((អាលីនឹកពូរឺអត់!ពូខានមកលេងយូរហើយ))ជីមីន"បែរមកចាប់អាលីយកមកអង្គុយលើភ្លៅរបស់គេវិញហើយសួរក្មួយនឹកគេរឺអត់។
((នឹក! អាលីនឹកពូមីនខ្លាំងៗ))អាលី "នាងលើកដៃតូចៗរបស់នាងមកដាក់លើថ្ពាល់របស់ពូទាំងញញឹម ពព្រាយ ដាក់ពូនាង។
((ពូក៏នឹកអាលីដែរ តែពូរវល់មិនបានមកលេងក្មួយសោះ))ជីមីន"ក៏ក្ដិចថ្ពាល់របស់នាងតិចៗថើបផងសេីចផង។
((រវល់នាំសង្សារដើរលេងមិនថាទេ បានភ្លេចក្មួយអស់))ឈីង"នាងនិយាយខ្សឹបៗមិនឲ្យជីមីនលឺ។
((អូននិយាយអីគេបងស្ដាប់មិនបានសោះ))ជីមីន"លើកចិញ្ចើមសួននាងឮនាងនិយាយអីខ្សឹបៗតែគេស្ដាប់មិនបានច្បាស់។
((ខ្ញុំមិនបាននិយាយផង))ឈីង"នាងលើកស្មានិយាយ បញ្ជាក់ថានាងមិនបាននិយាយអីទេ។
((តែបងឃើញមាត់របស់អូននិយាយអីមិញនឹង))ជីមីន"មិនអស់ចិត្តនៅតែសួរពីនាងព្រោះគេឮនាងនិយាយខ្សឹបៗតែគេលឺមិនច្បាស់។
((ខ្ញុំមិនបាននិយាយអីទេ))ឈីង"នាងប្រកែកជាមួយគេ មិនចង់ឲ្យគេដឹងថានាងនិយាយដើមគេ។
((ប្រាប់រឺមិនប្រាប់បងដឹងថាអូននិយាយដើមបងបានមិនចង់ឱ្យបងដឹង))ជីមីន"រំកិលខ្លួនមកជិតនាងកាន់តែជិត ហើយយកដៃទ្រោបលើខ្លួនរបស់នាង ធ្វើឲ្យឈីងនាងផ្ដេកខ្លួនទៅក្រោយ ទាំងបើកភ្នែកប៉ិនពងមាន់សម្លឹងមើលមុខគេពីក្រោម។
((គ្រាន់តែនិយាយថា បងរវល់មិនអាចនាំក្មួយដើរលេងបាន))ឈីង"នាងរុញខ្លួនរបស់ជីមីនឲ្យងើបពីខ្លួនរបស់នាង មិនអាចតវ៉ាជាមួយគេបានក៏ព្រមប្រាប់គេ ទាំងមុខអៀនឡើងក្រហម។
((ក្បាលខូចបងដឹងថាអូនមិនគិតរឿងហ្នឹងទេ))ជីមីន"ក៏ព្រមងើបចេញពីខ្លួននាងហើយយកដៃមកចុចច្រមុះរបស់នាង ទាំងធ្វើមាត់ជុបៗដាក់នាងទៀត។
((បងមិនមែននៅក្នុងចិត្តខ្ញុំផងម៉េចបងដឹងថាខ្ញុំគិតអីទៅ))ឈីង"នាងក្រោកអង្គុយធ្វើធម្មតា តែភ្នែកលួចសម្លក់មុខគេ។
((បងឃើញ facebook អ្នកណាគេទេចូលចិត្តតាមដានពីផេករបស់អ្នកលក់អនឡាញណាស់))ជីមីន"ក្រោកអង្គុយធ្វេីធម្មតាវិញ ហើយនិយាយឌឺដងដាក់នាងឃើញនាងចូលចិត្តឆែកមើលផេករបស់វីយ៉ាណាស់។
