងក្លឹប បងដែលរាំឬអត់ទេ))ឈីង"នាងនិយាយបណ្ដើរដើរបណ្ដេីរទៅជាមួយគេដែរ។
((ពេលខ្លះក៏រាំពេលខ្លះក៏អត់ ហេីយពេលខ្លះក៏អង្គុយផឹកធម្មតានឹង))ជីមីន"ងាកមើលមុខនាងទាំងសើច ឆ្ងល់ បើទៅក្លឹបមិនរាំទៅអង្គុយមើលគេមានន័យអី។
((អ!))ឈីង"នាងគ្រាន់តែសើចហើយដើរទៅជាមួយគេទាំងសប្បាយរីករាយ។

❤️❤️ សុបិនស្នេហ៍ក្បែរមនុស្សគ្មាន❤️❤️Where stories live. Discover now