((គ្មានទេ បងចេះតែថាហើយ))ឈីង"នាងនិយាយទាំងមិនហ៊ានមើលមុខគេចំ ខ្លាចគេដឹងរឿងនាងចូលចិត្តលួចមើលគេ។
((ចុះនេះអីគេ))ជីមីន"ដកទូរស័ព្ទចេញពីហោប៉ៅរបស់គេ យកឲ្យនាងមើលខំមិនដែលនាងខំមិនរូបគេហ្នឹងវីយ៉ាទៅញ៉ាំអីថ្ងៃមុន។
((ខ្ញុំគ្រាន់តែចុចខមិនរូបបេះដូងព្រោះនាងលក់អនឡាញ ខ្ញុំតែងតែតាមដានមើលនាងលក់កាបូបស្អាតតេី))ឈីង"នាងនិយាយប្រាប់គេ ទាំងរដាក់រដុបខ្លាចគេចាប់បាន ថានាងតាមដានពីសង្សារបស់គេ។
((មែនន៎))ជីមីន"និយាយទាំងសើច គេឃើញនាងនិយាយទាំងអោនមុខចុះ គេស្គាល់នាង បេីនាងនិយាយកុហកគឺអញ្ចឹងហេីយ។
((លើកក្រោយកុំតាមដានពីជីវិតរបស់គេពេក))ជីមីន"មិនចង់ឱ្យនាងតាមដានពីជីវិតវីយ៉ាទេ មិនចង់ឲ្យនាងដឹងរឿងរបស់គេច្រើន ទាំងទឹកមុខស្មេីដាក់នាងឈីងនាងមិននិយាយតបជាមួយគេ ទាំងអង្គុយអោនមុខចុះ អន់ចិត្តនឹងគេ នាងគិតថា គេខ្លាចនាងរំខានដល់សង្សាររបស់គេ ជីមីនគេដឹងថានាងអន់ចិត្តនឹងគេ ក៏បន្លប់និយាយរឿងផ្សេងជំនួសវិញ។
((បងខ្លាចអូនជ្រុលខ្លួនទៅទិញកាបូបរបស់គេមួយទៅ))ជីមីន"ក៏លើកដៃទៅញីសក់របស់នាងកុំឱ្យនាងអន់ចិត្តនឹងគេទៀត។
((ខ្ញុំឯណាទៅមានលុយទិញកាបូបរបស់គេថ្លៃៗចង់ងាប់ហេីយនឹង))ឈីង"នាងសម្លក់មុខដាក់ជីមីនបន្ទិច ហេីយងាកមកធ្វេីមុខធម្មតាវិញ។
((អាលី មើលមុខរបស់មីងអាលីខឹងនឹងពូនុះ គួរឱ្យខ្លាចខ្លាំងណាស់អាលី))ជីមីន"លើកដៃរបស់អាលីមកប៉ះនឹងមុខរបស់នាង កុំឱ្យនាងខឹងនឹងគេទៀត។
((មីងឈីងកុំខឹងនឹងពូមីនអី))អាលី"មកអង្រួនដៃរបស់មីងនាងកុំឲ្យខឹងនិងពូមីនរបស់គេ ធ្វើឱ្យនាងសម្លឹងមើលមុខជីមីនទាំងហួសចិត្ត ចេះប្រាប់ក្មួយចឹងទៅកើត។
((បងមីន ))ឈីង"នាងហៅគេទាំងសំឡេងធំៗដាក់
((បាទ))ជីមីន"គេដឹងថានាងខឹងនឹងគេ។
((បង))ឈីង"នាងយកដៃមកក្ដិចស្មារបស់ជីមីន ហេីយក្ដិចដៃរបស់គេ កុំឱ្យនិយាយអញ្ចឹងទៀត។
((អូយ!ឈឺឈីង))ជីមីន"រមួខ្លួនស្រែកពេកនាងមកក្ដិចគេឈឺៗចឹង។
((ឱ្យរាងថ្ងៃក្រោយ))ឈីង"នាងដកដៃចេញហើយធ្វើមុខយក្សដាក់គេទៀត។
((ស្រីអីដៃធ្ងន់ណាស់ចង់ដាច់សាច់បងហេីយ))ជីមីន"លើកដៃយកមកអង្អែលផងមើលផងទាំឈឺ។
((ជាពេទ្យខ្លាចឈឺយ៉ាងម៉េច))ឈីង"នាងនិយាយចំអក់ដាក់គេភ្លាម ពេលជីមីនពោថាឈឺ។
((អាលីមេីលសត្វនោះហេីយធំណាស់))ជីមីន"ប្រាប់អាលីឱ្យសម្លឹងមើលទៅលើមេឃ ឃើញសត្វហេីរធំៗណាស់ ហេីយគ្រាន់តែក្មួយងាកទៅមើលលើមេឃភ្លាម ជីមីនក៏ស្ទុះមកចាប់បឺតមាត់អាឈីងទាំងនាងមិនដឹងខ្លួន ឈីងនាងខំរើចេញពីមាត់របស់គេ តែនាងរើមិនឈ្នះកម្លាំងរបស់គេទេ ទេីបធ្វេីឱ្យជីមីនបឺតមាត់របស់នាងទាល់តែនាងចង់ដាច់ដង្ហើម ទើបគេប្រលែងមាត់នាងចេញវិញ។((បងមីន))ឈីង"នាងស្រែកថាឱ្យជីមីនទាល់តែអាលីភ្ញាក់ព្រើត ទេីបនិយាយតិចៗវិញ។
((មីងឈីងកេីតអី))អាលី
((ចា!មីងមិនកេីតអីទេ គ្រាន់់តែពូមីនក្មួយខ្មោចឆ្កួតចូលខ្លួន បានមីងស្រែកដាក់គាត់ចឹង))ឈីង"នាងមិនចង់ឱ្យក្មួយដឹងថានាងប្រកែកគ្នាទេ។
((ពូមីនខ្មោចឆ្កួតចូល ចង់តែថេីបមីងក្មួយបានបាត់ណាអាលី))ជីមីន"ធ្វើនិយាយលួងលោមក្មួយ ឲ្យក្មួយគេបានដឹង ថាគេចង់ថេីបមីងនាងទាំងញាក់ចិញ្ចេីមដាក់ឈីងផងដែរ ធ្វើឱ្យឈីងនាងបើកភ្នែកធំៗនាងយករឿងដាក់ខ្លួនទៀតហើយ។
((ថេីបដូចពូមីនថេីបអាលីនឹងមែនពូមីន))អាលី"នាងស្មានតែជីមីនថើបដូចជានាងអញ្ចឹង។
((មីងឈីង!ឱ្យពូមីនថេីបតិចទៅណាឱ្យខ្មោចឆ្កួតចេញវិញណាមីងអាណិតពូមីន))អាលី"មកអង្រួនដៃមីងរបស់នាងទាំងរកយំ ព្រោះអាណិតពូរបស់នាងខ្លាំងណាស់ អាលីនាងអង្រួនដៃអាឈីងហើយអង្រួនទៀត ចង់ឱ្យពូនាងថើបមីងនាងឱ្យបាត់ខ្មោចឆ្កួតចូល នាងមិនដឹងនិយាយអីអាណិតក្មួយផងខឹងជីមីងផង ចេះប្រើល្បិចនឹងក្មួយកេីតដែរ។
"ចំណែកជីមីនគិតតែអង្គុយលួចសើច តែពេលក្មួយបែមុខមកមេីលចំគេ ក៏ធ្វើដូចជាចង់រកយំដាក់ក្មួយ ធ្វើឱ្យអាលីកាន់តែភ័យអង្វរមីងលើសដើមទៀត។
((បាន! តែថេីបតែមួយទេណា))ឈីង"នាងញញឹមដាក់ក្មួយ តែភ្នែកសម្លក់មុខជីមីនចង់ស៊ីសាច់ហុតឈាមទៅហេីយ។
((អាលីបិតភ្នែកបានខ្មោចឆ្កួតមិនចូលខ្លួនក្មួយ))ជីមីន"មិនចង់ឱ្យក្មួយឃើញ វាអាក្រក់មេីលដល់ក្មួយនាងនៅតូច។